ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ​​​ប្រធាន​​​ក្រុម​​ជម្រើសជាតិ​​​អាល្លឺម៉ង់​​​​ចេញ​​សៀវភៅ​​ណែនាំមិន​​​ឱ្យ​​កីឡាករ​​ស្រឡាញ់​​​ភេទដូចគ្នា​​​​ចេញ​​មុខជា​សាធារណៈ

13 ឆ្នាំ មុន

កីឡាករ​​​ហ្វីលីប ឡាម ខ្សែការពារ​​​ប្រធាន​​ក្រុម​​​​ជម្រើសជាតិ​​អាល្លឺម៉ង់​​​ បាន​ចេញ​សៀវភៅ​​​​បញ្ជាក់​​​ពីជីវប្រវត្តិ​​មាន​ឈ្មោះថា​ «The Subtle Difference »​ ដោយ​មាន​​​អត្ថន័យ​បញ្ជាក់​​​ថា​ កីឡាករ​​ណាម្នាក់​​ជាប្រភេទអ្នក​​ស្រឡាញ់​​​ភេទ​​ដូចគ្នា​ គួរ​ត្រិះរិះ​​​ពិចារណា​​ ឱ្យ​បានហ្មត់​​ចត់​​ នៅ​មុន​ពេល​បង្ហាញ​​ខ្លួន​​ ព្រោះ​​លទ្ធផល​​​បង្ហាញ​​​​​នោះ​នៅពេល​​ក្រោយ​​មក​នឹង​មានបញ្ហា​ជីវិត​ដ៏​​​ធ្ងន់​ធ្ងរ​ដោយ​នឹក​ស្មាន​​មិន​ដល់ ។ ​កីឡាករ​​ឡាម ខ្សែការ​ពារ​​ក្លឹប​ Bayern Munich ​​ក្រុម​​​ជម្រើស​​ជាតិ​អាល្លឺ​ម៉ង់​​​បង្ហើប​​ឱ្យ​ដឹងថា

កីឡាករ​​​ហ្វីលីប ឡាម ខ្សែការពារ​​​ប្រធាន​​ក្រុម​​​​ជម្រើសជាតិ​​អាល្លឺម៉ង់​​​ បាន​ចេញ​សៀវភៅ​​​​បញ្ជាក់​​​ពីជីវប្រវត្តិ​​មាន​ឈ្មោះថា​ «The Subtle Difference »​ ដោយ​មាន​​​អត្ថន័យ​បញ្ជាក់​​​ថា​ កីឡាករ​​ណាម្នាក់​​ជាប្រភេទអ្នក​​ស្រឡាញ់​​​ភេទ​​ដូចគ្នា​ គួរ​ត្រិះរិះ​​​ពិចារណា​​ ឱ្យ​បានហ្មត់​​ចត់​​ នៅ​មុន​ពេល​បង្ហាញ​​ខ្លួន​​ ព្រោះ​​លទ្ធផល​​​បង្ហាញ​​​​​នោះ​នៅពេល​​ក្រោយ​​មក​នឹង​មានបញ្ហា​ជីវិត​ដ៏​​​ធ្ងន់​ធ្ងរ​ដោយ​នឹក​ស្មាន​​មិន​ដល់ ។ ​

កីឡាករ​​ឡាម ខ្សែការ​ពារ​​ក្លឹប​ Bayern Munich ​​ក្រុម​​​ជម្រើស​​ជាតិ​អាល្លឺ​ម៉ង់​​​បង្ហើប​​ឱ្យ​ដឹងថា «ខ្ញុំ​​មិន​បាន​ណែនាំ​ដល់​កីឡាករ​អាជីព​ណាម្នាក់​ដែល​ស្រឡាញ់​​​ភេទ​ដូចគ្នា​ ​បង្ហាញ​មុខ​ជាសាធារណៈ​ទេ​ ព្រោះ​​បារម្ភ​​​​ខ្លាច​​​ជួប​​បញ្ហា​​​គ្រោះ​ថ្នាក់​​ដូច​​​កីឡាករ​​ចាស្ទីន ហ្វាសានូ ​ ដែល​ក្រោយ​ពីបង្ហាញ​​អាថ៍​កំបាំង​​​របស់​ខ្លួន​រហូត​​​ធ្វើ​អត្តឃាត ។​

កីឡាករ​អាយុ​២៧ឆ្នាំខាងលើ​​​បានបញ្ជាក់​​​ជាចុង​ក្រោយ​ថា​ គេ​​មិន​បាន​ស្អប់​​ខ្ពើម​​អ្នក​ស្រឡាញ់​​​ភេទដូចគ្នា​​​ទេ ​ប្រសិន​បើ​មាន​​​អ្នក​ណា​​​ម្នាក់​​ចង់​​បង្ហាញ​​​ខ្លួន​​ជាសាធារណៈ​ ។ ខ្ញុំ​សូម​​​បញ្ជាក់​ថា «ខ្ញុំ​​​គ្មាន​​បញ្ហា​​ជាមួយអ្នក​ស្រឡាញ់​​​ភេទ​ដូចគ្នា​​ រួម​ទាំង​មិន​រិះ​គន់​​​ដល់​​ពួកគេ​ផងដែរ​» ។​ ​កាលពី​មុន​នេះ​ កីឡាករ​​ចាស្ទីន ហ្វាសានូ ជាកីឡាករ​​អាជីព​ម្នាក់​​ដែលជាអ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា ខណៈ​​ពេល​កំពុង​នៅ​ជាកីឡាករ​ធ្លាប់​​​លេង​ឱ្យ​ក្លឹប​ Nottingham ​និង Man City ​ក្រោយ​មក​​​​ក៏ធ្វើ​​ឱ្យ​​ស្ថាន​ភាព​​​ជីវិត​រស់​នៅ​ធ្លាក់​ចុះរហូត​​ធ្វើ​អត្តឃាត​នៅឆ្នាំ​១៩៩៨​ក្នុង​អាយុ​៣៧ឆ្នាំ ៕