ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​រថ​យន្ត​ ប្តីនិង​ប្រពន្ធ​រង​របួស​ កូន​ប្រុស​ស្រី​ពីរ​នាក់​រួច​ខ្លួន

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្តី​ និង​ប្រពន្ធ​បាន​រង​របួស​ ចំណែក​កូន​ប្រុស​ស្រី​ពីរ​នាក់​រួច​ខ្លួន​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ​៍មួយ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ ថ្ងៃ​ទី​៥ តុលា នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​បត់​ សង្កាត់​ប៉ោយ​ប៉ែត​។

ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្តី​ និង​ប្រពន្ធ​បាន​រង​របួស​ ចំណែក​កូន​ប្រុស​ស្រី​ពីរ​នាក់​រួច​ខ្លួន​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ​៍មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ ថ្ងៃ​ទី​៥ តុលា នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​បត់​ សង្កាត់​ប៉ោយ​ប៉ែត​។

តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​ប៉ូលិស​ចរា​​ចរ​បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើង ខណៈ​ពីរ​នាក់ប្តី​ ប្រពន្ធ​ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​២០០៥​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​ឌុប​ទាំង​កូន​២​នាក់​តូចៗ​ផង បាន​បើក​ស្រប​ទិស​គ្នា​ជាមួយ​និង​រថ​យន្ត​ទួរីស​​មួយ​គ្រឿង​បើក​ពីកើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​រថ​យន្ត​នោះ​បត់​ដោយ​មិន​បាន​ឱ្យ​ភ្លើង​សីុញូ៉​ ក៏​ត្រូវ​ម៉ូតូ​នោះ​បុក​ពី​ក្រោយ​តែម្តង​។ បុរស​ជា​ប្តី​ឈ្មោះ​ប៊ុន យីម អាយុ​៤១​ឆ្នាំ​ បាន​រង​របួស​ជើង​ខាង​ឆ្វេង​ផង​ដែរ ចំណែក​កូន​ប្រុស ស្រី​របស់​ជន​រង​គ្រោះ​ម្នាក់​អាយុ​៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ ដែល​រួម​ដំណើរ​ជាមួយ​អត់​មាន​រង​របួស​ទេ​។

សមត្ថ​កិច្ច​បាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​​រថ​យន្ត​នោះ​បាន​បើក​គេច​បាត់​ទៅ​ហើយ​មុន​ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ ។ ឯ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​រថ​យន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ឱ្យ​ជួយដឹក​​យកទៅ​​ព្យាបាល​ជា​បន្ទាន់​ផង​ដែរ។ នេះ​ជា​មេរៀន​ជាក់ស្តែង​មួយ​សម្រាប់​អ្នក​បើក​បរ​យាន​យន្ត​​មុន​ពេល​បត់​ឆ្វេង ឬ​ស្តាំ​ត្រូវ​តែ​ឱ្យ​ភ្លើង​ស៊ី​ញ៉ូ ដើម្បី​អ្នក​បើក​បរ​ពី​ក្រោយ​បាន​ដឹង​ ៕