ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​ករ​​ចាំទី​​ រ៉ូ​បឺត ហ្គ្រីន ​នឹង​​​អវត្ត​មាន​​​ពី​ក្រុម​​​ជម្រើស​ជាតិ​​អង់​គ្លេស​

13 ឆ្នាំ មុន

ទីក្រុង​ឡុង ៖ ​កីឡាករ​ចាំទី​ក្រុម​ជម្រើស​ជាតិ​​​អង់​គ្លេស​ រ៉ូ​បឺត ហ្រ្គីន ​នឹង​អវត្ត​មាន​​ពី​ក្រុម​​ជម្រើស​ជាតិ​អង់​គ្លេស​​នៅ​ក្នុង​ការ​ប្រកួតជម្រុះ​យ៉ូរ៉ូ​នៅ​ផ្ទះ​របស់​ប៊ុល​ហ្គា​រី នា​រាត្រី​​ថ្ងៃ​សុក្រ ​ទី២ កញ្ញា ​ឆ្នាំ​២០១១​។ ព័ត៌​មាន​របួ​សរប​ស់​កីឡា​ករ​វ័យ​៣១​ឆ្នាំ រូប​នេះ​បាន​​ធ្វើ​ឱ្យ​គ្រូបង្វឹក​​កា​ប៉េ ឡូ​​មាន​ការ​ឈឺ​ក្បាល​​យ៉ាង​ខ្លាំង​ក្នុង​ការ​ជ្រើស​រើស​​កីឡា​ករ​ចាំទី​។

​ទោះ​ជា​យ៉ាង​ណា​ក្តី ការ​សម្រេចចិត្ត​ចុង​ក្រោយ​​​លោក​បាន​កោះ​ហៅ​កីឡា​ករ Frank Fielding មក​ពី​ក្លឹប​ Derby ដើម្បី​ជំនួស​តំណែង​នេះ ។ ​កីឡា​ករ​ចាំ​ទី​​ជម្រើស​​ទី​២ រ៉ូបឺត ហ្គ្រីន ​បាន​រង​របួស​ក.ជើង​​ក្នុង​ការ​ប្រកួតជា​មួយ​ក្រុម Nottingham ​កាលពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ​ហើយ​ត្រូវការ​សម្រាក​ព្យា​បាល​មួយ​រយៈសិន ។ ​

គួររំលឹក​ដែរថា ​នៅក្នុងការ​ប្រកួត​បាល់​ទាត់​​ជម្រុះ​យូរ៉ូ ឆ្នាំ​២០១២ ក្រុម​អង់គ្លេស​​ស្ថិតនៅ​ក្នុង​ G ដែល​ឥឡូវ​នេះ​​កំពុង​តែ​នាំ​មុខ​គេ​ជា​មួយ​នឹង​លទ្ធ​ផល​​៥​ប្រកួត​ គឺ​ ៣-២-០ ​​ទាត់​បាល់​បាន​១១​គ្រាប់​​​ ​និង​របូត​វិញ​៣​គ្រាប់ ​មាន​១១​ពិន្ទុ ។ ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​សុក្រ ក្រុម​​តោ​​កំណាច​​អង់​គ្លេស​​ត្រូវធ្វើ​ដំណើរ​ទៅ​ផ្ទះ​ប៊ុល​ហ្គារី ​ចំណែក​​ឯ​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ ​ទី​៧ កញ្ញា​​ក្រុម​អង់​គ្លេស​​ត្រូវ​ទទួល​ភ្ញៀវ ​វេល ​​ម្តងវិញ៕