ខេត្ដពោធិ៍សាត់ ៖ លោកហេង ទ្រី មន្ដ្រីឧទ្យានុរក្សទទួលបន្ទុកការងារអភិរក្ស និងសិក្សាស្រាវជ្រាវជីវចំរុះនៃមន្ទីរបរិស្ថាន ខេត្ដពោធិ៍សាត់បានប្រាប់ឱ្យដឹងថា កន្លងមកគេធ្លាប់តែឮតំបន់ស្នូលព្រែកទាល់ ខេត្ដបាត់ដំបងជាតំបន់មួយសំបូរសត្វស្លាបទឹករស់នៅ និងពងកូនយ៉ាងច្រើន ហើយថែមទាំងមាន ភ្ញៀវទេសចរចូលទៅទស្សនាកំសាន្ដទៀត ផង ។ ដោយឡែកនៅឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ក៏មានសត្វស្លាបជាច្រើន ប្រភេទមករស់នៅដីរនាតក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងដូចបឹងទន្លេសាបដែរ ។លោកហេង ទ្រី បញ្ជាក់ទៀតថា កាល មុនឆ្នាំ២០០៧តំបន់ខាងលើនេះគ្រាន់តែជា ព្រៃរនាមធម្មតា និងមានសត្វបក្សីរស់នៅ មួយចំនួនប៉ុណ្ណោះ ។
ចាប់ពីចុងឆ្នាំ ២០០៧ រហូតដល់២០០៨ គេសង្កេតឃើញសត្វស្លាប ដូចជាជ្រឹង ក្អែកទឹក និងស្មោញជាដើម ។ មករស់នៅលើដើមឈើប្រមាណពី៧ទៅ៨ ដើមប៉ុណ្ណោះ តែមកដល់ឆ្នាំ២០០៩ ស្រាប់តែ គេឃើញហ្វូងសត្វស្លាបទឹកខាងលើមកពង ទីនោះម្ដងទៀត ហើយមានការកើនឡើង ដល់ទៅជិត៤.០០០មេ និងមានសំបុកជាង ៣.០០០លើដើមឈើព្រៃលិចទឹកប្រមាណ ៦០ដើម ។ពាក់ព័ន្ធទៅនឹងតំបន់ខាងលើនេះ លោក រស់ ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថាន និង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេ សាប ខេត្ដពោធិ៍សាត់បានឱ្យដឹងថា បឹងទន្លេសាប គឺជាតំបន់ការពារធម្មជាតិមានផ្ទៃ ដី៣១៦.២៥០ហិកតា ។
នៅឆ្នាំ២០០៧ អាជ្ញាធរខេត្ដ និងក្រសួងបរិស្ថានបានអនុម័ត បង្កើតតំបន់អភិរក្សចំនួន២កន្លែង គឺតំបន់អភិរក្សជីវចំរុះ និងសហគមន៍ការពារធនធាន ធម្មជាតិកោះទន្លាក្រាស់ ស្ថិតនៅឃុំអន្សា ចំបក់ ស្រុកក្រគរ និងតំបន់អភិរក្សជីវចំរុះ ដី រនាតស្ថិតនៅឃុំមេទឹក ស្រុកបាកាន ដែល តំបន់ទាំង២នេះស្ថិតក្រោមការគ្រប់គ្រង របស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិ រក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន និង ឧបត្ថម្ភគាំទ្រថវិកាពីគំរោងគ្រប់គ្រងបរិស្ថាន បឹងទន្លេសាប (TSEMP ) មកដល់ដំណាច់ឆ្នាំ ២០០៨។ លុះចាប់ពីឆ្នាំ២០០៩រហូតមក ពុំ មានការគាំទ្រពីម្ចាស់ជំនួយណាទេមានតែ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលបន្ដិចបន្ដួចប៉ុណ្ណោះ ។
