ខេត្ដពោធិ៍សាត់ ៖ យុវជនដាច់យ៉ៃម្នាក់ បានធ្វើសកម្មភាពរំលោភមេជ្រូកអ្នកស្រុក រហូតបានសំរេច ពេលម្ចាស់ដឹងទាន់ យុវជន នេះបានរត់ទាំងខ្លួនននលគកបន្សល់ទុកខោ ជើងវែង ខោលីអូ និងស្រោមអនាម័យមួយ ដែលក្នុងនោះមានទឹកកាមផងដែរ ។លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ នាយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះព្រៃឱ្យដឹងថា រឿង អាក្រក់អាក្រីនេះកើតឡើងនៅភូមិចំការ ចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១០ វេលាម៉ោង ៣រសៀល ដែលយុវជនកំហូចនេះឈ្មោះនួន សុខរ៉ា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកើត ហេតុ ។
យុវជននេះជាមុខសញាសេពគ្រឿង ញៀន ចោរកម្ម និងរំលោភសេពសន្ថវៈ ហើយកន្លងមក សមត្ថកិច្ចធ្លាប់ចាប់អប់រំណែ នាំ និងឃុំខ្លួនប៉ុន្មានលើកមកហើយ តែមិន រាងចាល ។ស្ដ្រីម្ចាស់ជ្រូកឱ្យដឹងថា គាត់បានបើកកសិ ដ្ឋានចិញ្ចឹមជ្រូកនេះរយៈពេលជិត១០ឆ្នាំមក ហើយ ហើយយុវជននួន សុខរ៉ា នេះក៏ធ្លាប់ ស្គាល់ដែរ ព្រោះនៅភូមិជាមួយគ្នា ។ នៅ រសៀលនោះ ខណៈពេលគាត់កំពុងអុំចុងអង្ករ ខាងត្បូងផ្ទះ ស្រាប់តែឮជ្រូកស្រែក ប៉ុន្ដែគាត់ មិនចាប់អារម្មណ៍ទេ ស្មានថា វាខាំគ្នាវា ។ ដោយជ្រូកចេះតែស្រែកមិនឈប់ គាត់ក៏ដើរ ទៅមើល ស្រាប់តែឃើញឈ្មោះនួន សុខរ៉ា ខ្លួនននលគកកំពុងឈរបង់ជំទែងរំលោភមេ ជ្រូកពីក្រោយគួរឱ្យខ្លាច ។
ពេលនោះគាត់ ស្រឡាំងកាំង ហើយបានដើររកដំបងបំណង មកវាយពីក្រោយ ប៉ុន្ដែដោយចំណាយពេល យូរបន្ដិចធ្វើឱ្យយុវជនកំហូចរំលោភរហូតបានសំរេច ។ ពេលរំលោភរួចក្រឡេកឃើញគាត់ ភ្លាម យុវជនកំហូចបានយកអាវក្ដោបប្រដាប់ ភេទរត់ផ្លោះរបងទៅបាត់ទាំងខ្លួនអាក្រាត ដោយបន្សល់ទុកខោជើងវែង ខោលីអូ និង ស្រោមអនាម័យមួយ ដែលមានទឹកកាមក្នុង នោះផងដែរ ។
មេជ្រូករបស់គាត់ជាពូជកូន កាត់កំពុងផើម២ខែក្នុងពោះ ហើយយុវជន កំហូចនេះមិនត្រឹមតែរំលោភមេជ្រូកទេ ពេល គាត់ចូលមើលក្នុងផ្ទះឃើញខោអាវរាយប៉ាយពេញផ្ទះទៀតបានន័យថា ចូលមកក្នុងគោល បំណងលួចទ្រព្យសម្បត្ដិលុយកាក់ ឬរំលោភ កូនក្រមុំរបស់គាត់ ប៉ុន្ដែដោយកូនគាត់ទៅ រៀន ហើយរកលុយកាក់ក្នុងផ្ទះមិនឃើញក៏ រំលោភមេជ្រូកតែម្ដងទៅ ។
ស្ដ្រីរូបនេះបន្ដ ថា ដោយខ្លាចថ្ងៃក្រោយយុវជនកំហូចលប លួចចូលមកបង្កបញ្ហាក្នុងផ្ទះរបស់គាត់ទៀត ទើបនៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០១០ នេះ គាត់មកដាក់ពាក្យបណ្ដឹងនៅប៉ូលិសប៉ុស្ដិ៍ផ្ទះ ព្រៃតែម្ដង ។នេះជារឿងចំលែកមួយទៀត ដែលយុវ ជនអគតិអស់ផ្លូវទៅរំលោភមេជ្រូក ហើយ រឹតតែប្លែកថែមទៀតនោះគឺយុវជននេះចេះ ប្រើស្រោមការពារ ទំនងជាខ្លាចកូនកើតមក ក្បាលជ្រូក ខ្លួនមនុស្ស ក្បាលមនុស្ស ខ្លួនជ្រូក ឬក៏ខ្លាចឆ្លងរោគក៏មិនដឹង ព្រោះមេជ្រូកនេះ មិនដឹងជាដាក់បាប៉ុន្មានមកហើយទំរាំដល់រូបគាត់៕


ចែករំលែកព័តមាននេះ