ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុងកំពង់ចាម​គេច​ផុតពី​ការ​ជន់​លិច ​ដោយ​ទឹក​ជំនន់ តែ​អ្នក​ស្លាប់​​ដោយ​លង់ទឹក​​មាន​រហូត​៣៥​នាក់

14 ឆ្នាំ មុន

ខេត្តកំព​ង់ចាម ៖ ក្រោមការយក​ចិត្តទុក​ដាក់​ពីសំណាក់អាជ្ញាធរខេត្ត បានចាត់ឲ្យ​កម្លាំង​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់រៀបចំបាវ​ខ្សាច់​ធ្វើ​ជា ​របាំងទប់ការពារនៅតាមមាត់ទន្លេមេ​គង្គ​ក្នុង​សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មិនឲ្យទឹក​ទន្លេ​ហូរ​ចូលមកលិចក្រុងកំពង់ចាម​ទេ រហូតមក​ដល់​ថ្ងៃទី២៨ កញ្ញា ២០១១ ទោះបីជាទឹកទន្លេ​មេ​គង្គមានកម្ពស់​​ដល់​១៥,៧៩ម៉ែត្រក៏ដោយ។ ទោះ​ជា​បែបនេះក្តី​ ស្រុក​មួយចំនួនដែលនៅជាប់តាម​

