ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទ្រប់​បាន​អ្នក​​ចែក​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​4នាក់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​កម្លាំង​នគរ​បាល​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ឆ្មក់​ចូល​​ផ្ទះ​សំណាក់​ «​វីធូ​» ហើយ​បង្ក្រាប​បាន​ក្រុម​អ្នក​​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​៤​នាក់ ​ដែល​​កំពុង​ធ្វើ​​សកម្ម​ភាព​​​ជាក់​ស្តែង​​ក្នុង​បន្ទប់​​ កាល​ពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ តុលា ​ដែល​​មាន​ទី​តាំង​​នៅ​​ភូមិ​រំ​ចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំ​បង​ ខាង​លិច​ស្នង​ការ​ដ្ឋាន​ខេត្ត​ប្រ​ហែល​ជា​៥០ម៉ែត្រ​។​

ខេត្ត​បាត់​ដំបង​ ៖ ​កម្លាំង​នគរ​បាល​ប្រ​ឆាំង​គ្រឿង​ញៀន​បាន​ឆ្មក់​ចូល​​ផ្ទះ​សំណាក់​ «​វីធូ​» ហើយ​បង្ក្រាប​បាន​ក្រុម​អ្នក​​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​៤​នាក់ ​ដែល​​កំពុង​ធ្វើ​​សកម្ម​ភាព​​​ជាក់​ស្តែង​​ក្នុង​បន្ទប់​​ កាល​ពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ តុលា ​ដែល​​មាន​ទី​តាំង​​នៅ​​ភូមិ​រំ​ចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំ​បង​ ខាង​លិច​ស្នង​ការ​ដ្ឋាន​ខេត្ត​ប្រ​ហែល​ជា​៥០ម៉ែត្រ​។

តាម​ព័ត៌​មាន​ពី​លោក​ស៊ាន សុណាល់​ នាយ​ផ្នែក​ប្រ​ឆាំង​គ្រឿង​​ញៀន ​បាន​និ​យាយ​ថា ​ក្រុម​ជន​សង្ស័យ​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​មាន​៤​នាក់ ក្នុង​នោះ​ស្ត្រី​៣នាក់ ដែល​ជា​អ្នក​ប្រើ​ប្រាស់​។​ លោក​​នាយ​ផ្នែក​រូ​ប​នោះ​បាន​បន្ត​ថា ជន​ទាំង​៤​នាក់​រួម​​មាន​១​-​ឈ្មោះ​ម៉ាន់​​ សាវឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​​​អ្នក​ចែក​ចាយ​) ​២-​ឈ្មោះ​សីន ស្រី​វី អាយុ​១៩​ឆ្នាំ ​៣-​ឈ្មោះ​សំ គឹម​ហៀង អាយុ​១៦​ឆ្នាំ ​និង​៤​-​ឈ្មោះ​ហាត មក​រា ​​ហៅ​ដា​អាយុ​១៧​​ឆ្នាំ។​ ​ពួក​គេ​ទាំង​៣​នាក់​នេះ​ជាអ្នក​ប្រើ​ប្រាស់​​។ លោក​ស៊ាង សុណាល់​បាន​បញ្ជាក់​ថា សមត្ថ​​​កិច្ច​របស់​លោក​បាន​ឆ្មក់​ចូល​​បង្ក្រាប​ក្នុង​គ្រា​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​​​ចែក​ចាយ​ និង​ប្រើ​ប្រាស់​ក្នុង​​បន្ទប់​​ចំនួន​២​ ​នៃ​ផ្ទះ​សំណាក់ V2 (វីធូ)។

ជន​សង្ស័យ​ឈ្មោះ​ម៉ាន់ សាវឿន បាន​និយាយ​ថា ​ពួក​គេ​តែង​​ទៅ​បន្ទប់​ផ្ទះ​សំណាក់​ខាង​លើ​នេះ រយៈ​ពេល​២​ខែ​​មក​ហើយ​ដោយ​ស្នាក់​នៅ​​សម្រាប់​តែ​ធ្វើ​សកម្ម​ភាព​​ចែក​ចាយ​ និង​​សំងំ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប៉ុណ្ណោះ​។ ជន​នេះ​​និយាយ​ថា មិន​​​មែន​មាន​តែ​ពួក​​ខ្លួន​ប៉ុណ្ណេះនាក់​ទេ​​​ ដែល​ទៅ​ជួល​​បន្ទប់​សំងំ​ប្រ​ព្រឹត្ត​​បទ​ល្មើស​​នៅ​​ទី​នោះ សព្វ​ថ្ងៃ​នេះ ​មាន​ក្រុម​ផ្សេងៗ​ទៀត​ក៏​ទៅ​សំងំ​ធ្វើ​សកម្ម​ភាព​នៅ​ផ្ទះ​សំណាក់ V2 នេះ​ដែរ ព្រោះ​ស្ងាត់​ស្រួល។​ ប៉ុន្តែ​ជន​នេះ​​​បញ្ជាក់​​ថា ​ម្ចាស់​ផ្ទះ​សំណាក់​តែង​ប្រាប់​ពួក​ខ្លួន​​​​​​ឱ្យ​ប្តូរ​បន្ទប់​ស្នាក់​នៅយ៉ាង​យូរ​២​ថ្ងៃ​ម្តង។

មិន​អាច​ស្វែង​រក​ការ​បំ​ភ្លឺ​បាន​ទេ​ពី​ម្ចាស់​ផ្ទះ​សំណាក់​ V2នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា​។ ប៉ុន្តែ​​លោក​ស៊ាន សុណាល់ បាន​ប្រាប់​ថា ​​ការិយា​ល័យ​របស់​លោក​​​នឹង​ធ្វើ​របាយ​ការណ៍​ទៅ​ជូន​លោក​ស្នង​ការ​ ដែល​កន្លង​មក​ម្ចាស់​ផ្ទះ​សំណាក់​នេះ មិន​បាន​ផ្តល់​កិច្ច​​​សហ​ការ​ជា​មួយ​សមត្ថ​​កិច្ច​​ឡើយ​។ ទោះ​ជា​បែប​ណា​ការ​បង្ក្រាប​ខាង​លើ​នេះ​សមត្ថ​កិច្ច​ដក​ហូត​បាន​ម៉ា​ទឹក​កក​១​កញ្ចប់​​តូច​ពី​ជន​សង្ស័យ ​និង​កំពុង​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​៕