ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​កីឡា​ករ​​ហ្ស៊ី​ដាន​​​បង្ហាញ​​មហិច្ឆតា​​ចង់​ក្លាយ​ជា​​គ្រូបង្វឹកក្រុម​​​ជម្រើស​ជាតិ

13 ឆ្នាំ មុន

កីឡា​ករ​ជើង​ចាស់​របស់​ក្រុម​ជម្រើស​ជាតិ​​បារាំង ហ្ស៊ី​ដាន បាន​ថ្លែង​​ប្រាប់​​អេ-ភី​កាលពី​ថ្ងៃ​​អង្គារ ទី​៤ តុលា ថា ៖ ​លោក​ចង់​ក្លាយ​​ទៅ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​បារាំងនៅពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ។ កាលពីដើម​​ឆ្នាំ​២០១១ កីឡា​ករ​វ័យ​​ចំណាស់​​ត្រូវ​បាន​តែង​តាំង​​ជា​​ទីប្រឹក្សា​បាល់ទាត់​​បារាំង​ ហើយ​ពេល​​នេះ គាត់​បាន​បង្ហាញ​​មហិច្ឆតា​ថ្មី​មួយ​ទៀត​គឺ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​ថែម​ទៀត​។

កីឡា​ករ​ជើង​ចាស់​របស់​ក្រុម​ជម្រើស​ជាតិ​​បារាំង ហ្ស៊ី​ដាន បាន​ថ្លែង​​ប្រាប់​​អេ-ភី​កាលពី​ថ្ងៃ​​អង្គារ ទី​៤ តុលា ថា ៖ ​លោក​ចង់​ក្លាយ​​ទៅ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​បារាំងនៅពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ។

​កាលពីដើម​​ឆ្នាំ​២០១១ កីឡា​ករ​វ័យ​​ចំណាស់​​ត្រូវ​បាន​តែង​តាំង​​ជា​​ទីប្រឹក្សា​បាល់ទាត់​​បារាំង​ ហើយ​ពេល​​នេះ គាត់​បាន​បង្ហាញ​​មហិច្ឆតា​ថ្មី​មួយ​ទៀត​គឺ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​ថែម​ទៀត​។

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ជា​មួយ​កាសែត​បារាំង Le Parisien ​កីឡា​ករ​​រូប​នេះ​បាន​និយាយថា ៖ ​ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​អាច​ក្លាយ​​ទៅ​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​​បាន? វា​មិន​មែន​​ជា​រឿង​អាក្រក់​​នោះទេ ហើយ​​អ្វីៗ​​សុទ្ធ​តែ​​អាច​ទៅ​រួច​ទាំង​អស់ ​ឱ្យ​តែ​យើង​​មាន​ឆន្ទៈ​ចង់​ធ្វើ ។ ​ជា​ការ​ឆ្លើយ​​តប​ទៅ​នឹង​បំណង​​ប្រាថ្នារបស់​កីឡា​ករ​ហ្ស៊ី​ដាន លោក Laurent Blanc គ្រូ​បង្វឹក​​​ក្រុម​ជម្រើស​ជាតិ​​បារាំង​បច្ចុ​ប្បន្ន​​បាន​និយាយថា ៖ ប្រសិន​បើ​ ហ្ស៊ី​ដាន មាន​មហិច្ឆ​តា​​ពិត​ប្រាកដ​​ចង់​ធ្វើ​ជា​គ្រូបង្វឹក​​មែន​នោះ ខ្ញុំ​ជឿ​ជាក់​ថា គាត់​អាច​ធ្វើ​បាន​ ពីព្រោះ​​គាត់​​មាន​បទ​​ពិសោធន៍​ច្រើន​​ទាក់​ទង​​ទៅ​នឹង​បច្ចេក​ទេស​បាល​ទាត់ ។

គួរ​រំលឹក​​ដែរថា កីឡា​ករ​ហ្ស៊ី​ដាន បាន​បញ្ចប់​​អាជីព​​ទាត់​បាល់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាលពី​ឆ្នាំ​​២០០៦ ហើយ​បច្ចុ​ប្បន្ន​លោក​គឺជា​នាយក​គ្រប់​គ្រង​​ និង​ជា​​ទី​ប្រឹក្សា​របស់​ក្លឹប​​​​ Real M៕