ការប្រកួតនៅក្របខណ្ឌបាល់ទាត់ Bundesliga អាល្លឺម៉ង់ កាលពីថ្ងៃទី១ តុលា កន្លងមក ក្លឹប Bayern Munich ធ្វើដំណើរទៅប្រកួតក្នុងទឹកដីរបស់ក្លឹប Hoffenheim ហើយលទ្ធផលគឺ ០-០ ស្មើ។ ស្របពេលជាមួយគ្នានេះក៏កើតមានហេតុការណ៍ដ៏ចម្លែករបស់អ្នកគាំទ្រក្លឹប Bayem Munich គឺបុរស-ស្ត្រីមួយគូបានរួមរ័កនៅក្បែរទីលានប្រកួត ហើយសន្តិសុខបានឱ្យបញ្ឈប់ ប៉ុន្តែពួកគេមិនព្រមស្តាប់ ទើបសមត្ថកិច្ចសម្រេចបណេ្តញចេញពីទីលានប្រកួត។
ហេតុការណ៍នេះ បានកើតឡើងក្នុងចំណោមអ្នកគាំទ្របាល់ទាត់នៅទឹកដីរបស់ក្លឹប Hoffenheim ចំនួនជាង៣ម៉ឺននាក់ ។ ពេលការប្រកួតដំណើរការបានត្រឹមតែ១៦នាទី ក៏មានមនុស្សឃើញ និងថតរូបភាពបុរស-នារីមួយគូនៅក្នុងក្រុមអ្នកគាំទ្រក្លឹប Bayern Munich កំពុងឈររួមរ័កដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួន។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ប្រាប់កាសែត «ប៊ីល» របស់អាល្លឺម៉ង់ថា «ខ្ញុំគិតថាជារឿងមិនត្រឹមត្រូវ ។ ខ្ញុំឃើញពួកគេស្រាតខោរួចក៏រួមរ័កហាក់បីដូចជាគ្មានភាពអៀនខ្មាស ហើយមនុស្សម្នានៅក្បែរនោះក៏មិនបានហាមឃាត់ពួកគេដែរ» ។ ក្រោយពីសកម្មភាពនេះ កើតឡើងបានបន្តិច ក៏មានក្រុមសន្តិសុខចូលទៅហាមឃាត់ទង្វើរបស់ពួកគេ ប៉ុន្តែពួកគេផ្អាកតែបន្តិចក៏បន្តរួមរ័កទៀត ហើយភ្នាក់ងារសន្តិសុខក៏ចូលទៅហាមឃាត់ជាថ្មី ព្រមទាំងបណ្តេញចេញដោយចោទប្រកាន់ពីបទប្រព្រឹត្តមិនសមរម្យនៅតាមទីសាធារណៈ៕
ចែករំលែកព័តមាននេះ