ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​តាំង​ខ្លួ​​ន​ជា​គ្រូ​បារមី​ច្រើន រដ្ឋាភិបាល​អោយ​ចាត់​​​ការ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រូ​បារមី​កើនឡើង​ច្រើន ធ្វើ​អោយ​រដ្ឋាភិបាល​នៅ​មិន​ស្ងៀម​ ហើយ​ចេញ​វិធានការ​ដើម្បី​កុំអោយ​មាន​អ្នក​យក​ជំនឿ​ និង​សាសនា​ទៅ​បោកប្រាស់​ប្រជាជន​ដើម្បី​ប្រយោជន៍​ ។ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានីភ្នំពេញ ៖ គ្រូ​បារមី​កើនឡើង​ច្រើន ធ្វើ​អោយ​រដ្ឋាភិបាល​នៅ​មិន​ស្ងៀម​ ហើយ​ចេញ​វិធានការ​ដើម្បី​កុំអោយ​មាន​អ្នក​យក​ជំនឿ​ និង​សាសនា​ទៅ​បោកប្រាស់​ប្រជាជន​ដើម្បី​ប្រយោជន៍​ ។

នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ ត បាន​ណែនាំ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ធ្វើការ​គ្រប់គ្រង​អ្នក​អះអាង​ថា មាន​បារមី​កាន់​ឲ្យ​បាន​ច្បាស់លាស់ ខណៈ អ្នក​យក​សាសនា​ទៅ​ឆបោក គឺ​ល្មើសច្បាប់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ ក្រសួង​ធម្មការ និង​សាសនា​គ្រប់គ្រង អ្នក​ដែល​អះអាង​ថា មាន​បារមី​ដែល​ហាក់​មាន​និន្នាការ កើនឡើង​កាន់តែ​ច្រើន ។

សម្តេច​បាន​បញ្ជាក់​ថា ​ «ជំនឿ​សាសនា គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ ៗ ដែល​មិន​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​អ្នក​យក​សាសនា ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ឆបោក គឺជា​បទល្មើស ។ អ្វីដែល សំខាន់ គឺ​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ដោយ​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​នោះ​ឡើយ ពីព្រោះ​វា​បង្ក​ឱ្យ​មាន​ភាពច្របូកច្របល់​ក្នុង​សង្គម» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី បន្ទាប់​ពី​មានការ​បែកធ្លាយ​រឿង​តារាចម្រៀង មាស សុខ​សោភា ជាមួយ​បុរសម្នាក់​តាំងខ្លួន​ជា​ឥសី ពាក់ព័ន្ធ​នឹង​ថវិកាជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