ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ដល់ភ្លើង​ស្តុប​បុក​រថយន្ត​​3គ្រឿង​ខាង​មុខ​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ​ការ​បើក​បរ​រថយន្ត​​ដោយ​សារ​​តែ​ខ្វះ​ការ​ប្រុង​ប្រ​​យ័ត្ន​ក្នុង​ពេល​បើក​ បរ​​ ក៏​ដូច​ជា​ខ្វះ​​​ការ​ត្រួ​ត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​រថយន្ត​​របស់​​​ ខ្លួន​មុន​ពេល​ចេញ​ដំណើរ​ ដូច​ជា​ត្រួ​​ត​ពិនិត្យ​កង់ ហ្វ្រាំង​ ជា​ដើម​​ ជា​ហេតុ​បណ្តាល​ឱ្យ​ក្លាយ​​​ទៅ​ជា​​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដល់​ អ្ន​ក​ដទៃ​​​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ​ដែល​កំ​ពុង​ធ្វើ​ដំណើរ​​ទាំងអស់​គ្នា ​។​

ខេត្ត​ព្រះ​សី​ហនុ​​​ ៖ ​ការ​បើក​បរ​រថយន្ត​​ដោយ​សារ​​តែ​ខ្វះ​ការ​ប្រុង​ប្រ​​យ័ត្ន​ក្នុង​ពេល​បើក​បរ​​ ក៏​ដូច​ជា​ខ្វះ​​​ការ​ត្រួ​ត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​រថយន្ត​​របស់​​​ខ្លួន​មុន​ពេល​ចេញ​ដំណើរ​ ដូច​ជា​ត្រួ​​ត​ពិនិត្យ​កង់ ហ្វ្រាំង​ ជា​ដើម​​ ជា​ហេតុ​បណ្តាល​ឱ្យ​ក្លាយ​​​ទៅ​ជា​​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដល់​អ្ន​ក​ដទៃ​​​នៅ​តាម​ដង​ផ្លូវ​​សាធារណៈ​ដែល​កំ​ពុង​ធ្វើ​ដំណើរ​​ទាំងអស់​គ្នា​។

ជា​​ក់​ស្តែង​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួួ​យ បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​រថយន្ត​ចំនួន​៣​គ្រឿង​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ ឬ​ស្លាប់​បាត់​បង់​ជីវិត​​ឡើយ​។​ ហេតុ​ការណ៍​​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​និង​២២​នាទី នៅ​ចំណុច​ផ្លូវ​បំបែក​​ភ្លើង​ស្តុប​ទល់​មុខ​​អនុ​វិ​ទ្យា​ល័យ​សម្តេច ​​ឪ​ក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​លេខ​៣​ ក្រុង​ព្រះ​សី​ហ​នុ​។

តាម​ព័ត៌​មាន​ពី​ម​ន្ត្រី​សម​ត្ថ​កិច្ច​​នគរ​បាល​​ការិយា​ល័យ​​ចរា​ចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​រថយន្ត ខ្លះ​ក្រ​ពឹត​មុខ ខ្លះ​ក្រ​ពឹត​គូ​ទ និង​ខ្លះ​ធ្លាក់​​កាង​នោះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក BOGO FRONTIER ​១​តោនកន្លះ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​​ ភ្នំពេញ 2N-0598 ​បើក​បរ​ដោយ​ឈ្មោះ​ឡូ​ឡាយ ស៊ីន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំនៅ​​ក្រុម​ភូមិ​ទី​៩​ ភូមិ​១​សង្កាត់​​លេខ​៣ ក្រុង​-ខេត្ត ព្រះ​​សី​ហ​នុ​។

