ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃព្រមានឱ្យបិទទីតាំងផលិតទូកប៉ុកចាយបំផ្លាញដើមគគីរ

13 ឆ្នាំ មុន

​ខេត្តព្រះវិហារ ៖ទូកប៉ុក​ចាយ​​ត្រូវ​បាន​​ឈ្មួញ​​​ជន​ជាតិ​វៀត​ណាម​​​​ផលិត​អត់​មាន​​ច្បាប់ ​ប្រមាណ​​​១០​ឆ្នាំ​មក​ហើយ​​​ដោយ​​​សុវត្ថិភាព​ក្រោម​​​​ក្រសែភ្នែកនិង​ អំណាច​​​​លោក​មេព្រៃ​ខេត្ត។ បន្ទាប់​ពី​​កោះ​ សន្តិភាព​​​សុំ​ការ​​បំភ្លឺ​​​លើ​បញ្ហា​​​​នេះ​លោក​ប៉ុ​ល ​ខាំ​ណា​រ៉េ​ នាយ​​ខណ​្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ដ

ខេត្តព្រះវិហារ ៖ទូកប៉ុក​ចាយ​​ត្រូវ​បាន​​ឈ្មួញ​​​ជន​ជាតិ​វៀត​ណាម​​​​ផលិត​អត់​មាន​​ច្បាប់​ប្រមាណ​​​១០​ឆ្នាំ​មក​ហើយ​​​ដោយ​​​សុវត្ថិភាព​ក្រោម​​​​ក្រសែភ្នែកនិង​អំណាច​​​​លោក​មេព្រៃ​ខេត្ត។   បន្ទាប់​ពី​​កោះ​ សន្តិភាព​​​សុំ​ការ​​បំភ្លឺ​​​លើ​បញ្ហា​​​​នេះ​លោក​ប៉ុ​ល ​ខាំ​ណា​រ៉េ​ នាយ​​ខណ​្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ដ បាន​អះអាង​ប្រាប់​​ពី​សកម្មភាព​របស់​ឈ្មួញ​ផលិត​ទូកប៉ុក​ចាយ​នៅ​កណ្ដាល​ក្រុង​ព្រះ​វិហារ​នា​ព្រឹក​ថ្ងៃ​ទី​៨​កញ្ញា​​ថា​ ខណ្ឌ​​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ដ​​មិន​ទទួលខុសត្រូវ​ក្នុង​ការ​រកស៊ី​របស់​ឈ្មួញ​នោះ​ទេ ​ហើយ​ក៏​បានឱ្យ​ឈ្មួញ​ឈ្មោះ​លះ​ សើ​ ជា​ថៅកែ​ផលិត​ទូកប៉ុក​ចាយ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​ស្រុង។ ​លោក​នាយ​​ខណ្ឌ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​ពេល​នេះ​បើ​ឈ្មួញ​ខាងលើ​នៅ​តែ​ប្រ​ព្រិ​ត្ដ​​ទៀត​លោក​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ដោយ​ចេញ​ដីការ​ចាប់ខ្លួន​ភ្លាម​។

ការ​ឈាន​ដល់​​​វិធាន​​ការ​បិទ​ទីតាំង​​ផលិត​ទូកប៉ុក​ចាយ​ក្នុង​ក្រុង​ព្រ​ះ​វិហារ ​​មិន​​ដឹង​ថា​​ អាច​​បញ្ឈប់​​​បានឬ​​យ៉ាង​ណា​​ទេ  ព្រោះ​​ទីតាំង​នោះ​​បាន​ធ្វើ​​​ការ​​ផលិត​​ទូក​ប៉ុក​ចាយ​អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ ​ដែល​មាន​​ឈ្មោះ​សា​រឿ​ន​ ហៅ​ធំ​​ជា​ឈ្មួញ​អ្នកម៉ៅការ​អារ​​ឈើគគី​រ ចេញពី​ក្នុង​ព្រៃ​ព្រះរ​ការ យ​កមក​លក់​ឱ្យឈ្មោះ​លះ​ សើ ​ថៅកែ​ផលិត​ទូកប៉ុក​ចាយ​។ ចំណែក​​​ឈ្មួញ​​បាន​និយាយ​ថា​ ខ្លួន​មិន​ខ្លាច​ក្នុង​ការ​ហាមឃាត់​របស់​រដ្ឋបាល​ព្រៃឈើ​ទេ ។ ​​ការ​​​អះអាង​​​បែប​នេះ​​​​មិន​​​ត្រូវ​​​​បាន​​​គេ​ដឹង​​​ថា ​​ឈ្មួញ​​រូប​នោះ​​អាង​​​អ្វី​នោះឡើយ​។

