ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​អាតុស បុកកូរ៉ូឡា​​ពីក្រោយ​​ ហើយ​ជ្រុលទៅ​​​ពន្លះ​​បង្គោល​ភ្លើង​ និង​​​ក្អម​​ឆ្នាំង​​ដីបែកខ្ទេច​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាក​អាតុស​(ATOZ) ​ពណ៌ខ្មៅ លាយប្រផេះ​​​​​ ពាក់ស្លាក​លេខ ​ភ្នំពេញ 2F-2751 មួយគ្រឿង បើកបរ​​​ដោយ​ស្ត្រី​ម្នាក់​បានបើក​​​បុករថយន្ត​ម៉ាកកូរ៉ូឡា​​​ ពណ៌ស្ករ ​​ពាក់ស្លាកលេខ ​​សៀមរាប 2A-1467 មួយ​គ្រឿងពីក្រោយ​ ក្នុងទិសដៅ​ស្របគ្នា ​ហើយ​ជ្រុល​​ចង្កូត​​​​ទៅបុកបង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​​ឱ្យ​​​រថយន្ត​​ខូចខាត​​​ធ្ងន់ធ្ងរ ​ហើយ​អ្នក​បើក​បរ​​​​បាន​រង​​របួសត្រូវ​​​​បញ្ជូនទៅកាន់មន្ទីរ​ពហុ​ព្យា​បាល ​​​តុសិត។

រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាក​អាតុស​(ATOZ) ​ពណ៌ខ្មៅ លាយប្រផេះ​​​​​ ពាក់ស្លាក​លេខ ​ភ្នំពេញ 2F-2751 មួយគ្រឿង បើកបរ​​​ដោយ​ស្ត្រី​ម្នាក់​បានបើក​​​បុករថយន្ត​ម៉ាកកូរ៉ូឡា​​​ ពណ៌ស្ករ ​​ពាក់ស្លាកលេខ ​​សៀមរាប 2A-1467 មួយ​គ្រឿងពីក្រោយ​ ក្នុងទិសដៅ​ស្របគ្នា ​ហើយ​ជ្រុល​​ចង្កូត​​​​ទៅបុកបង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​​ឱ្យ​​​រថយន្ត​​ខូចខាត​​​ធ្ងន់ធ្ងរ ​ហើយ​អ្នក​បើក​បរ​​​​បាន​រង​​របួសត្រូវ​​​​បញ្ជូនទៅកាន់មន្ទីរ​ពហុ​ព្យា​បាល​​​តុសិត។
នៅក្នុង​​​ហេតុការណ៍​នេះ​​ធ្វើ​ឱ្យខូច​ខាត​​​​​សម្ភារ​​ធ្វើ​​ពី​ដី​​ឥដ្ឋ​មួយចំនួនដូច​ជា​​​​​ក្អម ឆ្នាំងដី ​​និង​កូន​ជ្រូក ​​ដែលគេ​ដាក់​លក់​នៅ​ចិញ្ចើម​ផ្លូវ​​​ផងដែរ​​។ ​​គ្រោះថ្នាក់​ចរាចរណ៍​​នេះ បាន​កើតឡើង​​​​​កាល​ពី​វេលាម៉ោង​​​​​៧​និង​​១៥នាទី​យប់​ថ្ងៃទី​​​​​៦ តុលា ​នៅ​តាម​ផ្លូវ​លេខ​​៦A ក្នុងភូមិ​កៀន​ឃ្លាំង ​​​សង្កាត់​ជ្រោយ​​ចង្វា ​​ខណ្ឌឫស្សីកែវ​។

តាម​សាក្សី​​នៅកន្លែងកើតហេតុ ​​បាន​ឱ្យ​ដឹង​ថា ​នៅមុនពេលកើតហេតុ​​​ រថយន្តម៉ាក​អាតុ​ស​ខាង​លើ​បាន​បើកបរ​​ដោយ​ស្ត្រីម្នាក់​​ធ្វើដំណើរ​​​​តាមផ្លូវ​​ជាតិលេខ​​​៦A ក្នុងទិសដៅ​ចូលមក​រាជធានី​​​ភ្នំពេញ។ ​នៅពេល​​ធ្វើដំណើរ​​​មក​ដល់​ចំណុច​​កើត​ហេតុ​​ រថយន្ត​នេះ​ក៏បានជ្រុល​​ចង្កូត​ទៅ​បុុក​រថយន្ត​​​ម៉ាក​កូរ៉ូឡា ពណ៌ស្ករ ​​​ខាង​លើ​ ​​ពី​ក្រោយ​​​​​បណ្តាល​​ឱ្យ​រង​ការ​​ខូចខាត​។

តាមសាក្សី​​​​បន្តទៀត​ថា​​​​ បន្ទាប់​ពី​​​បើក​បុក​​រថយន្ត​កូរ៉ូឡា​​​​​នោះ​ ​ហើយ​រថយន្តម៉ាក​​​​អាតុ​ស ក៏​បាន​​រេ​ចង្កូត​​ទៅ​​​ខាង​ឆ្វេង​​ដៃ​ឡើង​ចិញ្ចើម​​ផ្លូវ ទៅបុកបង្គោល​​​​ភ្លើង​ពេញទំហឹង ​​​ក្រពឹត​​​មុខ​​​រថ​យន្ត​ខ្ទេច​ទៅមុខ​​លែង​រួច​ និង​ធ្វើ​​​​​ឱ្យ​សម្ភារ​​​ធ្វើ​​អំពី​ដី​ឥដ្ឋ​​​នៅក្បែរ​នោះ​​​​បានរង​ការ​ខូច​ខាត​។

បន្ទាប់​​​ពីគ្រោះថ្នាក់​​​​នេះ​គេឃើញ​អ្នកបើកបរ​​​​បានទាក់ទង​​​បង​ប្អូន​មក​ធ្វើ​ការ​​ដោះស្រាយ​សង​ការ​ខូចខាត​ភាគី​​​រថយន្ត​​ម៉ាកកូរ៉ូឡា​​ចំនួន​​១០០​ដុល្លារ ​ព្រមទាំង​​សង​ការ​ខូចខាត​ម្ចាស់​​​​​សម្ភារ​​​ធ្វើ​អំពីដី​​ឥដ្ឋ​​​ផងដែរ៕