ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ប្រគល់​​​​ប្រាក់ថ្លៃសំបុត្រ​​​ដល់​អ្នក​គាំ​ទ្រ​បន្ទាប់​​ពី​​ចាញ់​​ ​​Man Utd ​8-2

13 ឆ្នាំ មុន

ប្រធាន​​ក្លឹប​​កាំភ្លើង​ធំ​ Arsenal ​បង្ហាញពីការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយ​​ប្រគល់​​ប្រាក់​​​ថ្លៃ​សំបុត្រ​​​ចូល​​ទស្សនា​​​ដល់​​អ្នក​គាំទ្រ​ដែល​​ធ្វើ​ដំណើរ​​​មក​អបអរក្លឹប​​ជាទី​ស្រឡាញ់​របស់​​ខ្លួន​ដែល​ចាញ់​​​ក្លឹប​​បិសាច​ក្រហម Man Utd ​​ក្នុង​លទ្ធផល​​៨-២​​ ​កាលពី​​​យប់​ថ្ងៃទី​​២៨ សីហា ​​។​ ​​​កីឡាករ​​រ៉ូប៊ីន វ៉ាន់​​ពើ​ស៊ី ​បាន​សម្តែង​​អំណរគុណ​ដល់​អ្នក​​គាំទ្រដែល​​​​​​បាន​

ប្រធាន​​ក្លឹប​​កាំភ្លើង​ធំ​ Arsenal ​បង្ហាញពីការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយ​​ប្រគល់​​ប្រាក់​​​ថ្លៃ​សំបុត្រ​​​ចូល​​ទស្សនា​​​ដល់​​អ្នក​គាំទ្រ​ដែល​​ធ្វើ​ដំណើរ​​​មក​អបអរក្លឹប​​ជាទី​ស្រឡាញ់​របស់​​ខ្លួន​ដែល​ចាញ់​​​ក្លឹប​​បិសាច​ក្រហម Man Utd ​​ក្នុង​លទ្ធផល​​៨-២​​ ​កាលពី​​​យប់​ថ្ងៃទី​​២៨ សីហា ​​។​ ​​​កីឡាករ​​រ៉ូប៊ីន វ៉ាន់​​ពើ​ស៊ី ​បាន​សម្តែង​​អំណរគុណ​ដល់​អ្នក​​គាំទ្រដែល​​​​​​បាន​ស្រែក​ផ្តល់​កម្លាំង​​​ចិត្ត​​​ជារឿយៗ​​​ដល់​​ក្រុម​​ Arsenalពេល​​​កំពុង​ប្រកួត​ជួប​នឹងក្តី​អស់​សង្ឃឹម​​។

ចាត់​ទុក​ថាជា​រឿង​សោកសៅបំផុត​​​​​របស់​​ក្លឹប​ Arsenal ដែល​​ធ្វើ​ដំណើរ​​​ទៅ​ប្រកួត​​ចាញ់​​ក្លឹប​​ Man Utd ៨-២ ​កាលពី​​ថ្ងៃទី​​២៨ ​សីហា កន្លង​ទៅ ​​បណ្តាល​ឱ្យ​អ្នក​គាំទ្រ​ក្លឹប​​ដែល​ចូល​​​​រួម​ទស្សនា​​​​មាន​ការខក​បំណង ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​​ក្លឹប​កាំភ្លើង​ធំ Arsenal ​​មាន​គម្រោង​​​លើក​ស្ទួយ​​​កម្លាំង​ចិត្ត​ដល់​អ្នក​គាំទ្រ​ជាថ្មី​​ដោយ​ប្រគល់​​ប្រាក់​​ថ្លៃសំបុត្រ​​​និង​ថ្លៃ​​ធ្វើ​ដំណើរ​​​​ដល់​អ្នក​គាំទ្រ​​ជាង​៣.០០០​​នាក់ រួម​ទាំង​​ត្រៀម​​បញ្ចុះ​​ថ្លៃសំបុត្រ​​ក្នុង​ការ​​ប្រកួត​​​បាល់​ទាត់​​នៅ​ក្រៅ​​ទឹកដី​​​នាពេល​​​ខាង​​មុខទៀត​ផង ។​

​ចំណែក​​​កីឡាករ​​វ៉ាន់​ ​ពើស៊ី​​ ​ប្រធាន​​ក្រុម​​ Arsenal  បង្ហាញ​​ពី​​​ការ​បន្ធូរ​បន្ថយ​​ក្តី​អស់​​សង្ឃឹម​​ខាង​លើ​​ ​ដោយ​សម្តែង​​អំណរគុណ​ដល់​អ្នក​​គាំទ្រ​ដែល​​បាន​ផ្តល់​​ជាកម្លាំងចិត្ត​ដល់​ក្លឹប​ Arsenal ​ក្នុង​​ពេល​​ប្រកួត​ចាញ់​​ក្លឹប​​ Man Utd នៅក្រៅ​ទឹកដី ៕