លោក​មុំ​ សុផល ​នាយ​រង​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​ត្បែង​មានជ័យ​បាន​បញ្ជាក់​ប្រាប់​កោះសន្ដិ​ភាព​ថា​ ពេល​នេះ​ក្នុង​នាម​លោក​ជា​សម​ត្ថ​កិច្ច​ផ្នែក​ព្រៃឈើ​ត្បែងមានជ័យ​ បាន​ចេញ​លិ​ខិតជូន​ដំណឹង​ទៅ​ដល់ទី​តាំង​ផលិត​ទូកប៉ុក​ចាយ​​នោះ​តាំង​​ថ្ងៃ​ទី​៧​សីហា​មក​ម៉្លេះ ។ លោក​មុំ​ សុផល​បញ្ជាក់​ទៀត​ថា​ ឈ្មួញ​ផលិត​ទូកប៉ុក​ចាយ​​​នោះ​គឺ​មិន​មានច្បាប់​ ​អនុញ្ញាត​បន្ដិច​ណា​ឡើយ​។

លោក​ឡុ​ង​ ស៊ី​ថា​ ព្រះរាជអាជ្ញា​រង​ខេត្ដព្រះ​វិហារ​បានឱ្យ​ដឹង​ដែរ​ថា ​ជុំវិញ​ការ​ផលិត​ទូក​ប៉ុ​ក​ចាយ​របស់​ឈ្មួញ​ខាងលើ​នេះ​គឺ​ពិតជា​អំពើ​ខុសច្បាប់​ធំ​ណាស់ ​ព្រោះកន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ក្នុង​ទី​តាំ​ង​ផលិត​ទូកប៉ុក​ចាយ​របស់​ឈ្មួ​ញ​ឈ្មោះ​លះ ​សើ​ គឺ​ត្រូវ​បាន​សម​ត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹ​ប​អូស​យក​ឈើ​គគី​រ​ដែល​ទិញ​ចូល​ដោយ​ខុសច្បាប់​យក​មក​ស្ដុក​ទុក​ក្នុង​ទីតាំង​របស់​ខ្លួន​ប្រមាណ​ជាង​២៨​ម៉ែត្រគូប​ និ​ង​នាំ​ខ្លួន​ថៅកែ​ឈ្មោះ​លះ ​សើ យ​ក​មក​ធ្វើការ​បង់​ផាកពិន័យ​ មិន​អនុញាត​ឱ្យ​ផលិត​ម្ដង​រួច​ទៅ​ហើយ​កាលពី​ពាក់កណ្ដាល​ខែសីហា​កន្លង​ទៅ​នៅ​ចំពោះ​មុខ​សាលាដំបូង​ខេត្ដ​។ ​ការ​កាត់ក្ដី​នៅ​សាលាដំបូង​ខេត្ដ​ពេល​នោះ​ព្រះរាជ​អាជ្ញា​ក៏បាន​ប្ដឹង​ជំទាស់​ទៅ​លើ​ការ​សម្រេច​​របស់​ចៅក្រម​សាលាដំបូង​ខេត្ដ​បន្ត​ប្តឹង​​ទៅ​សាលាឧទ្ធរណ៍​ ។