រី​ឯ​រថយន្ត​​ដែល​រង​គ្រោះ​ខូច​ខាត​ស្ថិត​នៅ​ចន្លោះ​កណ្តាល​ក្នុង​ចំណោម​រថយន្ត​​​ទាំង​៣​គ្រឿង ដែល​រង​ការ​ខូច​ខាត​ខ្លាំង​ជាង​គេ​ម៉ាកCOROLA ​​ស៊េរី​ ៩៥ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ 2A-1922 ​បើក​បរ​ដោយ​ឈ្មោះ​​អ៊ុយ សារិ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទី​លំនៅ​​ក្រុម​១៨ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សី​ហនុ​។ ឯរថយន្ត​ទី​៣ ដែល​រង​​ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​ម៉ាក ហ៊ីយ៉ាន់​ដាយ ប្រ​ភេទ​ទួរីស១២​កៅ​អី ពណ៌​ស ពាក់​​ស្លាក​លេខ​​ភ្នំពេញ 2A-3892 ​ជា​រថ​យន្ត​​ដឹក​សិស្ស​សាលា​ឯក​ជន​ Home of English ​បើក​បរ​ដោយ​ឈ្មោះ​ឈិត ហូ​ហន ភេ​ទ​ប្រុស ​អាយុ​៣៦​ មាន​ទី​លំ​នៅ​ សង្កាត់​​​ចតុ​មុខ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ​។

សាក្សី​បាន​ឱ្យ​ដឹង​ថា មុន​​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ដឹក​សិ​ស្ស​ម៉ាក​​ ហីុ​យ៉ាន​់​ដាយ ទួរីស១២​កៅ​អី ដឹក​សិស្ស​សាលា​ឯក​ជន​​ខាង​លើ ពេល​មក​ដល់​ចំណុ​ចភ្លើង​ស្តុប​ត្រង់​ផ្លូវ​បំ​បែក ​អនុ​វិទ្យា​ល័យ​សម្តេច​ឪ​ពេល​នោះ​សញ្ញា​ភ្លើង​ស្តុប​ពណ៌​ក្រ​ហម រថយន្ត​ដឹក​សិស្ស​ក៏​ឈប់​​ហើយ​មាន​​រថយន្ត​ម៉ាក​ COROLA ​ពណ៌​ស្លែ មក​ឈប់​បន្ត​ពី​ក្រោយ​​។ ស្រាប់​តែ​គេ​ឃើញ​រថយន្ត​ម៉ាក  BOGO FRONTIER ចំណុះ​១​​តោន​កន្លះ​ បើ​តាម​បណ្តោយ​វិថី​ឯក​រាជ្យ ពី​កើត​ទៅ​លិច​ លុះ​​បើក​បរ​មក​ដល់​ចំណុច​ភ្លើង​ស្តុប​កន្លែង​កើត​ហេតុ​ ដែល​មាន​​រថយន្ត​២​គ្រឿង កំពុង​​តែ​ឈប់​តាម​ស្លាក​សញ្ញា​ភ្លើង​ស្តុប​ពណ៌​ក្រហម ស្រាប់​តែ​រថយន្ត​ម៉ាក BOGO FRONTIER ​បាន​​ជ្រុល​ល្បឿន​ទៅ​បុក​គូ​ទ​រថយន្ត​ម៉ាក COROLA ​ពេញ​ទំ​ហឹង ហើយ​រថយន្ត COROLA ​ក៏​រអីល​​ទៅ​​បុក​រថយន្ត​ ​ម៉ាក​ហ៊ីយ៉ាន​ដាយ ​ដែល​ឈប់​នៅ​ពី​មុ​ខ​បន្ត​ទៀ​ត បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​​រថយន្ត​ទាំង​​៣​គ្រឿង​​ ​ប៉ុន្តែ​ពុំ​មាន​មនុស្ស​ស្លាប់​​ ឬ​របួស​ទេ​។

មន្ត្រី​សមត្ថកិច្ច​​នគរ​បាល​ការិយា​ល័យ​ចរាចរណ៍​​​ផ្លូវ​គោក​បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​​ខា​ង​លើ​នេះ ​បណ្តាល​មក​ពី​រថយន្ត BOGO​FRONTIER ​ហ្វ្រាំង​​មិន​ស៊ី​ទើប​បុក​បន្ត​គ្នា​បែប​នេះ​​ ក្រោយ​​ពេល​​កើត​ហេតុម្ចាស់​​​រថយន្ត​បង្ក​បាន​​សម្រប​សម្រួល​ដោយ​យក​រថយន្ត​​ដែល​រង​ការ​ខូច​ខាត​​ទៅ​ជួស​ជុល​​ដើម្បី​បញ្ចប់​រឿង​៕