ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​​​ប្រធានា​ធិបតី​​​ប្រេស៊ីល ​៖ ​ពហុ​កីឡ​ដ្ឋាន​​ទាំង​12​ សម្រាប់​ប្រកួត ​ World Cup 2014 ​នឹង​ត្រូវ​បញ្ចប់​​​ជា​ស្ថាពរ​នៅ​ឆ្នាំ​2013

13 ឆ្នាំ មុន

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​អេភី​ចេញ ផ្សាយ​​កាលពីថ្ងៃ​ទី​៣០ សីហា បាន​ឱ្យ​ដឹងថា ៖ ​អ្នក​ស្រី Dilma Rousseff ​ប្រធានាធិបតី​ប្រេស៊ីល បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​សន្យា​ជា​មួយ​ FIFA ថា ពហុ​កីឡ​ដ្ឋាន​ចំនួន​១២​​ដែល​​ត្រូវ​ទទួល​ធ្វើ​​ការ​ប្រកួត​​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ដំណាច់​ឆ្នាំ​២០១៣ ។

​អ្នក​ស្រី​បាន​បន្តថា ៖ ពហុ​កីឡ​ដ្ឋាន​​ចំនួន​៩​គ្រោង ​នឹង​កែលំអ​ឱ្យ​បាន​រួច​រាល់​ត្រឹម​ខែធ្នូ ឆ្នាំ​២០១២ ​ហើយ​ពហុ​កីឡ​ដ្ឋាន​ចំនួន​៣​ទៀត នឹង​ត្រូវ​បញ្ចប់​​​នៅ​​ឆ្នាំ​២០១៣ គឺ​រយៈ​​ពេល​១​ឆ្នាំ​មុន​បើក​ការប្រកួត​ជាផ្លូវការ ។

​ការ​អះអាង​​របស់​អ្នក​ស្រី​បាន​​ផ្តើម​ចេញ​ក្រោយ​ពី​សហ​ព័ន្ធ​​បាល់​ទាត់​អន្តរ​ជាតិ FIFA ​បង្ហាញ​​ពី​ក្តី​កង្វល់​ខ្លះៗ​​ទៅ​​លើ​ដំណើរ​ការ​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​​ដែល​មាន​ការ​យឺត​​យ៉ាវ ជា​ពិសេស​គឺ​ការ​កែ​លំអ​​ចំណត​អាកាស​យាន​ដ្ឋាន​​តែ​ម្តង។

​ទាក់​ទិន​​ទៅ​នឹង​​ការ​យឺត​យ៉ាវ​ក្នុង​ការ​​កែលំអ​​ចំណត​អាកាស​​យាន​ដ្ឋាន​នេះ លោក​ស្រី​បាន​​ប្រាប់​​អេ ភី​ឱ្យ​ដឹង​បន្ថែម​ទៀតថា ៖ «លោក​​ស្រី​ពិតជា​ទទួល​ស្គាល់​ភាព​យឺត​យ៉ាវ​នេះ ពីព្រោះ​​ការងារ​នេះ​​វា​​មាន​ទំហំ​ធំធេង​ពេក»។ ​ទោះ​បីជា​យ៉ាងណា​ក៏ដោយ ​ជាចុង​ក្រោយ​​លោក​ស្រី​បាន​ធ្វើ​​សេចក្តី​សន្តិ​ដ្ឋាន​ចុងក្រោយ​ថា ប្រទេស​ប្រេស៊ីល​​នឹង​ខិតខំ​ប្រឹងប្រែង​​បន្ថែម​ទៀត​​ ដើម្បី​បញ្ចប់​ក្តី​បារម្ភ​រប​ស់​ FIFA ​ហើយ​ក៏​ដើម្បី​កិត្តិ​យស​​រ​បស់​ប្រទេស​​ប្រេស៊ីល​ផងដែរ៕