កាលពីថ្ងៃទី២៩ សីហា កន្លងមកនេះនារីវ័យក្មេងជាង៣០.០០០នាក់បានមកជួបជុំគ្នានៅឯស្តាតស្តេច LUDZIDZINI របស់ស្វាហ្ស៊ីឡង់ ដើម្បីរាំដោយដោះអាវចេញទុកដោះកណ្តាលវាលប៉ុនប៉ងបង្ហាញសម្រស់ទាក់ទាញព្រះមហាក្សត្រពួកគេ ព្រះចៅអ៊ឹមស្វាទី ទី៣ឱ្យសព្វព្រះទ័យលើរូបពួកគេ។
នេះគឺជាទំនៀមទម្លាប់ដ៏ចម្លែកមួយសម្រាប់ព្រះមហាក្សត្រស្វាហ្ស៊ីឡង់ព្រះចៅអ៊ឹមស្វាទីទី៣។ កាលពីថ្ងៃទី២៩ សីហា នារីវ័យក្មេងមិនតិចជាង៣០.០០០នាក់ឡើយបានប្រមូលផ្តុំគ្នាមករាំរបាំ SHIMMY នៅស្តាត LUDZIDZINI ជិតរដ្ឋធានីអ៊ឹមបាបាន។ រយៈពេលជាច្រើនម៉ោងពួកនាងបានរាំញាក់ស្មាទៅមុខទៅក្រោយ ដោយលែងដោះកណ្តាលវាល។ គោលបំណងគឺទាក់ទាញការសព្វព្រះទ័យរបស់ព្រះមហាក្សត្រ ហើយនារីដែលទ្រង់សព្វព្រះទ័យបំផុតណាមួយនឹងក្លាយជាមហេសីរបស់ស្តេច។
មានព្រះជន្ម៤៣ព្រះវស្សាព្រះមហាក្សត្រអង្គនេះដែលតាំងខ្លួន ព្រះអង្គថាជា «ស្តេចតោ» កាលពីឆ្នាំ២០០៥បានជ្រើសរើសយុវនារីអាយុ១៧ឆ្នាំម្នាក់មកធ្វើជាមហេសីទី១៣របស់ទ្រង់ ៕
ចែករំលែកព័តមាននេះ