ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ដើរ​លេង​​​ថ្ងៃ​​ភ្ជុំ​បិណ្ឌ​​​ត្រូវជន​ម​ិន​ស្គាល់​​​​មុខបា.ញ់​​៣គ្រាប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​យុវជន និង​យុវនារី​​​មួយ​ក្រុម​នាំគ្នាជិះ​​ម៉ូតូ​​៧គ្រឿង ទៅលេង​​នៅភ្នំ​​​ឧដុង្គ ​​​​​ក្នុងថ្ងៃ​​បុណ្យភ្ជុំបិណ្ឌ​​​ ទើបតែ​​​​​ជិះម៉ូតូ​​​ចេញពី ផ្ទះ​​​បាន​​១០នាទី ​​ស្រាប់តែ​ត្រូវ​ជន​មិនស្គាល់​មុខ​ជិះម៉ូតូ​​​គ្នា​២នាក់ ​​​បា.ញ់​​៣គ្រាប់​​​ផ្ញុច​ដី​​​បណ្តាល​​ឱ្យ​​​ប្លាត​​គ្រាប់ត្រូវ​​​​​ជើង​ នារី​​​ពីរ​នាក់ ​​ម្នាក់​រង​របួស​ស្រាល និង​​ម្នាក់​ទៀត​​របួសធ្ងន់ កំពុងព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​​ដែល​ករណីបា.ញ់​បោះ​នេះកើត​

រាជធានីភ្នំពេញ​​​​ ៖ ​យុវជន និង​យុវនារី​​​មួយ​ក្រុម​នាំគ្នាជិះ​​ម៉ូតូ​​៧គ្រឿង ទៅលេង​​នៅភ្នំ​​​ឧដុង្គ ​​​​​ក្នុងថ្ងៃ​​បុណ្យភ្ជុំបិណ្ឌ​​​ ទើបតែ​​​​​ជិះម៉ូតូ​​​ចេញពី ផ្ទះ​​​បាន​​១០នាទី ​​ស្រាប់តែ​ត្រូវ​ជន​មិនស្គាល់​មុខ​ជិះម៉ូតូ​​​គ្នា​២នាក់ ​​​បាញ់​​៣គ្រាប់​​​ផ្ញុច​ដី​​​បណ្តាល​​ឱ្យ​​​ប្លាត​​គ្រាប់ត្រូវ​​​​​ជើង​នារី​​​ពីរ​នាក់ ​​ម្នាក់​រង​របួស​ស្រាល និង​​ម្នាក់​ទៀត​​របួសធ្ងន់ កំពុងព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​​ដែល​ករណីបាញ់​បោះ​នេះកើត​ឡើងនៅជិត​​សាលា​មេ​តូឌីស​កម្ពុជា ​ស្ថិត​ក្នុង​​សង្កាត់​​បឹង​កក់​ទី​​​២ ​ខណ្ឌ​ទួល​​គោក ​​​វេលា​ម៉ោង​​១​និង​​​​១០នាទី​រសៀលថ្ងៃទី​​​​២៧ កញ្ញា​។

នារីរងគ្រោះ​​​​​ដោយសារ​​គ្រាប់កាំភ្លើង​​​​​ប្លាត​​​​​ត្រូវ​​​ភ្លៅ​ខាង​​ឆ្វេង(បៀម​គ្រាប់​) ​មានឈ្មោះ​​​សូ រតនា អាយុ​​​១៨ឆ្នាំ ​​មានទីលំនៅ​​សង្កាត់បឹង​​កក់ ​​ទី​​២ ​​ខណ្ឌទួលគោក​​ បាន​ឱ្យដឹង​ថា ​នៅថ្ងៃ​កើត​ហេតុ​​នេះ ចំថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​​រូបនាង​​​​និងមិត្ត​ភក្តិ​​​​​ប្រុស​ស្រីជាច្រើន​​នាក់ ​បាន​​បបួលគ្នា​ជិះ​ម៉ូតូទៅ លេង​នៅ​​​ភ្នំ​​ឧដុង្គ​។ ពេល​​ចេញ​​​ទៅនោះ ​មានអ្នក​​ខ្លះ​​​ទៅមុន​ ដោយឡែក​​សល់​ម៉ូតូ​​​​​៧គ្រឿងទៀត​ជិះ​​​គ្នា​​​១៨​នាក់ ​ទៅ​ជាមួយគ្នា ​​​តាម​ផ្លូវ​​​លេខ​៥៩៨ ដោយ​ជិះវ៉ាគ្នា​​​​ម្តង​ម្នាក់​​​​ហាក់​​ប្រសេច​ប្រសាច​ពេញ​ផ្លូវ​​ផងដែរ​។​ ស្របពេលនោះ​​​មាន​ម៉ូតូម៉ាក​ សេ​១២៥ ​​ស៊េរី​ឆ្នាំ​​​​២០១០ ​ពណ៌ខ្មៅ ​​​មិនចាំ​ស្លាក​លេខ ​​មានគ្នា​​២នាក់ ​បានជិះ​មក​​ជាមួយដែរ ​ប្រហែលជាគេ​ខឹង​​ម៉ូតូ​ប្រសេច​​ប្រសាច​​​​ហើយ​មើល​ទៅ​ ស្រាប់តែ​​ដក​កាំភ្លើង​​​ពីចង្កេះ​​​​បាញ់​​៣គ្រាប់​​​ផ្ញុច​ដី ក៏ប្លាត​គ្រាប់ត្រូវ​​​ជើង​របស់​នាង ​បណ្តាល​​ឱ្យ​​រង​របួសធ្ងន់​ ប៉ុន្តែត្រូវ​​គ្រូពេទ្យ​​​​​ធ្វើការ​​វះកាត់​​​យកគ្រាប់​​​​ចេញ​រួច​រាល់ហើយ​។

ចំណែក​​​​នារី​​រងគ្រោះ​​​​ម្នាក់​​​​ទៀត​​ឈ្មោះ​​អេ ពីន អាយុ​​១៦ឆ្នាំ ​​នៅផ្ទះជិតគ្នា​​បាន​ឱ្យដឹង​ផងដែរ​ថា ​នាងជិះ​​​​​ម៉ូតូ​អ៊ែរប្ល៊ែត​​គ្នា​​៣នាក់ ​នាង​ជិះពី​ក្រោយ​​គេ​ ចំណែកករណី​បាញ់​បោះ​​​នេះ​មិន​ដឹង​មូល​ហេតុ​​​អ្វីពិតប្រាកដ​ទេ ទំនងជា​គេ​ខឹង​​​នឹង​ក្រុម​​​របស់​នាងជិះម៉ូតូ​ពេញផ្លូវ ​​ឬ​បែបណា​​​ក៏មិន​ដឹង​​? ប៉ុន្តែ​​​​ពេលដែលបាញ់​​​ហើយ​​ជន​​២នាក់​​​នោះ​ធ្វើ​ឫក​​ព្រងើយ​​មិនខ្លាចអ្វីទាំងអស់ ហើយជិះម៉ូតូ​​​ចេញ​ទៅបាត់ ​​ចំណែក​ពួក​​នាង​មុន​ដំបូង​ស្មានតែ​​​​គេ​ដុត​ផាវ​ទេ មិន​ដឹង​​ថា​គេ​បាញ់​​ឡើយ​ ទាល់តែ​​​​ឃើញ​ជើង​​ហូរឈាម​​​​ទើបដឹង​​​ថា មានរង​របួស ដោយ​​​សារ​គេបាញ់​​មុននេះ​៕