ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​​​សាខា​កាកបាទក្រហម​​​​កម្ពុជា ស្រុកអង្គស្នួល​​​ចែក​អំណោយ​​សង្គ្រោះ​ជូនប្រជាពលរដ្ឋ​​រងគ្រោះ​​​​ដោយ​ គ្រោះ​អគ្គិភ័យ​និង​​រន្ទះ​បា.ញ់​​ស្លា.ប់​​​​នៅស្រុក​​អង្គស្នួល​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ នៅថ្ងៃទី​៩ ​កញ្ញា ឆ្នាំ ២០១១ វេលាម៉ោង​៩​ព្រឹក ប្រតិភូអនុសាខា​កាក​បាទក្រហមកម្ពុជាស្រុកអង្គស្នួល ដឹកនាំដោយ​លោក​សាមុត ធឿន អភិបាលស្រុក និងជា​ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយ​លោក​វេជ្ជ​បណ្ឌិត​ស្រុង លីម ប្រធានការិយាល័យស្រុកប្រតិ បតិ្តអង្គស្នួល

ខេត្តកណ្តាល​​​​​ ៖ នៅថ្ងៃទី​៩ ​កញ្ញា ឆ្នាំ ២០១១ វេលាម៉ោង​៩​ព្រឹក ប្រតិភូអនុសាខា​កាក​បាទក្រហមកម្ពុជាស្រុកអង្គស្នួល ដឹកនាំដោយ​លោក​សាមុត ធឿន អភិបាលស្រុក និងជា​ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយ​លោក​វេជ្ជ​បណ្ឌិត​ស្រុង លីម ប្រធានការិយាល័យស្រុកប្រតិ បតិ្តអង្គស្នួល និងជាហិរញ្ញិកគណៈកម្មាធិ​ការ​អនុ​សាខាស្រុក ក្មួយៗយុវជនកាកបាទក្រហម ក្រុម​កាយឫទិ្ធនៃវិទ្យាល័យហ៊ុនសែនអង្គស្នួល ព្រម​ទាំងមន្រ្តីអនុសាខាមួយចំនួនទៀត បាន​ចុះ​សួរ​សុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅ​ផ្តល់​ជូន​ដល់​គ្រួសាររងគ្រោះដោយ​រន្ទះបាញ់ស្លាប់​១ គ្រួសារ នៅភូមិកណ្តាល ឃុំឆក់ឈើនាង និង​រង​គ្រោះដោយអគ្គីភ័យ​១​គ្រួសារ នៅភូមិ​ដំណាក់​កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ។

ក្នុងពេលចុះជួបជាមួយគ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់នៅភូមិកណ្តាល ឃុំឆក់​ឈើ​នាង លោក​សាមុត ធឿន ប្រធានគណៈ​កម្មា​ធិការអនុសាខាស្រុក មានមតិសំណេះសំណាល​ដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី​ថ្នាក់​ដឹកនាំគណៈកម្មាធិការសាខា ពិសេសលោក​ជំទាវ​កិតិ្តព្រឹទ្ធបណិ្ឌត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារ​ជនរងគ្រោះ ដោយកី្តនឹករឭក ។

ជំនួយដែលបានឧបត្ថម្ភដល់គ្រួសារសពរួម មាន អង្ករ​៥០​គីឡូក្រាម​, ទឹកត្រី​២​យួរ​, ​ទឹកស៊ី​អីុវ​២​យួរ​, ទឹកបរិសុទ្ធ​២​យួរ​,​ សម្ភារ​គ្រឿង​ឧប​ភោគបរិភោគមួយចំនួនទៀត រួមនឹងថវិកាចំនួន ២២​ម៉ឺនរៀល ។