ក្រុម​​​អ្នក​​សង្កេត​ការណ៍​​​និយាយ​ថា ការផលិត​​ទូក​ប៉ុក​ចាយ​​​​​យក្សធ្វើ​​ពីឈើ​​គគីរ​​ដ៏កម្រ​​ដែល​មាន​ចំណុះ​​រាប់​រយ​​​​តោន​​​​កំពុង​ធ្វើ​​ឱ្យ​​​ព្រៃឈើ​នឹង​ពូជឈើ​ដ៏​កម្រ ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្នបាន​រលាយ​អស់ទៅ​ហើយ។ ​មាន​តែ​នៅ​លើ​ទឹកដីខេត្ដព្រះវិហារតែ​មួយ​គត់ ដែល​បន្សល់​ទុកនូវ​ពូជឈើ​គគីរ​ប្រភេទ​លេខ​១ ដែល​មានមុខ​កាត់​ពី​១​ម៉ែត្រ ទៅ​១,៥០​ម៉ែត្រ និង​ប្រវែង​ចាប់​ពី​៣០ទៅ​៤០​ម៉ែត្រ ។ ​ពេល​នេះ​ដែរ​​​ រាជរដ្ឋា​ភិបាល​ក៏​កំពុង​តែ​មាន​វិធានការបង្ក្រាប​យ៉ាង​តឹង​រឹង​បំផុត​ទៅ​លើ​បទ​ឧក្រិដ្ឋ​ព្រៃឈើ​​នេះ​។ ចំណែក​នៅទីតាំង​​​ផលិត​ទូក​ប៉ុក​ចាយ​មេជាង​ជនជាតិ​យួន​ប្រមាណ​២០​នាក់​ កំពុង​ផលិត​ទូកប៉ុក​ចាយនៅ​លើ​មាត់​ស្ទឹង​សែន​ ក្នុង​ភូ​មិ​កំពង់​ចម្លង​ សង្កាត់​កំពង់​​ប្រណាក ​ក្រុង​ព្រះ​វិហារ​​ដែល​បរិមាណ​ឈើក្នុង​ការ​ផលិត​ទូកប៉ុក​ចាយ​ដ៏​ធំ​ក្នុង​មួយ​គ្រឿង​ គឺ​ចំណាយ​ឈើ​គគី​រប្រភេទលេខ​មួយពី​៣៥ទៅ​៤០​ម៉ែត្រគូប ។ ​​តាម​​ប្រភព​​​គួរ​ឱ្យ​ជឿ​ជាក់​​​ថា ក្នុង​​១ឆ្នាំ​​គេ​​ផលិត​​បាន​ពី​៣ទៅ​​៥គ្រឿង​​​ដែល​​មាន​​ចំណុះពី​​​២៥០​តោន​ទៅ​​៣០០​​​តោន ។ ​ក្នុង​ការ​រកស៊ីផលិត​ទូកប៉ុក​ចាយនេះ​ក្រោយ​ពេល​ផលិត​​រួចរាល់​​គេ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​​​វៀត​ណាម ។

ថ្មី​ៗ​​នេះ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​កម្មករកម្ពុជា​​ ជា​អ្នក​ស៊ីឈ្នួល​អារឈើគគីរ​ប្រភេទ​លេខ​១ ឱ្យ​ឈ្មួញ​ជា​ថៅកែ​ប្រមូល​ឈើ​ទៅ​លក់​ឱ្យ​ឈ្មួញ​ផលិត​ទូកប៉ុក​ចាយជា​ប្រចាំឆ្នាំ​បាន​​និយាយ​​ថា​ គឺ​ពូក​គេ​តែង​តែ​បាន​អារឈើ​ចំរុះ​គ្រប់​ប្រភេទ​សម្រាប់​​​ផ្ទុក​ពី​៦០ ទៅ​៧០​ម៉ែត្រគូប មុន​ពេល​នាំទូក​​ប៉ុក​ចាយ​ចេញ​ពី​កន្លែង​ផលិតទៅ​លក់នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម ។

តាម​ការ​បង្ហើបឱ្យ​ដឹង​ពី​ក្រុម​កម្មករ​​យួន​​ស៊ីឈ្នួល​​​ធ្វើ​ជា​មេជាងផលិត​ទូកប៉ុក​ចាយ​ និយាយ​​ដោយ​មិន​លាក់​​​លៀម​ថា ទូក​នីមួយ​ៗដែល​​​ផលិត​រួច​នាំ​ទៅ​ដល់​ព្រំប្រទល់ប្រទេស​វៀតណាម តាម​ផ្លូវ​ទឹក​ខេត្ដតាកែវ ក្នុង​ទូកប៉ុក​ចាយ​​​មួយ​មាន​តម្លៃ​ពី២៥ទៅ​៣០​ម៉ឺន​ដុល្លារអា​មេ​រិ​ក ។