ខេត្តកំព​ង់ចាម ៖ ក្រោមការយក​ចិត្តទុក​ដាក់​ពីសំណាក់អាជ្ញាធរខេត្ត បានចាត់ឲ្យ​កម្លាំង​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់រៀបចំបាវ​ខ្សាច់​ធ្វើ​ជា​របាំងទប់ការពារនៅតាមមាត់ទន្លេមេ​គង្គ​ក្នុង​សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មិនឲ្យទឹក​ទន្លេ​ហូរ​ចូលមកលិចក្រុងកំពង់ចាម​ទេ រហូតមក​ដល់​ថ្ងៃទី២៨ កញ្ញា ២០១១ ទោះបីជាទឹកទន្លេ​មេ​គង្គមានកម្ពស់​​ដល់​១៥,៧៩ម៉ែត្រក៏ដោយ។ ទោះ​ជា​បែបនេះក្តី​ ស្រុក​មួយចំនួនដែលនៅជាប់តាម​ដងទន្លេមេគង្គ​បាន​ទទួលរងការលិចលង់បង្កឲ្យ​ប៉ះពាល់​ដល់​ស្រូវវស្សា​សរុប២១.៣៧៤ហិកតា ក្នុងនោះលិចសន្ទូង ១.៥៨៨ហិកតា ហើយក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៥នាក់បានលង់ទឹក និង​លិចទូក​ស្លាប់ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នង​ការ​នគរបាលខេត្តមាន​ប្រសាសន៍​ប្រាប់ឲ្យដឹងថា ស្រុក-ក្រុងដែលទទួលរង​គ្រោះដោយទឹកជំនន់​ទន្លេ​មេ​គង្គមានចំនួន​១១ ក្នុងនោះស្រុក​-ក្រុង​ជាប់​ដង​ទន្លេមេគង្គមាន៨ គឺស្រុកក្រូចឆ្មារ ស្ទឹង​ត្រង់ ត្បូងឃ្មុំ កំពង់សៀម ក្រុងកំពង់ចាម ស្រុក​កោះ​​សូទិន កងមាស ។ ឯស្រុកស្រីសន្ធរ និង​ស្រុក​មិន​ស្ថិតនៅជាប់ដងទន្លេ តែទទួលរង​គ្រោះ​ដោយទឹក​ជំនន់​ទន្លេមេគង្គមាន៣ គឺ​ស្រុក​បាធាយ ព្រៃ​ឈរ និងស្រុកជើងព្រៃ។ លោក​ស្នង​ការនគរបាលខេត្តមានប្រសាសន៍​បន្តថា ស្រុក-ក្រុងដែលនៅជាប់ដងទន្លេមេគង្គ​ មាន​ទី​ទួល​សុវត្ថិភាពសរុប៦៥កន្លែង ហើយប្រជាពល​រដ្ឋ​ចំនួន៥.៤៣៤គ្រួសារ​ស្មើ​នឹង​១៤.៧៣៣នាក់ និង​សត្វពាហនៈចំនួន​៨.០៥៣​ក្បាល ត្រូវ​បាន​ជម្លៀស​ទៅ​ស្នាក់​នៅ​ទី​នោះ ក្នុងនោះមាន ៖
១-ស្រុកក្រូចឆ្មារ ៖ ក្នុងចំនួន១២ឃុំ (លិច​ខ្លាំង​៩ឃុំ) គ្មានទីទួលសុវត្ថិ​ភាព​ទេ។ បាន​ជម្លៀស​ប្រជាពលរដ្ឋទៅ​ឃុំថ្ម​ពេជ្រ ស្រុកត្បូងឃ្មុំ និងបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្រៅ​ពី​នោះ​ ប្រជាពលរដ្ឋបានធ្វើ​ធ្នើ​រ​ដាក់គោ និង​ចង​គោ​លើផ្លូវថ្នល់។
២-ស្រុកស្ទឹង​ត្រង់  ៖ ក្នុង​​ចំនួន១២ឃុំលិច៥​ឃុំ មានទីទួលសុវត្ថិភាព​ចំនួន​៥កន្លែង គឺនៅឃុំ​ព្រះ​អណ្តូង៣កន្លែង និង​ឃុំពាមកោះស្នា ២​កន្លែង។ ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀសទៅ​កាន់​ទី​ទួលសុវត្ថិភាពមាន​៣៤៧គ្រួសារ និងសត្វ​ពាហនៈ​ចំនួន១.៥៧៤​ក្បាល។
៣-ស្រុកត្បូងឃ្មុំ ៖ ក្នុងចំនួន១៤ឃុំ​លិច៤​ឃុំ មាន​ទីទួលសុវត្ថិភាពចំនួន១៦កន្លែង គ​ឺនៅ​ឃុំ​ទន្លេបិទ​៦កន្លែង ឃុំជីរោទ៍​ទី១ មាន១កន្លែង ឃុំ​ជីរោទ៍ទី២ មាន៥កន្លែង ឃុំថ្មពេជ្រ២កន្លែង និង​ឃុំបឹងព្រួល២កន្លែង។ ប្រជាពលរដ្ឋដែលបាន​ជម្លៀស​ទៅ​កាន់ទីទួលសុវត្ថិភាពមាន២.២៣៣​គ្រួសារ​ស្មើនឹង៩.០៥៥នាក់និងសត្វពាហនៈចំនួន​២.៦៤៩ក្បាល។
៤-ក្រុងកំពង់ចាម ៖ ពុំទាន់មាន​ការ​លិច​លង់​ទេ ដោយសារតែអាជ្ញាធរមូល​ដ្ឋានបានចាត់​វិធាន​ការទាន់ពេលវេលា។
៥-ស្រុក​កំពង់សៀម ៈ ក្នុងចំនួន១៥​ឃុំលិច​៩​ឃុំ (ឃុំរអាង​លិច​៥០ភាគរយ) មានទីទួលសុវត្ថិ​ភាព​៣កន្លែង គឺនៅឃុំរអាង១កន្លែង ឃុំអំពិល​២​កន្លែង។ ប្រជា​ពលរដ្ឋដែលជម្លៀសទៅកាន់​ទីទួលសុវត្ថិ​ភាព​មាន​១.១៥០គ្រួសារសើ្ម​នឹង​១.៩៧៨​នាក់ និង​សត្វពាហនៈចំនួន៦០០ក្បាល។
៦-ស្រុកកោះ​សូទិន ៖ ក្នុងចំនួន៨ឃុំលិច​ទាំង​អស់ មានទីទួល​សុវត្ថិ​ភាពចំនួន៣៥កន្លែង ឃុំ​មហា​លាភ៥កន្លែង គឺ​​ឃុំ​ពង្រ​៥​កន្លែង ឃុំ​ល្វេ​៣​កន្លែង ឃុំ​​ ពាម​ប្រធ្នោះ​៤​កន្លែង ​ឃុំ​កោះ​សូទិន​៥​កន្លែង ឃុំមហាខ្ញូង៥កន្លែង ឃុំកំពង់រាប៤កន្លែង ឃុំ​ព្រែក​តានង់៤កន្លែង។ ប្រជាពល​រដ្ឋដែល​ជម្លៀស​​ទៅ​កាន់ទីទួលសុវត្ថិភាពមាន១.៥០៤​គ្រួសារ​ស្មើ​នឹង​២.៩១១នាក់ និងសត្វពាហនៈ​ចំនួន​៣.២២៩​ក្បាល។
៧-ស្រុកកងមាស ៖ ក្នុងចំនួន១១​ឃុំលិច​ទាំង​អស ់មានទីទួលសុវត្ថិភាព១កន្លែងគឺនៅលើ​ដងផ្លូវក្នុងឃុំព្រែកក្របៅ។ ប្រជាពលរដ្ឋដែល​បាន​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ​មាន៥៧ គ្រួសារស្មើ​នឹង​២២៩នាក់។
៨-ស្រុកស្រីសន្ធរ ៖ ក្នុងចំនួន១៤ឃុំ (លិច​ខ្លាំង​១២ឃុំ) មានទួល​សុវត្ថិភាពចំនួន៥កន្លែង គឺនៅឃុំព្រែករំដេង១​កន្លែង ឃុំបារាយណ៍១​កន្លែង ឃុំព្រែកពោធិ៍​១​កន្លែង ឃុំមានជ័យ​១​កន្លែង និងឃុំទងត្រឡាច​១​កន្លែង។ ប្រជាពល​រដ្ឋ​ដែល​បានជម្លៀសទៅ​កាន់​ទីទួលសុវត្ថិភាព​មាន​​១៤៣គ្រួសារ​ស្មើ​នឹង​៥៦០​នាក់ ។

