មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័ត ក្រុង/ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ.២០២៥ មាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ឈ្មោះ VIKING ORION សញ្ជាតិ NORWAYបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថានាវាទេសចរណ៍បាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍សរុបមានចំនួន ៨១៤ នាក់ ក្នុងនោះមានស្រីចំនួន ៤២៨ នាក់មាន១៥សញ្ជាតិ និងក្រុមនាវិកចំនួន ៤៧១ នាក់ក្នុងនោះមាននាវឹកស្រី ចំនួន១១៣ នាក់មាន៤១សញ្ជាតិ ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរណ៍ច្រ្រើនជាងគេ គឺសញ្ជាតិអាមេរិកមានចំនួន៦០៧នាក ។
លក្ខណ:បច្ចេកទេសនាវាមានបណ្តោយប្រវែង២២៨,៣០ម៉ែត្រនិងទទឹងមានប្រវែង២៨,៨០ម៉ែត្រមានជំរៅទឹក៦,៨០ម៉ែត្រ នាវាដឹកភ្ញៀវទេសចរណ៍ខាងលើចូលចតក្នុងគោលបំណងទស្សនាតំបន់កំសាន្តបែបវប្បធម៌,សាសនាប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជានិងបានឈ្វេងយល់ពីការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័នានានៅក្នុងខេត្តព្រះសីហនុ ក៍ដូចជាការអភិវឌ្ឍន៍លើគ្រប់វិសយ័នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមកិច្ចដឹកនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាវាខាងលើនេះដឹកភ្ញ្ញៀវទេសចរណ៍ធ្វើដំណើរមកពីប្រទេសវៀតណាមហើយចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ នៅរសៀល ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៥ធ្វើដំណើរទៅប្រទេសថៃ ។
នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយត័ក្រុង/ខេត្តព្រះសីហនុ ក៍បានសម្របសម្រួលជូនដល់ភ្ញៀវទេសចណ៍លើឯកសារ ( ប៉ាស្ពរ័ )ដើម្បីបង្ករលក្ខណ:ងាយស្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរណ៍ផងដែរ ៕
ចែករំលែកព័តមាននេះ