ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេង​កើនឡើង​បន្ទាប់ពី ​​OPEC ​តម្រឹមការ​ព្យាករ​ណ៍​ពី​តម្រូវ​ការ

12 ឆ្នាំ មុន

តម្លៃប្រេង​កាលពីថ្ងៃ​ទី១១ តុលា ​មាន​សភា​​ព​​ចុះឡើង ​បន្ទាប់ពី​ OPEC ​បាន​កាត់​​បន្ថយ​ការ​​ព្យាករ​របស់​ខ្លូនលើតម្រូវ​ការ​​​ពិភព​លោក​សម្រាប់​ឆ្នាំនេះ ​ហើយថែម​ទាំង​​និយាយ​ថា ​វាក៏​​គ្មានការ​រំពឹងថា​​កើន​ឡើង​​អ្វីដែរ​​ក្នុង​ឆ្នាំ​​២០១២។​

តម្លៃប្រេង​កាលពីថ្ងៃ​ទី១១ តុលា ​មាន​សភា​​ព​​ចុះឡើង ​បន្ទាប់ពី​ OPEC ​បាន​កាត់​​បន្ថយ​ការ​​ព្យាករ​របស់​ខ្លូនលើតម្រូវ​ការ​​​ពិភព​លោក​សម្រាប់​ឆ្នាំនេះ ​ហើយថែម​ទាំង​​និយាយ​ថា ​វាក៏​​គ្មានការ​រំពឹងថា​​កើន​ឡើង​​អ្វីដែរ​​ក្នុង​ឆ្នាំ​​២០១២។​

បន្ទាប់ពីការធ្លាក់ចុះ​ក្នុងជំនួញ​នាពេលថ្មីៗ​​ ​នេះ​តម្លៃប្រេង​ក្នុងផ្សារហ៊ុន​ក៏កើនឡើង​៤០សេន​ គឺ​មានតម្លៃ​៨៥,៨១ដុល្លារ​ក្នុងមួយបារ៉ែល ​ក្នុង​ទីក្រុងញូវយ៉ក។  ​តម្លៃប្រេង​បានកើន​ឡើង៦​ថ្ងៃ​ជាប់​គ្នាព្រោះ ​ការភ័យខ្លាចថា ​សេដ្ឋកិច្ចពិភព​លោក​​កំពុងដាំ​ក្បាល​ទៅរក​ការធ្លាក់​ចុះ​ម្តង​ទៀត ​តែក៏មានក្តីសង្ឃឹម​​​ពីជំហាន​ទៅមុខក្នុង​ការ​​ដោះ​ស្រាយវិបត្តិប្រាក់​​បំណុល​អឺរ៉ុប។

ក្នុងការជួញដូរនា​​ព្រឹក​ថ្ងៃ​ទី​​១២​ តុលា​​ តាម​ការ​​ព្យា​ករ​ពី​ OPEC ថា ​តម្រូវ​ការប្រេងធ្លាក់​ចុះ​ ​បានជម្រុញឱ្យ​តម្លៃកាន់​តែចុះទាប ​ប៉ុន្តែតម្លៃ​ប្រេង​ក៏កើន​ឡើងជា​​បន្តបន្ទាប់​ព្រមគ្នាជា​មួយផ្សារ​ហ៊ុន។

លោក Walter Zimmerman​ អ្នក​វិភាគ​របស់​ ICAP ​និយាយថា​ ផ្សារហ៊ុនបាន​​ធ្វើ​​ឱ្យ​​តម្លៃ​ប្រេងកើនឡើង។​ ផ្សារហ៊ុនត្រូវបាន​​ប្រើ​ប្រាស់​​ដោយ​​ពា​ណិជ្ជករប្រេង ​និងជាវត្ថុ​វាស់​កម្រិត​ក្តីសង្ឃឹម​នៃ​សេដ្ឋកិច្ច។

OPEC  និយាយកាលពី​ថ្ងៃ​ទី១១ តុលា ថា សេដ្ឋកិច្ចពិភពលោកទន់ខ្សោយ បានធ្វើឱ្យ​មាន តម្រូវ​ការប្រេង ជាពិសេសប្រទេសអភិវឌ្ឍន៍។ ពេលសេដ្ឋកិច្ចដើរយឺត​​តម្រូវ​ការប្រេងក៏ធ្លាក់ចុះ ពីព្រោះអ្នកបើកបរថយន្តទិញប្រេងតិចតួច ម្ចាស់នាវាទិញ​ប្រេងម៉ាស៊ូតតិច ហើយអ្នក​ដំណើរ​​បែរ​​ជាស្នាក់នៅផ្ទះ ដំណើរយន្តហោះក៏​ធ្លាក់​ចុះ។

OPEC ​​តម្រូវ​ការ​​ប្រេងមានប្រហែល​១៨០.០០០បារ៉ែលក្នុងមួយថ្ងៃ តិចជាងការ​ព្យាករ​សម្រាប់​ឆ្នាំ២០១១  ហើយនៅ​ឆ្នាំ​២០១២ ​តម្រូវ​ការប្រេងមានតែមួយសែន​បារ៉ែល​​​ក្នុង​មួយថ្ងៃ។ តម្រូវ​ការប្រេង​ក្នុង​ប្រទេស​អភិ​វឌ្ឍន៍នឹងធ្លាក់​ចុះឬត្រូវការ​តិច​តួច ប៉ុន្តែ​​តម្រូវ​ការ​ប្រេង​ក្នុង​ប្រទេសកំពុងអភិឌ្ឍន៍ក្នុង​ទ្វីប​អាស៊ី​បាន​ជំរុញ​​ឱ្យ​ចំនួនតម្រូវ​ការប្រេង​កើន​ឡើងខ្ពស់។

OPEC ​បន្តថា គោលនយោបាយ​គ្រប់គ្រង ការកើនឡើងនៃ​ចំនួនប្រេងប្រើប្រាស់​របស់ចិន និងឥណ្ឌា នឹងនាំ​ឱ្យ​តម្រូវ​ការចុះទាប​ក្នុង​ប្រទេស​ទាំង​នោះ​៕​