ប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច១០នាក់បានត្រូវស្លាប់ ហើយ១៣នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី៣១ សីហា ក្នុងការផ្ទុះរថយន្ត បង្កប់គ្រឿងផ្ទុះមួយគ្រឿងនៅកន្លែងចតរថយន្តមួយកន្លែងក្នុងទីក្រុងកេតតាភាគនិរតី ប៉ាគីស្ថាន បន្ទាប់ពីពិធិសូត្រធម៌បុណ្យ AÏD EL-FITR បញ្ចប់បុណ្យអ៊ិស្លាមរ៉ាម៉ាដាន ។
ប្រទេសប៉ាគីស្ថានជួបប្រទះនឹងរលកវាយប្រហារភេរវកម្មយ៉ាងបង្ហូរឈាមប្រព្រឹត្តជាពិសេសដោយពួកតាលីបង់សម្ព័ន្ធមិត្តរបស់អាល់កៃដា ហើយខេត្តបាលូត ជីស្ថាន ដែលមានទីក្រុងកេតតា ជាទីប្រជុំជនក៏ជាទីលាននៃការវាយប្រហារភេរវកម្មជាញឹកញាប់សំដៅលើពួកស៊ីអ៊ីតដែលមានភាគតិចដែរ ។
ការផ្ទុះនេះកើតមានក្នុងសង្កាត់ស៊ីអ៊ីតមួយ។ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ និងនារីម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ សាក្សីទាំងឡាយរាយការណ៍ប្រាប់ AFP ថា ថយន្តជាច្រើនគ្រឿងត្រូវឆេះហើយគេហដ្ឋានមួយខ្នងរងការខូចខាតដោយសារកម្លាំងផ្ទុះ ៕
ចែករំលែកព័តមាននេះ