ដោយឡែកមូលនិធិដានីដាតាម រយៈគណៈកម្មាធិការប្រតិបត្ដិនៃកម្មវិធី គជអប មានតែ១.០០០ដុល្លារប៉ុណ្ណោះសំរាប់ គាំទ្រសហគមន៍ការពារធនធានធម្មជាតិនៅ ឃុំអន្សាចំបក់ ស្រុកក្រគរសំរាប់ឆ្នាំ២០១០។លោករស់ ម៉ារ៉ាឌី បញ្ជាក់ទៀតថា ការ បង្កើតតំបន់ទាំងពីរខាងលើនេះឡើង គឺ ដើម្បីទី១-អភិរក្សជីវចំរុះ ទេសភាព សណ្ឋានដី ប្រព័ន្ធអេកូឡូស៊ី រួមទាំងធនធាន សេនេទិចមានប្រភេទរុក្ខជាតិ និងមច្ឆជាតិ ។ ទី២-ទ្រទ្រង់ឱ្យមានការអភិវឌ្ឍប្រកបដោយ និរន្ដរភាពលើប្រព័ន្ធអេកូឡូស៊ី បរិស្ថាន សេដ្ឋ កិច្ចសង្គម និងវប្បធម៌ ។
ទី៣-ទ្រទ្រង់សកម្ម ភាពផ្សេងៗ រួមមានការអប់រំបណ្ដុះបណ្ដាល ការសិក្សាស្រាវជ្រាវ និងការអង្កេតតាមដាន និងការប្រែប្រួលបរិស្ថានជាដើម ។លោកបន្ដទៀតថា ការកើតឡើងវិញនូវ បន្ទាយសត្វស្លាបទឹកនេះ គឺដោយសារប្រជា សហគមន៍មានការយល់ដឹង និងចូលរួមជា មួយក្រុមការងារឧទ្យានុរក្សក្នុងការតាម ដានឃ្លាំមើលសត្វ និងសកម្មភាពមនុស្សដូច ជាការកាប់ឆ្ការ ដុតព្រៃលិចទឹក និងការ នេសាទខុសច្បាប់ជាដើម។ ក្រៅពីហ្វូងសត្វ ស្មោញនិងក្អែកទឹកនៅមានប្រភេទសត្វ ផ្សេងៗទៀតដូចជាជ្រឹងធំ ត្រដក់ ទុងប្រផេះ ចង្កៀលខ្យង អកត្រី ស្វា ភេ ក្រពើ ពស់ អន្សង ជាពិសេសត្រីគ្រប់ប្រភេទដែលជា ប្រភពចំណូលសេដ្ឋកិច្ចជាតិ ។
លោកបន្ដទៀតថាបច្ចុប្បន្នដោយសារ កង្វះខាតការគាំទ្រលើការអភិរក្សនេះ គឺជា ការព្រួយបារម្ភមួយខ្លាចក្រែងពពួកហ្វូងសត្វស្លាបទឹកក៏ដូចជាប្រភេទជីវចំរុះដែលកំពុងកើតឡើងនេះបាត់បង់ទៅវិញ ។ លោកស្នើសុំ ឱ្យមានការចូលរួមថែរក្សាការពារពីសំណាក់ សហគមន៍មូលដ្ឋានឡូត៍នេសាទ ស្ថាប័នដៃគូ អង្គការជាតិ-អន្ដរជាតិនានា ជាពិសេស សហការគាំទ្រដល់កម្មវិធីអភិរក្សជីវចំរុះ ដែលជាបេះដូងយើងទាំងអស់គ្នាឱ្យមាន និរន្ដរភាពយូរអង្វែង ព្រោះថាសត្វស្លាប ដែលគួរឱ្យស្រលាញ់នៅតំបន់ដីរនាតនេះវា អាចជួយដាស់ស្មារតីមនុស្សឱ្យងាកមកអភិ រក្សឈប់បំផ្លាញពូជសត្វដែលជាមិត្ដដ៏ល្អ របស់មនុស្សតទៅទៀត។
ចែករំលែកព័តមាននេះ