ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផឹកស្រា​​ស្រវឹង​ជិះម៉ូតូ​បុក​រថយន្ត​សន្លប់​ម្នាក់ និងរបួស​​ស្រាល​ម្នាក់​

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​​២០នាទី​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​១៣ តុុលា មាន​ម៉ូតូ​​ម៉ាកឌ្រីម សេ១២៥ មួយ​គ្រឿង បើក​ទៅ​បុក​រថយន្ត​​ម៉ាកកាមរី​​​​​តូយ៉ូតា ​​មួយ​គ្រឿង ស្ថិត​នៅ​​ត្រង់​​ចំណុច​ផ្លូវ​​​កែង​​​​២៧៦ និង​​​១១៣ ទល់​មុខ​​ភោជនីយដ្ឋាន​​​អូខេ ​ក្នុងសង្កាត់​បឹង​កេង​កង​ទី​​២ ខណ្ឌចំការមន ។ ឧបទ្ទវ​ហេតុ​​នេះ បណ្តាល​​​ឱ្យ​ភាគី​​​ខាងម៉ូតូ​​​រង​របួសធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ​​ព្រមទាំង​​​ខូច​ខាត​​ម៉ូតូ​​ផងដែរ​។​

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​​២០នាទី​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​១៣ តុុលា មាន​ម៉ូតូ​​ម៉ាកឌ្រីម សេ១២៥ មួយ​គ្រឿង បើក​ទៅ​បុក​រថយន្ត​​ម៉ាកកាមរី​​​​​តូយ៉ូតា ​​មួយ​គ្រឿង ស្ថិត​នៅ​​ត្រង់​​ចំណុច​ផ្លូវ​​​កែង​​​​២៧៦ និង​​​១១៣ ទល់​មុខ​​ភោជនីយដ្ឋាន​​​អូខេ ​ក្នុងសង្កាត់​បឹង​កេង​កង​ទី​​២ ខណ្ឌចំការមន ។ ឧបទ្ទវ​ហេតុ​​នេះ បណ្តាល​​​ឱ្យ​ភាគី​​​ខាងម៉ូតូ​​​រង​របួសធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ​​ព្រមទាំង​​​ខូច​ខាត​​ម៉ូតូ​​ផងដែរ​។

ប្រភព​ព័ត៌​មាន​​ពីប៉ូលិស​ចរាចរណ៍​បាន​​ឱ្យ​​ដឹង​ថា ​មុនពេល​កើតហេតុ ​មាន​ម៉ូតូ​ម៉ាក​​ឌ្រីម​​​សេ​១២៥ ​មួយគ្រឿង ពណ៌ខ្មៅ ​ពាក់ស្លាកលេខ ​​ភ្នំពេញ 1A-3000 ជិះគ្នា​​២នាក់ ​​​តាម​ផ្លូវ​​លេខ​​​២៧៦ ក្នុងទិសដៅ​​​ពីកើត​ទៅ​លិច។​ ខណៈ​មក​ដល់​​ផ្លូវ​​កែង​លេខ​​​​១១៣ ​ក៏​បានបោះពួយ​ទៅបុក​រថ​យន្ត​​ម៉ាកកាមរី​​​តូយ៉ូតា ​មួយ​គ្រឿង ពណ៌ខ្មៅ ពាក់​​ស្លាកលេខ ភ្នំពេញ ​2B-1811 បើកបរ​ដោយ​​មនុស្សស្រីម្នាក់​តាមផ្លូវ​​​១១៣ ​​ពីជើងទៅ​ត្បូង​ ធ្វើ​ឱ្យ​​អ្នក​បើក​​​​ម៉ូតូ​ហោះទៅ​​ទើរ​លើ​​​កញ្ចក់​រថយន្ត​​​រួច​រមៀល​​ធ្លាក់​​មក​លើ​ដីសន្លប់​​តែម្តង។​ ​រីឯ​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​​​ក៏​បាន​ដួល​ផ្ទប់​​ជាមួយ​ម៉ូតូ​​​​បណ្តាល​ឱ្យ​រង​របួស​ស្រាលផង​ដែរ​​។​ ជនរង​គ្រោះ​​​​ទាំង​ពីរនាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​។

ប្រភពព័ត៌មាន​​​​​នៅ​កន្លែង​កើត​ហេតុ ​​បាន​​ឱ្យ​​ដឹង​ថា ​​អ្នក​បើក​ម៉ូតូ​​​មាន​សភាព​ស្រវឹង​​​​ជោក​តែម្តង ​​មិន​តែ​ប៉ុណ្ណោះ ​​ពេលដែល​​​ដួល​នោះ ​​នៅ​នឹង​​ដៃ​​អ្នក​ជិះ​ពីក្រោយ​​​​មាន​កាន់​​ដបស្រា​ចំនួន​​២​ដប ហើយ​ត្រូវ​​​បែកខ្ទេច​​​​ផងដែរ​៕