តុលាការកីឡាCASបាននិយាយថា ករណីប្រើប្រាស់សារធាតុហាមឃាត់ក្នុងពេលប្រណាំងTour de Franceរបស់កីឡាករអាល់បឺតូ កុងតាឌ័រដែលទទួលការប្តឹងចោទពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោកUCIនិងភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុពិភពលោកWADAនឹងត្រូវលើកយកទៅពិនិត្យជាថ្មីអំឡុងសវនាការរយៈពេល៤ថ្ងៃ(២១-២៤)ខែវិច្ឆិកាខាងមុខ។
តុលាការកីឡាCASបាននិយាយថា ករណីប្រើប្រាស់សារធាតុហាមឃាត់ក្នុងពេលប្រណាំងTour de Franceរបស់កីឡាករអាល់បឺតូ កុងតាឌ័រដែលទទួលការប្តឹងចោទពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោកUCIនិងភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុពិភពលោកWADAនឹងត្រូវលើកយកទៅពិនិត្យជាថ្មីអំឡុងសវនាការរយៈពេល៤ថ្ងៃ(២១-២៤)ខែវិច្ឆិកាខាងមុខ។
ការកំណត់ពេលបើកសវនាការ២លើកពីមុននៅខែមិថុនានិងសីហាត្រូវបានផ្អាកដោយយោងលើបញ្ហាមួយចំនួន។ តុលាការកីឡាCASបានត្រូវផ្អាកជាបណ្តោះអាសន្នហើយថាសវនាការអាចនឹងធ្វើបន្ទាប់ពីបញ្ចប់ការប្រណាំងTour de France។ កាលពីខែឧសភាកន្លងមកបើទោះជាមានការផ្អាកយ៉ាងនេះក៏ដោយ ប៉ុន្តែខាងCASបានតាំងចិត្តថាករណីនេះគឺត្រូវតែបញ្ចប់នៅចុងខែមិថុនា ។
ការលើកពេលសវនាការទៅថ្ងៃក្រោយនាពេលនោះគឺដើម្បីផ្តល់ពេលវេលាដ៏សមគួរមួយដល់គ្រប់ភាគីចុងចោទនិងដើមចោទបានរៀបចំខ្លួន ព្រមទាំងធានាបាននូវវត្តមានសាក្សីក៏ដូចជាអ្នកជំនាញការ។ កីឡាករប្រណាំងកង់អេស្ប៉ាញអាល់បឺតូ កុងតាឌ័រដែលធ្លាប់ឈ្នះជើងឯកកម្មវិធីTour de France៣លើកត្រូវបានគេរកឃើញថាមានប្រើប្រាស់សារធាតុហាមឃាត់(ថ្នាំកម្លាំង)អំឡុងថ្ងៃឈប់សម្រាកប្រណាំងTour de Franceឆ្នាំទៅមិញ។ តែសហព័ន្ធប្រណាំងកង់ប្រទេសអេស្បា៉ញបានលើកលែងការចោទប្រកាន់នោះរួចជាស្រេចហើយ។ អំពើនោះធ្វើឲ្យសហព័ន្ធប្រណាំងពិភពលោកUCIនិងភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុញៀនពិភពលោកWADAមិនសុខចិត្តនិងបានប្តឹងឧទ្ធរណ៍។
កុងតាឌ័រដែលបច្ចុប្បន្នមានអាយុទើបតែ២៨ឆ្នាំមានសេរីភាពពេញលេញក្នុងការចូលរួមការប្រណាំងកម្មវិធីនានារហូតដល់មានសវនាការពីតុលាការCAS។ ចំណែកការប្រណាំងកម្មវិធីTour de Franceឆ្នាំ២០១១នេះដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ខែកក្កដាកន្លងមកកុងតាឌ័របានទៅចូលរួមផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ កីឡាករអេស្ប៉ាញរូបនេះនឹងត្រូវប្រឈមការហាមឃាត់២ឆ្នាំ ព្រមទាំងត្រូវគេដកហូតយកពានជើងឯកTour de Franceឆ្នាំ២០១០ប្រសិនជាតុលាការCASដែលមានមូលដ្ឋាននៅក្រុងLausanneប្រទេសស្វ៊ីសដាក់ពិន័យលើគេបន្ទាប់ពីបានរកឃើញកំហុសដូចជាការចោទប្រកាន់មែននោះ។
ចែករំលែកព័តមាននេះ