ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​របស់​កូរ៉េខាង​ត្បូង​​ជួប​គ្រោះ​ថ្នាក់​

1 អាទិត្យ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា យន្តហោះ​ប្រដេញ​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​ធុន​KF-16 ដែល​ចូលរួម​ក្នុង​សមយុទ្ធ​អាកាស​រួម​​RED FLAG ALASKA​បាន​ជួប​គ្រោះថ្នាក់​មួយ ពេល​ហោះ​ឡើង កាលពី​ថ្ងៃ​ទី​១១​មិថុនា​នា​វេលា​ម៉ោង​៩​និង​២​នាទី​ព្រឹក​ម៉ោង​នៅ​ក្រុង​សេ​អ៊ូ​ល នៅ​មូលដ្ឋាន​អាកាសចរណ៍​ELELSON…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា យន្តហោះ​ប្រដេញ​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​ធុន​KF-16 ដែល​ចូលរួម​ក្នុង​សមយុទ្ធ​អាកាស​រួម​​RED FLAG ALASKA​បាន​ជួប​គ្រោះថ្នាក់​មួយ ពេល​ហោះ​ឡើង កាលពី​ថ្ងៃ​ទី​១១​មិថុនា​នា​វេលា​ម៉ោង​៩​និង​២​នាទី​ព្រឹក​ម៉ោង​នៅ​ក្រុង​សេ​អ៊ូ​ល នៅ​មូលដ្ឋាន​អាកាសចរណ៍​ELELSON រដ្ឋ​អា​ឡា​ស្កា​អា​មេ​រិ​ក តែ​អ្នក​បើក​ទាំង​២​នាក់​អាច​លោត​ចេញ​ទាន់​តាម​ឆ័​ត្រ​យោង​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​។

RED FLAG ALASKA​ជា​សមយុទ្ធ​អាកាស​រួម​រៀបចំ​ធ្វើ​ឡើង​ដោយ​ទីបញ្ជាការដ្ឋាន​កងទ័ពអាកាស​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​​ហ្វិ​ក​។ អ្នក​បើក​យន្តហោះ​នេះ​ទាំង​២​នាក់​សុខ​សប្បាយ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ក្បែរ​។

ការ​ខូចខាត​របស់​យន្តហោះ​ប្រដេញ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​ពេល​នេះ​កំពុង​ស្វែងរក​កំណត់​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ និង​វាយតម្លៃ​លើ​ការ​ខូចខាត​ដោយ​រួម​សហការ​ជាមួយ​កងទ័ព​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