ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អូស្ត្រាលី​​ហូសស្ល៊័រ​យកឈ្នះ​ដំណាក់ទី​២​​ប្រណាំងកង់ ​Tour of Beijing ​នៅចិន

13 ឆ្នាំ មុន

កីឡាករ​អូ​​ស្ត្រាលី​​ហេនរីច​ ហូសស្ល៊័រ​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២​នៃ​ការ​ប្រណាំង​កង់​​នៅ​លើ​ទឹក​ដី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ Tour of Beijing​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៦​ខែ​​តុលា​កន្លង​មក​នេះ​។ ហូសស្ល៊័រ​ដែល​​ជិះ​កង់​ឲ្យ​ក្រុម​Team Garmin -Cervelo​ បាន​បញ្ចប់​ដំណាក់

កីឡាករ​អូ​​ស្ត្រាលី​​ហេនរីច​ ហូសស្ល៊័រ​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២​នៃ​ការ​ប្រណាំង​កង់​​នៅ​លើ​ទឹក​ដី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ Tour of Beijing​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៦​ខែ​​តុលា​កន្លង​មក​នេះ​។

ហូសស្ល៊័រ​ដែល​​ជិះ​កង់​ឲ្យ​ក្រុម​Team Garmin -Cervelo​ បាន​បញ្ចប់​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​១៣៧​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ពហុកីឡដ្ឋាន​សំ​បុក​ចាប​ទៅ​កាន់​ស្រុក​ Mentougou ភាគ​ខាង​លិច​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ប្រើ​អស់​ថិរវេលា​៣ម៉ោង​​៣​នាទី​និង៣០​វិនាទី​យក​ឈ្នះ​កីឡាករ​រុស្ស៊ី​ដេនីស ហ្គា​លីម​ហ្ស៊ី​យ៉ា​ណូវ​​ជិះ​ឲ្យ​ក្រុម​Katusha Team​និង​ឈ្នះ​កីឡាករ​ហូ​ឡង់​ទីអូ បូស​ជិះ​ឲ្យ​ក្រុម​ Rabobank Cycling Team​ដែល​អ្នក​ទាំង​២​បាន​​ប្រើ​ថិរវេលា​ច្រើន​ជាង​ស្មើៗគ្នា​។

​ចំណែក​កីឡាករ​ជា​ក្តី​សង្ឃឹម​របស់​ម្ចាស់​ផ្ទះ​ឈ្មោះ​ហៃយុន ម៉ា​ដែល​ជិះ​ឲ្យ​ក្រុម​ National Cycling Teamបាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៤៤​បន្ទាប់​ពី​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​​ជា​មួយ​កីឡាករ​បូស​​​។

សម្រាប់​កីឡាករ​ហូសស្ល៊័រ​ ជ័យ​ជម្នះ​លើក​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​រូប​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង​បើ​ទោះ​បី​ជាវា​មិន​អាច​ជួយ​ឲ្យ​រូប​គេ​នាំ​មុខ​នៅ​លើ​តារាង​ជើ​ង​ឯក​ក៏​ដោយ​។ គេ​បាននិយាយ​ថា ៖ «រដូវ​កាល​ប្រណាំង​ឆ្នាំ​នេះ​ខ្ញុំ​មាន​ហេង​មាន​ស៊យ។ វា​ចាប់​ផ្តើម​ហេង​នៅ​ពេល​ដែល​ខ្ញុំ​បាន​យក​ឈ្នះ​ចំនួន​២ដំ​ណាក់​នៅ​ក្នុង​កម្ម​វិធី​ Tour of Qatar។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេ​ល​នោះ​មក​ខ្ញុំ​មិន​សូវ​ជា​កាក់​កប​ទេ​។ រហូត​មក​ដល់​ថ្ងៃ​នេះ​គឺ​គ្មាន​អ្វី​ពិសេស​ឡើយ​។ ការ​ប្រណាំង​នៅ​ប្រទេស​អេស្ប៉ាញ​មិន​បាន​ល្អ​ទេ​សម្រាប់​ខ្ញុំ​ ។ ដោយឡែក​ចូល​រួម​នៅ​ទី​នេះ​មាន​កីឡាករ​ខ្លាំង​ៗ​ជាច្រើន​ ដូច្នេះ​ការ​យក ឈ្នះ​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​សំ​ខាន់​និង​ពិ​សេស​ខ្លាំង​ណាស់​»។

ឆ្លង​កាត់​​ប្រណាំង​អស់​២ដំណា​ក់​មក​នេះ​ កីឡា​ករ​អា​ល្លឺម៉ង់​តូ​នី​ ម៉ា​ទីន​នៅ​តែ​បន្ត​នាំ​មុខ​គេ​នៅលើ​តារាង​ជើង​ឯក​ជា​ដដែល ។ បន្ទាប់​ពី​បញ្ចប់​ដំណាក់​នេះ​ ម៉ាទីន​ប្រើ​អស់​ថិរវេលា​សរុប​តិច​ជាង​គេ​គឺ​៣ម៉ោង​១៧​នាទី​និង​០៣វិនាទី​នាំ​មុខ​កី​ឡាករ​អង់​គ្លេស​ដេវីដ មីលល័រ​ដែល​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​១៧​វិនាទី​និង​ឈ្នះ​កីឡា​ករ​អង់​គ្លេស​ម្នាក់​ទៀត​អា​ឡិច ដូ​សេត​ដែល​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​២៤វិនាទី​។

ការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Beijing​មាន​៥​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៦១៤,៣​គីឡូ​ម៉ែត្រ​គឺជា​ការ​ប្រណាំង​លើក​ដំបូងដែល​រៀប​ចំ​ដោយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក​UCI។ ការ​ប្រណាំង​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​ខាង​មុខ​។ ដោយឡែក​ដំណាក់​ទី​៣ដែល​ជា​ដំណាក់​បន្ត​មាន​ចម្ងាយ​ផ្លូវ​១៦២​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​​​ស្រុក​ Mentougou ភាគ​ខាង​លិច​ទី​ក្រុង​ប៉េកាំងទៅ​កាន់​ទី​ប្រជុំ​ជន​យ៉ុង​នីង​ប្រទេស​ចិន​​ ៕