ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​07 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៨៤០ -Willem II បាន​ក្លាយ​ទៅជា​​​ព្រះ​មហា​ក្សត្រ​​រប​ស់​ប្រទេស​ហូឡង់ ។
*ឆ្នាំ១៩៣៣ -ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង Air France ត្រូវ​បាន​​បើ​ក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ ។
*ឆ្នាំ១៩៤៩ -សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​អាល្លឺ​ម៉ង់​​ត្រូវ​បាន​បង្កើត​ឡើង ។

*ឆ្នាំ១៨៤០
-Willem II បាន​ក្លាយ​ទៅជា​​​ព្រះ​មហា​ក្សត្រ​​រប​ស់​ប្រទេស​ហូឡង់ ។
*ឆ្នាំ១៩៣៣
-ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង Air France ត្រូវ​បាន​​បើ​ក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ ។
*ឆ្នាំ១៩៤៩
-សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​អាល្លឺ​ម៉ង់​​ត្រូវ​បាន​បង្កើត​ឡើង ។
*ឆ្នាំ១៩៥៨
-​គម្រោង​ហោះ​ហើរ​​យាន​អវកាស​​​មាន​មនុស្ស​ជិះ​របស់​សហ​រដ្ឋអាមេរិក​​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គម្រោង Mercury ។
*ឆ្នាំ១៩៦០
-ប្រទេស​នីហ្សេរី​យ៉ា ចូល​ជា​សមា​ជិក​​អង្គ​ការ​សហ​ប្រជាជាតិ ។
*ឆ្នាំ១៩៨៥
-ការ​រអិល​បាក់​ដី​ក្នុង​តំបន់ Mameyes នៅ​អាមេ​រិក​ខាង​​ជើង បាន​សម្លាប់​​មនុស្ស​ជិត​៣០០​នាក់។
*ឆ្នាំ២០០១
-​ការ​ឈ្លាន​ពាន​​របស់​សហ​រដ្ឋ​អាមេរិក​​ទៅលើ​ប្រទេស​អាហ្វហ្គានី​ស្ថាន ​បាន​ចាប់​ផ្តើម​​ជា​មួយ​នឹង​ការ​វា​ប្រហារ​តាម​អាកាស​ និង​ទ័ព​ថ្មើរ​ជើង។
*ឆ្នាំ២០០៤
-ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហនុ​ បាន​ដាក់​រាជ្យ​ ហើយ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ​ព្រះ​បាទ​នរោត្តម ​សីហមុនី​​បាន​ឡើង​គ្រង​រាជ្យ ។
*ឆ្នាំ២០០៥
-ទីភ្នាក់​ងារ​​ថាម​ពល​បរមាណូអន្តរ​ជាតិ​​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ទទួល​ពាន​រ​ង្វាន់ណូ​បែល​សន្តិ​​ភាព ចំពោះ​​កិច្ច​ប្រឹង​ប្រែង​​ក្នុង​ការ​រឹត​បន្តឹង​​ការ​សាយ​ភាយ​អាវុធ​បរមាណូ។
*ឆ្នាំ២០០៨
-​ប្រទេស​​រុស្ស៊ី​បាន​យល់​ព្រម​ផ្តល់​​ប្រាក់​កម្ចី​​បន្ទាន់​​ចំនួន​៥,៤​ពាន់​លាន​ដុល្លារ ទៅ​ឱ្យ​ប្រទេស​​អ៊ីស្លង់ ។
*ឆ្នាំ២០០៩
-មេ​ដឹក​នាំ​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​លោក​​ស្រី​អូង សាន​ស៊ូ​ជី បាន​ជួប​ជា​មួយ​មេ​ដឹក​នាំ​យោធា​ភូមា​ជា​លើក​ទី​២ ​ក្នុង​កិច្ច​ប្រឹង​ប្រែង​រក​ដំណោះ​ស្រាយ​ធ្វើ​ឱ្យ​ប្រទេស​ភូមា​​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌ​កម្ម ។
-​សារ​មន្ទីរ​ជាតិ​កោះ​តៃវ៉ាន់​ បដិ​សេធ​​មិន​ដាក់​​បង្ហាញ​​វត្ថុ​សិល្បៈ​ចំនួន​​២​ដែល​ត្រូវ​បាន​លួច​មក​ពី​ប្រទេស​​ចិន​រយៈ​ពេល​១៥០​ឆ្នាំ​កន្លង​មក ។
*ឆ្នាំ២០១០
-​អ្នក​និពន្ធ​​ជន​ជាតិ​អេស្បា៉ញ​ Mario Vargas ទទួល​បាន​ពាន​រង្វាន់​​ណូបែលផ្នែក​​អក្សរ​សាស្ត្រ៕