សូមរំឭកផងដែរថា កាលពីថ្ងៃទី​៧ ​កញ្ញា ឆ្នាំ ២០១១ វេលាម៉ោង៣​និង​១៥​រសៀល នៅ​ភូមិ​កណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល មាន​ករណីភ្លៀងផ្គរយ៉ាងខ្លាំង និងមានរន្ទះ​បាញ់​ស្រី្ត​ម្នាក់ឈ្មោះ​ណម សាម៉ន អាយុ​៣៦​ឆ្នាំ នៅ​​​វាលស្រែខាងក្រោយផ្ទះ បណ្តាលឱ្យ​ស្លាប់​បាត់​បង់ជីវិតភ្លាមៗចោលបី្ត និងកូនប្រុសស្រី​ចំនួន​២​នាក់ ឱ្យ​ក្លាយទៅជាក្មេងកំព្រាម្តាយ​ទាំង​នៅ​វ័យ​នៅ​ក្មេងខ្ចី ។

បន្ទាប់មកប្រតិភូក៏បានបន្តដំណើរទៅសួរសុខទុក្ខដល់គ្រួសារឈ្មោះ​ភិន ទឹម ភេទប្រុស មាន​សមាជិកក្នុងបន្ទុកចំនួន​៤​នាក់ ស្រី៣នាក់ ដែលបានទទួលរងគ្រោះដោយអគី្គភ័យឆេះផ្ទះ
អស់១ខ្នង ស្ថិតនៅភូមិដំណាក់កកោះ ឃុំ​សំរោង​លើ ស្រុកអង្គស្នួល​។

ក្នុង​មតិសំណះសំណាលលោក​សា​មុត ធឿន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ​អនុសាខាកាកបាទក្រហមស្រុក បានថ្លែង​អំណរ​គុណដល់អាជ្ញាធរដែនដីភូមិឃុំ ដែល​បាន​យក​ចិត្ត​ទុកដាក់ផ្តល់ព័ត៌មានមកសាលាស្រុក ក៏ដូច​ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបានទាន់ពេលវេលា ហើយជាក់ស្តែងពេលនេះអនុ​សាខាស្រុក ក៏បានរៀបចំជាប្រតិភូនាំយកជំនួយ​សង្គ្រោះមកចែកជូនដល់បងប្អូនជនរងគ្រោះផង ដែរ ។ 

ជំនួយសង្គ្រោះដែលបានឧបត្ថម្ភដល់គ្រួសារ ជនរងគ្រោះដោយអគី្គភ័យរួមមាន អង្ករ​១០០ គីឡូក្រាម​, ខោអាវ​៤​កញ្ចប់​, សារុង​១​, មុង​១​,​ភួយ​១​, កន្ទេល​១​, ទឹកត្រី​២​យួរ​, ទឹកស៊ីអ៊ីវ​២ យួរ​, ទឹកបរិសុទ្ធ​២​យួរ និងសម្ភារ​គ្រឿង​ឧប​ភោគបរិភោគ​ចំនួនទៀត រួមនឹងថវិកាចំនួន​៤៣ ម៉ឺនរៀល​។

នាមសប្បុរសជនដែលបានឧបត្ថម្ភសម្ភារ​និង​ថវិការួមមាន អនុសាខាកាកបាទក្រហម​កម្ពុជា​ស្រុក ថវិកា​២០​ម៉ឺនរៀល អង្ករ​១០០​គីឡូក្រាម​,​ទឹកត្រី​២​យួរ​, ទឹកស៊ីអ៊ីវ​២​យួរ និង​សម្ភារ​គ្រឿង​ឧបភោគបរិភោគមួយចំនួន​,​ ការិយាល័យកិច្ច​ការនារីស្រុក​ថវិកា​៦​ម៉ឺនរៀល​, យុវ​ជន​កាកបាទ​ក្រហម និងក្រុមកាយឫទ្ធិនៃវិទ្យាល័យ​ហ៊ុន សែន​អង្គស្នួល​ថវិកា​១០​ម៉ឺនរៀល​, មេឃុំសំរោងលើ ថវិកា​២០​ម៉ឺនរៀល និង​អង្ករ​៥០​គីឡូក្រាម​,​លោក​​វេជ្ជបណិ្ឌត​ស្រុង លីម ថវិកា​៨​ម៉ឺនរៀល​,​លោក​ស្រី​កែន ភ័ណ្ឌ ថវិកា​៤​ម៉ឺនរៀល និងខោ​អាវ​​៤​​កញ្ចប់ ៕