ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​របស់ក្រុម​​​ហ៊ុនថ្នាំ​​​លាប​ និង​ម៉ាស៊ីន​​ត្រជាក់​បោះពួយទៅ​បុកដើម​​ក្ងោក​រង​របួស​​​ធ្ងន់​​​៣​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​បុរសចំនួន​​​៣នាក់​សុទ្ធ​តែ​​​ជា​​មេការ​​នៅក្រុមហ៊ុន​ថ្នាំលាប ​និងម៉ាស៊ីន​ត្រជាក់ ​បាន​រង​របួស​ធ្ងន់​ ​ហើយត្រូវ​បញ្ជូន​ទៅ​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ព្រះកុសុមៈភ្លាមៗ ​​បន្ទាប់​ពី​​​បើក​រថយន្ត​ទៅ​បុក​​ដើម​ក្ងោក​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​​ត្រង់​ចំណុច​​​​ផ្លូវ​​លេខ​​២៧១ កែង​ផ្លូវ​ទេព​ផន​​ ស្ថិត​ក្នុង​​​​ក្រុមទី​​៣៩ ភូមិ​​១៣ សង្កាត់​ទឹកល្អក់​ទី​​២​ ខណ្ឌ​​ទួលគោក​ កាលពី​វេលាម៉ោង​​​​១២​និង​​​៣០​នាទី​​រំលង​​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី​​​៧ តុលា​ ២០១១​។​

រាជធានីភ្នំពេញ​​​​ ៖ ​បុរសចំនួន​​​៣នាក់​សុទ្ធ​តែ​​​ជា​​មេការ​​នៅក្រុមហ៊ុន​ថ្នាំលាប ​និងម៉ាស៊ីន​ត្រជាក់ ​បាន​រង​របួស​ធ្ងន់​ ​ហើយត្រូវ​បញ្ជូន​ទៅ​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ព្រះកុសុមៈភ្លាមៗ ​​បន្ទាប់​ពី​​​បើក​រថយន្ត​ទៅ​បុក​​ដើម​ក្ងោក​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​​ត្រង់​ចំណុច​​​​ផ្លូវ​​លេខ​​២៧១ កែង​ផ្លូវ​ទេព​ផន​​ ស្ថិត​ក្នុង​​​​ក្រុមទី​​៣៩ ភូមិ​​១៣ សង្កាត់​ទឹកល្អក់​ទី​​២​ ខណ្ឌ​​ទួលគោក​ កាលពី​វេលាម៉ោង​​​​១២​និង​​​៣០​នាទី​​រំលង​​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី​​​៧ តុលា​ ២០១១​។

ប្រភពព័ត៌​មាន​​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​​ដឹង​ថា ​មុនពេលកើតហេតុ​​​​​ គេ​​បានឃើញ​រថ​យន្ត​ម៉ាក​លូស៊ី​​​តា ពណ៌ត្រីឆ្លូញ​​​ ពាក់ស្លាកលេខ ​​ភ្នំពេញ 2F-1293 ជា​រថយន្ត​របស់ក្រុម​ហ៊ុន​ថ្នាំលាប និង​ម៉ាស៊ីន​​ត្រជាក់​ ដែលមាន​​ទីតាំង​​​​ស្ថិត​នៅ​​​ទួលគោក ​​បើក​បរ​តាម​​បណ្តោយ​​ផ្លូវលេខ​​​២៧១ ​​ក្នុងទិសដៅពី​ជើង​ទៅត្បូង។​ ​​ខណៈ​មក​ដល់​ផ្លូវ​កែង ​​អ្នកបើកបរ​​​មិន​ស្គាល់​​ភូមិសាស្ត្រ​​ស្មានតែ​​​ផ្លូវត្រង់​​​មិន​ព្រម​​​​បន្ថយ​​​ល្បឿន​​​ បាន​បើក​បោះ​ពួយ​​​​ទៅ​​បុកគល់​​​ដើម​ក្ងោកយ៉ាងពេញទំហឹង​​​​បណ្តាល​ឱ្យ​​​​បាក់​​​​​មែកក្ងោក​​​​ ​ឯ​​រថយន្ត​បុក​​​ជាប់​នឹងគល់​​ដើម​ក្ងោក​ រ​បើក​​ទ្វារ​ស្តាំ​​​​ធ្លាក់​​អ្នកជិះ​​​ក្នុង​រថយន្ត​​ម្នាក់​ចុះ​​​​មក​​លើ​ដី​។

ប្រភពព័ត៌មាន​បន្ត​​​ថា បន្ទាប់ពី​​បាន​ឃើញ​​​​រថយន្ត​បុក​ជាមួយ​​​ដើម​ក្ងោក ​លាន់​​ដូច​រន្ទះនោះ​​​ពួកគេ​​​បាន​នាំគ្នា​​រត់​មក​មើល​ស្រាប់តែ​ឃើញ​​មាន​មនុស្សប្រុស​​ចំនួន​​៣​នាក់ ២​នាក់​កៀបជាប់​​​​ក្នុង​រថយន្ត ​​ហើយ​​​​​ម្នាក់​របើកទ្វារ​ធ្លាក់ចេញ​ក្រៅ ​ឃើញ​ដូច​​នេះ ពួកគាត់​​​​ក៏​នាំគ្នា​​​​ជួយ​ទាញ​ជន​រង​គ្រោះ​​ចេញ​មក​ក្រៅ ​​​ហើយ​ហៅ​រថយន្ត​​​សាមុយ​ដឹក​​យកទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្តង​។

ជនរងគ្រោះ​​​ទាំង​​៣នាក់​នោះ​មាន ១-​ឈ្មោះ​ថ្លាង ​ចំណាន​ អាយុ​​​​​២៣​ឆ្នាំ ​ជាអ្នក​បើកបរ​​​រថ​យន្ត មានទីលំនៅ​​​ភូមិព្រែក​​ស្លែង ​​ឃុំ​ព្រែក​ស្លែង ​​ស្រុកកណ្តាល​ស្ទឹង ​​ខេត្ត​កណ្តាល​​ ​រង​របួស​បែក​ក្បាល និង​​​បុកទ្រូង​​​ជាប់ចង្កូត​​​រថយន្ត ​២-ឈ្មោះ​លីន ​​សំណាង ​​​អាយុ​​៣០​ឆ្នាំ ​​មានទីលំនៅ ​​ភូមិ​​លីម៉ា ឃុំ​តា​​ភេម ​ស្រុកត្រាំ​កក់​ខេត្ត​តាកែវ ​​ស្នាក់​នៅ​ផ្ទះ​​ជួលសង្កាត់ទឹក​ថ្លា ខណ្ឌ​​សែនសុខ រងរបួស​​ផុងលលាដ៍​ក្បាល ​​និង​បាក់ឆ្អឹង​​​កង​ខ្នង និង​​៣-ឈ្មោះ​​​ហង្ស តុលា អាយុ​​៤៧ឆ្នាំ ​​រង​របួស​ក្បាល​​ និងទ្រូង​ ចំណែកឯ​​រថយន្តបង្កហេតុ​​​ខូចខាត​​ផ្នែក​ខាង​មុខ​​ស្ទើរ​​​​ទាំងស្រុង​៕