ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ញ៉ែម សារ៉ន មាន​ជំងឺ​ក្រោយ​ចូល​និវត្តន៍​៥​ថ្ងៃ​​​ ថ្ងៃ​​នេះ​តែង​តាំង​​​មន្ត្រី​ជំនួស

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អ៊ាង ណារិន អនុ​ប្រធាន​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ​ត្រូវ​បាន​ប្រកាស​តែង​តាំង​​ថ្ងៃ​នេះ​ជំនួស​លោក​ញ៉ែម សារ៉ន ​នាយក​​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​ដែល​ចូល​និវត្តន៍​ ។ ​លោក​ញ៉ែម សារ៉ន ពេល​នេះ​​ត្រូវ​បាន​គេ​ដឹងថា កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យ​ ឯ​ប្រទេស​​ថៃ​ក្រោយ​ពី​​ចូល​សំរាក​​ព្យា​បាល និង​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ លោក​​បាន​ចូល​​និវត្តន៍​​​​កាល​ពី​ថ្ងៃ​ទី​១ មករា

រាជធានីភ្នំពេញ ៖ លោក​អ៊ាង ណារិន អនុ​ប្រធាន​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ​ត្រូវ​បាន​ប្រកាស​តែង​តាំង​​ថ្ងៃ​នេះ​ជំនួស​លោក​ញ៉ែម សារ៉ន ​នាយក​​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​ដែល​ចូល​និវត្តន៍​ ។ ​លោក​ញ៉ែម សារ៉ន ពេល​នេះ​​ត្រូវ​បាន​គេ​ដឹងថា កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យ​ ឯ​ប្រទេស​​ថៃ​ក្រោយ​ពី​​ចូល​សំរាក​​ព្យា​បាល និង​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ លោក​​បាន​ចូល​​និវត្តន៍​​​​កាល​ពី​ថ្ងៃ​ទី​១ មករា​ ឆ្នាំ​២០១១ ​ហើយ​នៅ​យប់​ថ្ងៃ​ទី​៦ មករា ​ដោយ​សារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ក៏​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ទាំង​យប់ ។

លោក​​ញ៉ែម សារ៉ន ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​​​ដាក់​ឱ្យ​ចូល​និវត្តន៍​ ខណៈ​លោក​មាន​អាយុ​៦០​ឆ្នាំ តាម​ច្បាប់​​ដែល​បាន​កំណត់ ។ លោក​ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០០០ ​​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១០​ឆ្នាំ​គត់ ។ ពេល​លោក​ញ៉ែម សារ៉ន ​ចូល​និវត្តន៍​​ក៏​បាន​តែង​តាំង​លោក​អ៊ាន ណារិន ​អនុ​ប្រធាន​មន្ទីរ ជា​ប្រធាន​ស្តី​ទី​មន្ទីរ​​សាធា​ណរ​ការ និង​ដឹក​ជញ្ជូន​​រាជ​ធានី​​បណ្តោះ​អាសន្ន ។ ​អ្វី​ដែល​ជា​ការ​កត់​សំគាល់​​​​នោះ គឺ​លោក​ប្រធាន​មន្ទីរ​​ស្តី​​ទី​នេះ​ក៏​ស្ថិត​ក្នុង​វ័យ​​ចំណាស់​ប្រហាក់​ប្រហែល​លោក​ញ៉ែម សារ៉ន ដែរ ដែល​តាម​ប្រភព​ព័ត៌​មាន​ច្បាស់​​ការ​​ឱ្យ​ដឹង​ថា លោក​អ៊ាន ណារិន ​ក៏​​នឹង​ចូល​និវត្តន៍​នៅ​​អំឡុង​​​ពាក់​កណ្តាល​ឆ្នាំ​២០១១ នេះ ។

គួរ​កត់​សំគាល់​​​ថា គ្រាន់​តែ​ឮ​ដំណឹង​ថា​​លោក​ញ៉ែម សារ៉ន ចូល​​​​និវត្តន៍​ មាន​បេក្ខ​ភាព​ច្រើន​ណាស់​​​​ចង់​ធ្វើ​នាយក​មន្ទីរ​​នេះ​​ដែល​តាម​​ដឹង​ត្រួសៗ​​​ គឺ​មាន​ជិត​២០​នាក់​ឯ​ណោះ ព្រោះ​គេ​កំណត់​ថា ជា​ជំនាញត្រូវ​ប៉ាន់ ទោះ​បី​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​ការ​សំរេច​តែង​តាំង​​ប្រធាន​មន្ទីរ​ថ្មី​នៅ​មិន​ទាន់​ច្បាស់​ការ ឬ​មាន​ការ​​តែង​តាំង​ទាំង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​​​បើ​​​តាម​ដឹង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​​ អ្វី​ដែល​ជា​ការ​លំបាក គឺ​កូន​ចៅ​ក្រោម​ឱវាទ​មួយ​ចំនួន ​ដែល​ជំនាញ​ខាង​អែប​អប ​នាំ​គ្នា​រត់​ឈូ​ចុះ ​ឈូ​​ឡើង​ ទិញ​បាច់​ផ្កា​យក​ទៅ​ជូន​ដល់​ផ្ទះ​អ្នក​នេះ​ ឬ​អ្នក​នោះ​ ខណៈ​​គ្រាន់​តែ​ឮ​ល្ហិច​ល្ហៀង​ថា ​នឹង​ត្រូវតែង​តាំង​នោះ​ ៕