ថៅកែ​​ឈ្មោះ លះ សើ​ បានឱ្យ​កោះសន្ដិភាព​ដឹង​ថា ខ្លួន​រកស៊ី​ឆ្នាំ​នេះត្រូវ​​ខាតបង់​អស់ប្រាក់​ប្រមាណ​៦២​លាន​រៀលរួច​ទៅ​ហើយ ​ដោយ​សារ​តែ​ផ្ទៃក្នុង​មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មិនត្រូវ​គ្នា ។ ទោះ​ជា​បែបណា​ លោកប៉ុ​ល ខាំ​ណា​រ៉េ ប្រធាន​ ខ​ណ្ឌ​​រដ្ឋបាល​ព្រៃឈើព្រះ​វិហារបាន​បំភ្លឺ​ប្រាប់​កោះ​សន្ដិភាព​តាម​ទូរស័ព្ទថា លោក​ពិត​ជាមិន​បានដឹង​អ្វី​ទាំងអស់​ចំពោះ​ឈ្មួញ​ដែល​បាន​ផលិត​ទូកប៉ុក​ចាយ​នៅ​ក្នុង​ខេត្ដព្រះវិហារ។ ចំណែកលោកមុំ សុផល នាយ​រង​ផ្នែក​ព្រៃឈើ​ត្បែងមាន​ជ័យ​ពេល​នេះ​បាន​និយាយ​ថា ក្នុង​នាម​លោក​ជានាយ​រងផ្នែក​ព្រៃឈើ​ត្បែងមានជ័យ គឺ​លោក​មិន​ទទួល​ដឹង​ទេ ចំពោះ​ឈ្មួញ​ដែល​ផលិត​ទូកប៉ុកចាយនៅ​កណ្ដាល​ក្រុង​ព្រះ​វិហារ​នេះ។ ​​លោក​បាន​បញ្ជាក់​ថា ឈ្មួញ​ដែល​កំពុងផលិតគឺ​លោក​នឹង​ឱ្យធ្វើ​ការ​ផ្អាក​ ​លុះត្រា​ណា​មានច្បាប់​គ្រប់​គ្រាន់​ពី​ក្រសួង ។ 
ការ​ផលិតទូកប៉ុក​ចាយ​របស់​ឈ្មួញ​​នេះ​មជ្ឈដ្ឋាន​​​​នានា​បាន​​​​​សង្ស័យ​​​​ថា ពិតជា​​មាន​​ការ​ឃុបឃិតជាមួយ​ម្ចាស់ផ្ទះជា​សមត្ថ​កិច្ច ​ហើយ​​​អ្នក​​ពាក់​ព័ន្ធ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ខ្លះ​ថា ប្រហែលជា​នឹង​ជួប​បញ្ហាចំពោះ​ផ្លូវច្បាប់​ជា​ច្រើន​ក្នុង​រឿង​នេះ ហើយនឹង​អាច​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​ថៅកែ និង​អ្នកសម​គំនិត​ទៅ​ប្រឈម​នឹងផ្លូវ​ច្បាប់​​ទៀត​ផង​។

ជុំវិញ​ការ​រកស៊ី​ផលិត​ទូកប៉ុក​ចាយ​ដោយ​​​ចំហហ​​ក្នុង​ខេត្ដ​ព្រះវិហារនាំ​ចេញ​ទៅលក់​នៅ​ប្រទេស​វៀត​ណាម​ដោយ​ខុសច្បាប់របស់​ឈ្មួញ​​មាន​​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយដែល​​​ឆ្នាំទៅ​​​ក៏​​កោះ​សន្តិភាព​​​បាន​​និយាយ​​ដែរ​​ ។​ នៅ​ក្នុង​ខេត្ដ​ព្រះវិហារ​ តាម​​ស្ថិតិពី​ទិន្នន័យនៃ​ការ​បាត់បង់​ព្រៃ​ឈើដ៏​កម្រ​របស់​ជាតិ គឺ​មាន​ទំហំ​ធំធេង​ណាស់​ដែល​គេ​មិន​អាច​គណនា​បាន​ឡើយ៕