ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Suchinda Kra prayoon ទទួលមរណភាព​ក្នុង​វ័យ​៩១​ឆ្នាំ

2 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ និង​សារព័ត៌មាន​ថៃ The Nation នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ឱ្យ​ដឹ​ថ​ថា…

ទីក្រុង​បាងកក ៖ តាម​ប្រភព​ពី​កាសែត​បាងកក​ប៉ុស្តិ៍ និង​សារព័ត៌មាន​ថៃ The Nation នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ឱ្យ​ដឹ​ថ​ថា លោក Suchinda Kraprayoon អតីត​នាយក​រដ្ឋមន្ត្រី​ថៃ បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ ដោយ​ជរាពាធ នៅ​វេលា​ម៉ោង​១:៥៧​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ Phramongkutklao នៅ​ទីក្រុង​បាងកក​។

កើត​នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​១៩៣៣ លោក Suchinda គឺជា​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ ជា​ពិសេស​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ លោក​បាន​ដឹកនាំ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី លោក Chatichai Choonhavan ក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៩១ ហើយ​ក្រោយមក​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​ទី​១៩ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​១៩៩២​។ លោក​ក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រក្សា​សន្តិភាព​ជាតិ ដែល​របប​យោធា​បាន​បង្កើត បន្ទាប់​ពី​រដ្ឋប្រហារ​។

លោក Suchinda ត្រូវ​បាន​គ្រប់​គ្នា​ចង​ចាំ​បំផុត សម្រាប់​តួនាទី​របស់​លោក​អំឡុង​ពេល​ការ​បះបោរ​ខែឧសភា ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​បាន​បណ្តាល​ឱ្យ​សិស្ស​ជាង​៥០​នាក់​ស្លាប់ ព្រមទាំង​របួស និង​បាត់​ខ្លួន​រាប់រយ​នាក់​ផង​ដែរ​។ ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ហៅ​ថា ការ​បះបោរ «Black May« ដែល​នៅ​ទីបំផុត​នាំ​ទៅ​ដល់​ការ​លាលែង​ពី​តំណែង នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​១៩៩២ ដែល​មាន​ន័យ​ថា លោក​កាន់​តំណែង​បាន​ត្រឹមតែ​៤៨​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លាលែង​។

បន្ទាប់​ពី​ចុះ​ចេញពី​តំណែង លោក Suchinda មិនសូវ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​នោះ​ទេ បើ​ទោះបីជា​លោក​នៅ​តែ​ជា​អ្នក​ចាស់ទុំ​ទទួល​បានការ​គោរព​ក្នុង​រង្វង់​យោធា​យ៉ាងណា​ក៏​ដោយ​។ នៅ​ក្នុង​អាជីព​ការងារ​របស់​លោក Suchinda Kraprayoon លោក​ក៏​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