ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅផឹកស្រា​ក្រឡុក​ត្រូវ​​ជន​​ស្គាល់​មុខ​​​ តែមិនស្គាល់​​ឈ្មោះ​​ កា.ប់​នឹង​​កាំបិតប៉័ង​តោ​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​​៣នាក់​បាន​រង​របួស​​ធ្ងន់​ និងស្រាល​​​​ ​ខណៈ​ពេល​នាំគ្នាទៅផឹក​ស្រា​ក្រឡុក​នៅ​​ផ្សារ​ទួលពង្រ ​​ភូមិ​ត្រពាំង​​​រំចេក ​សង្កាត់ចោមចៅ ​ខណ្ឌដង្កោ ត្រូវ​យុវជន​​​២នាក់​​​​​​ស្គាល់មុខ ​តែ​​មិនស្គាល់​ឈ្មោះ​យក​កាំបិត​ប៉័ង​តោ​ សម្រាប់កា.ប់ដូង​​មកកា.ប់​​ ​បណ្តាល​ឱ្យ​​រង​របួស​កាលពី​​​វេលា​ម៉ោង​​៦​និង​​២០នាទីល្ងាចថ្ងៃទី​​១៩ តុលា ​​២០១១។

រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​​៣នាក់​បាន​រង​របួស​​ធ្ងន់​ និងស្រាល​​​​ ​ខណៈ​ពេល​នាំគ្នាទៅផឹក​ស្រា​ក្រឡុក​នៅ​​ផ្សារ​ទួលពង្រ ​​ភូមិ​ត្រពាំង​​​រំចេក ​សង្កាត់ចោមចៅ ​ខណ្ឌដង្កោ ត្រូវ​យុវជន​​​២នាក់​​​​​​ស្គាល់មុខ ​តែ​​មិនស្គាល់​ឈ្មោះ​យក​កាំបិត​ប៉័ង​តោ​ សម្រាប់កាប់ដូង​​មកកាប់​​ ​បណ្តាល​ឱ្យ​​រង​របួស​កាលពី​​​វេលា​ម៉ោង​​៦​និង​​២០នាទីល្ងាចថ្ងៃទី​​១៩ តុលា ​​២០១១។

ជនរងគ្រោះ​​ឈ្មោះចុន ​ប៊ុយ ​​អាយុ​២២​ឆ្នាំ ​​​ជា​កម្មករ​​រោងចក្រ​​កាត់ដេរ​ទួលពង្រ ​​មានស្រុក​កំណើត​​នៅភូមិត្រាំង​ទ្រា ​ឃុំ​ព្រះ​និព្វាន្ត ស្រុកគង​ពិសី ​ខេត្តកំពង់ស្ពឺ ​ត្រូវបានជនដៃ​ដល់​​​​កាប់​ចំឆ្អឹង​​ជំនីរ​ខាង​ឆ្វេង​​​​ធ្លាយពោះវៀន ​និង​កាប់​​​បាក់​.ក​​ដៃ​ឆ្វេង​ ចំណែក​ជនរងគ្រោះ​​​​ម្នាក់​ទៀត​ឈ្មោះ​ឆេង ​​ភឿន ​​​អាយុ​២៣​ឆ្នាំ ​ធ្វើការជាមួយគ្នា មានស្រុក​កំណើត​​​នៅភូមិ​ព្រៃទូក ​ឃុំអង្កាញ់ ​​ស្រុកត្រាំង ខេត្តតាកែវ ​រង​របួស​​បែកក្បាល​មួយ​កាំបិត និង​ស្មា​​ខាង​ស្តាំ​​​មួយកាំបិត រីឯ​ម្នាក់ទៀត​​រង​របួស​​ស្រាល។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​របស់​គេ​មាន​គ្នា​៤​នាក់​បាន​នាំ​គ្នា​ទៅ​ផឹកស្រា​ក្រឡុក គឺ​ស្រាស​លាយ​ជា​មួយ​ទឹកដូង នៅ​ក្នុងផ្ទះ​ល្វែង​មួយ​នៅ​ផ្សារ​ទួល​ពង្រ។​ ខណៈ​ពេល​ទៅ​ដល់​ក្នុងផ្ទះរបស់​អ្នក​​លក់​ស្រា​នោះ​ ស្រាប់តែ​មាន​យុវជន​២​នាក់​ទៀត​ស្គាល់​​មុខតែ​មិន​ស្គាល់ឈ្មោះ​កំពុង​អង្គុយ​ផឹក​នៅ​ក្នុងផ្ទះ​នោះ​ដែរ​។ ចំណែក​ក្រុម​របស់​គេ​ពេល​ចូល​ទៅ​ដល់​មិន​​ទាន់​បាន​ផឹកស្រា​ផង ​​មិត្ដភក្ដិ​របស់​គេ​ម្នាក់​​បាន​ដើរ​ទៅ​​បន្ទប់ទឹក ​នៅ​សល់​តែ​គ្នា​៣​នាក់ រំពេច​នោះ​មិនដឹងជា​យ៉ាងម៉េច ស្រាប់តែ​យុវ​ជន​២​នាក់​នោះ​បាន​ងើប ហើយ​ស្ទុះ​យក​កាំបិតប៉័ងតោ​មក​កាប់​លើ​ឈ្មោះ​ចុន ប៊ុ​យ និង​ឈ្មោះ ឆេ​ង ភឿន ម្នាក់​២​កាំបិត រួច​ហើយ​ទៅ​កាប់​មិត្ដភក្ដិ​ម្នាក់​ទៀត​ ប៉ុន្ដែ​រត់គេច​រួច​រង​របួស​ស្រាល​។ រីឯ​មិត្ដ​ភក្ដិ​ម្នាក់​ទៀត​ដែល​​ចូល​បន្ទប់​ទឹក​​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ពេល​ដែល​ជន​ដៃដល់​ធ្វើ​សកម្មភាព​កាប់​នោះ ជន​រង​គ្រោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ ដោយ​២​នាក់​រង​របួសធ្ងន់​រត់​បាន​ចំងាយ​១០០​ម៉ែត្រ​ក៏​សន្លប់​បាត់ស្មារតី ​ចំណែក​ឯ​ជន​ដៃដល់​បាន​នាំ​គ្នា​រត់គេច​បាត់​ស្រមោល​។ ជន​រង​គ្រោះ​២​នាក់​​នោះ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទាំង​យប់ ដោយ​ម្នាក់​ៗ​ដេរ​ជាង​២០​ថ្នេរ។

ទាក់ទិន​នឹង​ការ​កាប់សម្លាប់​នេះ ខាង​ជន​រង​គ្រោះ​បាន​និយាយ​ថា​ ពួកគេ​​​មិន​ដែលមាន​​គំនុំ​​​ ឬក៏ទំនាស់​​ជាមួយ​គ្នា​​នោះទេ​កន្លងមក ប៉ុន្ដែ​ជន​ដៃដល់​ជា​មនុស្ស​ដែល​ស្គាល់​មុខ​តែ​មិន​ស្គាល់  ឈ្មោះ ៕