ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងជើងកប​

13 ឆ្នាំ មុន

ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​​២០០៦ ​អង្គការ​​ជន​ពិការ​​​អន្តរជាតិ​បែលហ្សិក ​និង​ក្រសួង​​​មហាផ្ទៃ ​បានសម្រេច​ចិត្ត​​​ណែនាំ​​​​ឧបករណ៍​​ប្រព័ន្ធកំណត់​ទីតាំង​​ភូគោល ​(GPS) ទៅដល់នគរបាល​​​ចរា​ចរណ៍​​ផ្លូវគោក​​​នៅ​គ្រប់​ខេត្ត​។ ​បច្ចេកវិទ្យា GPS អាច​កំណត់​​ទីតាំង​គ្រោះថ្នាក់​នៅលើបណ្តា​ញ​ផ្លូវ​​ក្នុង​​ប្រទេស​កម្ពុជា​ បាន​យ៉ាង​ស្រួល ឆាប់រហ័ស និង​ត្រឹម​ត្រូវ ដោយប្រើប្រព័ន្ធ​​​ព័ត៌​មាន​​ភូមិ​សាស្ត្រ​ (GIS)​

ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​​២០០៦ ​អង្គការ​​ជន​ពិការ​​​អន្តរជាតិ​បែលហ្សិក ​និង​ក្រសួង​​​មហាផ្ទៃ ​បានសម្រេច​ចិត្ត​​​ណែនាំ​​​​ឧបករណ៍​​ប្រព័ន្ធកំណត់​ទីតាំង​​ភូគោល ​(GPS) ទៅដល់នគរបាល​​​ចរា​ចរណ៍​​ផ្លូវគោក​​​នៅ​គ្រប់​ខេត្ត​។ ​បច្ចេកវិទ្យា GPS អាច​កំណត់​​ទីតាំង​គ្រោះថ្នាក់​នៅលើបណ្តា​ញ​ផ្លូវ​​ក្នុង​​ប្រទេស​កម្ពុជា​បាន​យ៉ាង​ស្រួល ឆាប់រហ័ស និង​ត្រឹម​ត្រូវ ដោយប្រើប្រព័ន្ធ​​​ព័ត៌​មាន​​ភូមិ​សាស្ត្រ​ (GIS)​ ។ ទិន្ន​ន័យ​​ទាំង​នោះ​បាន​​ប្រើ​ដើម្បី​កំណត់​ទីតាំង​ ដែលមាន​ចំនួន​គ្រោះថ្នាក់​​​​ អ្នកស្លាប់​ ឬ​របួស​​ច្រើនជាង​គេ​ និង​ប្រើប្រាស់​ដើម្បី​សិក្សា​​ពី​លក្ខណៈ​នៃ​គ្រោះថ្នាក់​។ ​ប្រព័ន្ធ​ក៏អាច​ជួយ​ឱ្យ​យើង​​​បង្កើត​​​ផែនការ​​សកម្មភាពអាទិភាព ដើម្បី​កែ​​លម្អ​លក្ខខណ្ឌផ្លូវ ឬ​​ការគ្រប់​គ្រង​ទីតាំង​ដែលប្រកប​​ដោយគ្រោះថ្នាក់​ ដោយអនុវត្ត​​វិធី​​សាស្ត្រ​សម​ស្របចំពោះទីតាំង​ទាំង​នោះ​។

