សហរដ្ឋអាមេរិក ៖ សភាពការណ៍បាតុកម្មកាន់តែផ្ទុះខ្លាំងនៅក្រុងឡូសអេនចឺឡេស ។ តាមបណ្ដាសារព័ត៌មានអាមេរិកក្នុងនោះមានទូរទស្សន៍CNN និងទូស្សន៍ABC NEWS ជាដើមថា រដ្ឋបាលរបស់លោកដូណាល់ត្រាំបានសម្រេចកាលពីថ្ងៃទី៩មិថុនា ដាក់ពង្រាយកងទាហានម៉ារីន១កង
វរសេនាតូច មានទាហានប្រមាណជា៧០០នាក់ ដើម្បីចូលរួមក្នុងការថែរក្សារបៀបរៀបរយនៅមក្រុងឡូសអេនចឺឡេសប្រឈមមុខនឹងបាតុកម្ម។

ABC NEWSអះបអាងថា កងទាហាននោះត្រូវមកដល់ឡូសអេនចឹឡេសអំឡុងពេល២៤ម៉ោងចុងក្រោយនេះ ហើយមានតួនាទីជួយទ្រទ្រង់ដល់កងកម្លាំងសន្តិសុខក្នុងការទប់ទល់ពួកបាតុករ។ ក្រុងឡូសអេនចឺឡេសរដ្ឋកាលីហ្វ័រនីញ៉ាចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ ផ្ទុះការប៉ះទង្គិចគ្នារវាងពួកបាតុករនិងកងកម្លាំងសន្តិសុខ ចាប់តាំងពីពួកបាតុករប៉ុនប៉ងរារាំងប្រតិបត្តិការចាប់ខ្លូនដោយប្រើកម្លាំង ពួកអន្តោប្រវេសន៍ពីសំណាក់ប៉ូលិសអន្តោប្រវេសន៍សហព័ន្ធ។
លោកត្រាំសន្យាស្ដាររបៀបរៀបរយឡើងវិញនៅឡូសអេនចឺឡេស ដោយអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាលោកញូវសោមបានបរិហារចំណាត់ការ របស់លោកដូណាល់ត្រាំថាបំពានអំណាច។ កាលពីថ្ងៃទី៨មិថុនាលោកដូណាល់ត្រាំប្រកាសពីការដាក់ពង្រាយកងទាហានឆ្មាំជាតិចំនួន៧០០០នាក់នៅក្រុងឡូសអេនចឺឡេស ដែលជាការសម្រេច ដោយគ្មានការយល់ព្រមរបស់អភិបាលរដ្ឋ។ ពេលនេះលោកប្រកាសពីការបញ្ជូនកងទាហានម៉ារីនជាសមាសភាពកងទ័ពរៀបរយ ច្រើនរយនាក់មកកាន់ក្រុងឡុយសអេនចឺវឡេសទៀត។ បែបនេះកំណត់ពីរបត់មួយក្នុងស្ថានភាពបែបទប់ទល់ការបះបោរ និងការធ្វើសង្គ្រាមដោយបើកចំហជាមួយរដ្ឋបាលរដ្ឋកាលីហ្វ័រនីញ៉ាជាអ្នកប្រជាធិបតេយ្យ។
មុនការសម្រេចចិត្តនេះពេលអ្នកកាសែតសួរលោកនៅសេតវិមានលោកត្រាំថ្លែងថា យើងនឹងតាមដានមើលតើនឹងមានអ្វីកើតឡើងទៀត។ ខ្ញុំគិតថាយើងពិតជាអាចគ្រប់គ្រងស្ថានការណ៍បានល្អបំផុត។បណ្ដាសារព័ត៌មានអាមេរិកពេលនេះមិនដឹងថា តើនឹងមានផលប៉ះពាល់អ្វីខ្លះចំពោះការដាក់ពង្រាយកងទាហានម៉ារីនទាំងនោះឡើយ។ ការដាក់ពង្រាយកងទាហានម៉ារីននៅក្នុងទឹកដីអាមេរិក ពិតជាហួសពីការកម្រិតស្របច្បាប់ដែលមឺុងម៉ាត់បំផុត។
CNNបានសួរនាំប្រភពនានារឿងដាក់ពង្រាយកងទាហានម៉ារីនដល់មួយកងវរសេនាតូចពេញនេះហើយអះអាងថា ការដាក់ពង្រាយកងទាហានប្រយុទ្ធនេះនៅក្រុងឡូសអេនចឺឡេស បង្ហាញពីការកើនឡើងនៃការប្រើប្រាស់របស់លោកត្រាំនូវកងទ័ព ដើម្បីបង្ហាញកម្លាំងចំពោះពួកបាតុករ។ ដូចកងទាហានឆ្មាំជាតិដែរកងទាហានម៉ារីន ហាមឃាត់មិនឲ្យធ្វើសកម្មភាពថែរក្សាសណ្ដាប់ធ្នាប់ ដូចជាការចាប់ខ្លួនមនុស្សជាដើមឡើយ ក្នុងពេលដែលលោកត្រាំមិនទាន់ប្រកាសប្រើច្បាប់ប្រឆាំងការបះបោរ។
ពេលនេះលោកត្រាំបានឈានមួយជំហានទៀតហើយ ក្នុងសង្គ្រាមបើកចំហរបស់លោកជាមួយរដ្ឋកាលីហ្វ័រនីញ៉ា។ ខណៈលោកទើបដាក់ពង្រាយកងទាហានឆ្មាំជាតិនិងពេលនេះដល់ថ្នាក់បញ្ជូនកងទាហានប្រយុទ្ធម៉ារីនទៅទៀត។ លោកក៏លើកពីការចាប់ខ្លួនអភិបាលរដ្ឋនោះលោកហ្គាវីនញូវសោម ដែលបរិហារលោកថាជាជនផ្ដាច់ការ។ ពេលដែលការប៉ះទង្គិចគ្នានាំឲ្យកក្រើកក្រុងឡូសអេនចឺឡេស៣ថ្ងៃចុងក្រោយនេះ តាមបណ្ដាញសង្គមTRUST SOCIAL លោកត្រាំបានយកប្រេងចាក់លើភ្លើងថែមទៀតដោយគំរាមអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាថា បើពួកគេហ៊ានក្អកយើងនឹងវាយពួកគេភ្លាម។
ខ្ញុំសន្យាថាយើងនឹងវាយប្រហារពួកគេខ្លាំងជាងមុនទៅទៀត។ កាលពីថ្ងៃទី៩មិថុនាលោកចាត់ទុកពួកបាតុករថាជាពួកបះបោរ។ ប៉ុន្តែលោកត្រាំមិនបានបញ្ជាក់ថា តើលោកប្រកាសពីស្ថានភាពបះបោរ ដែលអាចឲ្យលោកប្រើអំណាចកាន់តែខ្លាំងដែរឬយ៉ាងណាឡើយ។ ក្នុងបាតុកម្មប៉ុន្មានថ្ងៃនេះនៅឡូសអេនចឺឡេស ពួកបាតុករបានដុតរថយន្តអស់ច្រើនគ្រឿងនិងមានការចាប់ខ្លួនមនុស្សប្រមាណជា៥៦នាក់៕
ចែករំលែកព័តមាននេះ