ចំពោះស្រុកមិននៅជាប់ដងទន្លេមេគង្គ មាន​ទីទួលសុវត្ថិភាពចំនួន៤កន្លែង ប្រជាពល​រដ្ឋ​​ដែល​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​មាន​ចំនួន​២៣៥គ្រួសារ ស្មើនឹង១.០៩០នាក់។ ក្នុង​នោះ​ ស្រុក​បាធាយ មានទីទួលសុវត្ថិភាពចំនួន៣​កន្លែង គឺនៅឃុំត្រប់១កន្លែង ឃុំមេព្រីង១កន្លែង និងឃុំបាធាយ១កន្លែង។ ប្រជាពលរដ្ឋដែល​ជម្លៀស​ទៅកាន់ទីទួលសុវត្ថិភាពមាន​៨៥​គ្រួសារ ស្មើ​នឹង​៤៧៩នាក់។ ស្រុកព្រៃឈរ មានទីទួល​សុវត្ថិភាព១កន្លែង គឺនៅទួលបេង ឃុំមៀន។ ប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់ទីទួល​សុវត្ថិភាពមាន១៥០គ្រួសារ​ស្មើ​នឹង​៦១១នាក់។  ឯ​ស្រុកជើងព្រៃ ពុំ​មាន​ការជម្លៀសប្រជាពលរដ្ឋ​ទៅ​កាន់ទីទួលសុវត្ថិភាពទេ ។

លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន បញ្ជាក់​ថា គ្រោះទឹកជំនន់​ឆ្នាំ​នេះ បណ្តាលឲ្យ​ខូច​ខាត​ និង​គ្រោះថ្នាក់​រួមមាន​នៅ​ស្រុកកងមាស លង់​​ទឹកស្លាប់មនុស្ស២នាក់(ស្រ្តីម្នាក់) និង​រលំ​ផ្ទះ​១​ខ្នង, ស្រុកត្បូងឃ្មុំ រុះរើផ្ទះចំនួន១៦ខ្នង និង​រលំ​​ផ្ទះ ប៉ើងតាមទឹក៧ខ្នង, ស្រុកកោះសូទិន លង់​​ទឹក​ស្លាប់មនុស្ស៣នាក់ និងរលំផ្ទះ១៤ខ្នង ស្រុក​ស្ទឹង​ត្រង់លង់ទឹកស្លាប់២នាក់ (ស្រ្តី​ទាំង​២នាក់) និង​រលំ​ផ្ទះប៉ើងតាមទឹក៤ខ្នង, ស្រុក​ស្រី​សន្ធរ លង់​ទឹក​ស្លាប់២នាក់(ស្រី្តម្នាក់) និងរលំផ្ទះ​៣​ខ្នង, ស្រុក​ព្រៃឈរ លង់ទឹកស្លាប់មនុស្សម្នាក់, ស្រុក​ជើង​ព្រៃ លង់ទឹកស្លាប់មនុស្ស២នាក់ និង​ស្រុក​បាធាយ​ លង់ទឹកស្លាប់ម្នាក់។

តាមតួ​លេខ​ចំពោះអ្នកស្លាប់ដោយលង់ទឹក​គិត​ចាប់ពីថ្ងៃទី​១០ សីហា រហូតដល់ថ្ងៃទី២៨ កញ្ញា ២០១១ បានកើនដល់ចំនួន​៣៥នាក់​ហើយ។ សម្រាប់ទិសដៅបន្ត គឺបាន​ត្រៀម​កម្លាំង​​នគរបាលចំនួន២០០នាក់ សម្រាប់ជួយ​អន្តរា​គមន៍បន្ទាន់ ក្នុងការជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ ឬគ្រោះមហន្តរាយផ្សេងៗ​ដែលបណ្តាល​មក​ពីទឹកជំនន់ជាយថាហេតុ។ ​ជា​មួយ​នេះ​ធានា​រាល់​ការ​ដឹក​ជញ្ចូនប្រជាពលរដ្ឋពីទីទួលសុវត្ថិភាព​មក​លំនៅ​ឋានវិញ ហើយ​នគរបាលនៅតាមស្រុក​ត្រូវ​យក​ចិត្ត​ទុក​ដាក់ខ្ពស់អំពីសន្តិសុខ គិត​គូរ​ពី​ទីទួលសុវត្ថិភាព​ និងការ​ដឹកជញ្ជូន៕