ពាក្យ «ជើង​កប​» នៅក្នុងរបាយ​ការណ៍​នេះ បាន​កំណត់​ថា នៅលើ​កំណាត់​ផ្លូវមួយ ដែលមាន​ចំនួន​គ្រោះថ្នាក់, អ្នកស្លាប់,​ ជនរងគ្រោះច្រើន​ជាង​គេ​​ ក្នុងរយៈ​ពេល​មួយឆ្នាំ ក្នុង​តំបន់​ដែល​បាន​ជ្រើសរើស​ ដូចជា​រាជធានី​​ភ្នំពេញ ​ឬ​បណ្តា​​ខេត្ត​នានា​។ ផ្អែក​លើ​និយម​ន័យ​​នេះ​ទីតាំង​ជើង​កប បានកំណត់​​​នៅរាជធានីភ្នំពេញ ខេត្តកំពង់​ចាម ​ខេត្តកណ្តាល និង​ខេត្ត​សៀមរាប​។ ផែន​ទី​ខាង​ក្រោម​​បង្ហាញ​ពី​​ទីតាំង​​គ្រោះថ្នាក់​​ម៉ូតូ ​ជន​រង​គ្រោះ​ជា​ថ្មើរជើង ជនរងគ្រោះជា​សិស្ស ​​គ្រោះ​ថ្នាក់​បង្ក​​​ដោយ​​ការបើកបរ​​ក្រោម​​ឥទ្ធិពល​ជាតិ​ស្រវឹង​ គ្រោះថ្នាក់​​​បង្ក​ដោយ​​​ការ​បើកបរ​ហួស​​​ល្បឿន​កំណត់ ​និង​ជនរងគ្រោះ​​​មិន​ពាក់​មួក​​សុវត្ថិ​ភាព ។

ភ្នំពេញ
*ទីតាំង​​​៣ ដែលមាន​ចំនួនគ្រោះថ្នាក់​​​ម៉ូតូ​ច្រើន​ជាង​គេ​
-ផ្លូវ​ជាតិ​​លេខ​​៤ ​ភូមិ​ជំពូវ័ន្ទ និង​ភូមិ​​​​​ព្រៃព្រីង​​ជើង សង្កាត់ចោមចៅ ​ខណ្ឌដង្កោ ​​រាជធានី​​ភ្នំពេញ
-មហា​វិថី​​សហព័ន្ធរុស្ស៊ី ភូមិ​​​​ព្រៃជីសាក់ សង្កាត់ចោមចៅ ​​ខណ្ឌដង្កោ ​រាជធានីភ្នំពេញ
-មហាវិថី​​​​ព្រះមុនីវង្ស ​​​សង្កាត់ស្រះចក ​​ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ​
*ទីតាំង​ដែលមានចំនួនជនរងគ្រោះ​​ជា​សិស្ស​​ច្រើនជាង​គេ​
-មហាវិថី​​សហព័ន្ធរុស្ស៊ី ​​ភូមិ​ក្បាល​ដំរី ​​សង្កាត់​កាកាប​ ខណ្ឌដង្កោ ​​រាជធានី​ភ្នំពេញ​
*ទីតាំង​​៣ ដែលមាន​​ចំនួន​ជនរងគ្រោះ​​​​មិនពាក់​មួក​សុវត្ថិភាព នៅពេលគ្រោះថ្នាក់​​​​ច្រើន​​ជាងគេ
-មហាវិថី​​ព្រះ​មុនីវង្ស ​​សង្កាត់ស្រះចក ​ខណ្ឌ​ដូនពេញ ​​​រាជធានីភ្នំពេញ
-ផ្លូវជាតិ​​​លេខ​​៦A ​​ភូមិទី​​​៣ សង្កាត់​​ជ្រោយ​ចង្វា​ ខណ្ឌឫស្សីកែវ ​​​រាជធានីភ្នំពេញ
-ផ្លូវជាតិ​​លេខ​​​៤ ​ភូមិព្រៃ​ព្រីងជើង​​ សង្កាត់​ចោមចៅ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​
*ទីតាំង​ដែល​​​មាន​​ចំនួនគ្រោះថ្នាក់​​​បង្ក​​ដោយ​ការ​​បើក​បរ​ហួស​ល្បឿន​កំណត់ច្រើនជាង​គេ​​
-​ផ្លូវជាតិលេខ​​៦A ភូមិទី​៣​​ សង្កាត់ជ្រោយ​ចង្វា​ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