តារាម៉ូដែលរបស់ទស្សនាវដ្តី Glamour ដែលត្រូវជាអតីតសង្សារលោក Mutassim ហៅ Playboy កូនប្រុសរបស់មេដឹកនាំលីប៊ីកំពុងរត់គេចខ្លួនកាដាហ្វី នោះ បាននិយាយថា នាងត្រូវបានក្រុមឧទ្ទាមចាប់ខ្លួន ឃុំឃាំងមួយរយៈ ប៉ុន្តែសំណាងល្អ នាងត្រូវរត់រួចវិញ ខណៈពួកឧទ្ទាមគំរាមនាងថាដុតទាំងរស់។
នាងTalitha Van Zon បានរស់នៅជាមួយ Mutassim Gaddafi ជាងមួយសប្តាហ៍ក្នុងឱកាសអបអរសាទរចំពោះជ័យជម្នះលើក្រុមឧទ្ទាម។ ប៉ុន្តែក្រោយមក ក្រុមឧទ្ទាមដែលមានការជួយគាំទ្រពីអង្គការណាតូ បានបើកការវាយប្រហារលើទីក្រុងទ្រីប៉ូលី ហើយដណ្តើមកាន់កាប់ទីក្រុងទ្រីប៉ូលីទាំងមូល ធ្វើឱ្យរូបនាងត្រូវចាប់
ខ្លួន បន្ទាប់ពីនាងព្យាយាមរត់ ចាកចេញពីប្រទេស ប៉ុន្តែត្រូវបរាជ័យ ហើយពួកឧទ្ទាមបានបង្ខំនាងឱ្យត្រឡប់ក្រោយចូលស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងនាមជាជនភៀសខ្លួន។ ខណៈពេលរស់នៅជាជនភៀសខ្លួន តារាម៉ូដែលម្នាក់នេះត្រូវបានយាមកាមតឹងតែងពីក្រុមឧទ្ទាម ធ្វើឱ្យនាងមានការភ័យខ្លាចថា ក្រុមឧទ្ទាមនឹងដុតនាងទាំងរស់។ ប៉ុន្តែសំណាងល្អ ពេលនាងស្នាក់នៅក្នុងមន្ទីរពេទ្យព្យាបាលរបួស នាងស្រាប់តែមានឱកាសគេចខ្លួន ហើយរត់ចាកចេញផុតពីប្រទេសលីប៊ី។
នាង talifha Vanzon បាននិយាយថា វាជាលើកទីមួយហើយដែលខ្ញុំបានជួបប្រទះរឿងរន្ធត់បែបនេះចាប់តាំងពីមានអំពើបះបោរកាលពីខែកុម្ភៈ ក្នុងប្រទេសលីប៊ី ខណៈដែលនាងបានប្រាស្រ័យទាក់ទងស្នេហាជាមួយលោក Mutassim Gaddafi កូនប្រុសដែលក្រុមឧទ្ទាមតាមប្រមាញ់កាដាហ្វី។ នាងរំលឹកពីអនុស្សាវរីយ៍ ថា គាត់មានពុកមាត់ គាត់អង្គុយលើសាឡុងនិងមាន កាំភ្លើង គាត់ត្រូវបានគេយាមកាមការពារពីយុវជនអាយុប្រហែល១៦ឆ្នាំដែលមានកាំភ្លើងយន្តនៅក្នុងដៃ។
នាងមានចំណងស្នេហាជាមួយMutassim Gaddafi កូនប្រុសមេដឹកនាំលីប៊ី តាំងពីឆ្នាំ២០០៤ តែមានអនុស្សាវរីយ៍តែ៣ខែ ប៉ុណ្ណោះ ដោយសារអតីតមិត្តប្រុសនេះមានស្រីផ្សេងទៀត ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែជាមិត្តល្អនឹងគ្នាដដែល។
នាងបានរំលឹកពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយMutassimទៀតថា នាងបានដើរជុំវិញពិភពលោក ដូចជានៅម៉ូណាកូ នាងបានទៅទស្សនាការប្រណាំងរថយន្តកាំជ្រួចលើវាលរាប និងបានចូលរួមពិធីជប់លៀងដែលមានការចូលរួមពីម្ចាស់ក្សត្រីCaroline ។ ក្នុងពេលបុណ្យគ្រីស្មាស នាងបានទៅដល់កោះSaint Bart ក្នុងដែនដីសមុទ្រការីបៀន និងបានធ្វើដំណើរដោយយន្តហោះBoeing ឯកជន។ ពេលនាងនិង Mutassimនៅទីក្រុងប៉ារីស និងក្រុងឡុងដ៍ នាងបានទៅស្នាក់នៅក្នុងសណ្ឋាគារថ្លៃបំផុត។ នាងបានសួរ Mutassim ថា តើថ្លៃប៉ុន្មាន? គាត់សញ្ជឹងបន្តិចរួចឆ្លើយថា ប្រហែល២លានដុល្លារ។ នាងសួរទៀតថា សំរាប់ការស្នាក់នៅរយៈពេលមួយឆ្នាំមែនទេ? គាត់ថា ទេ សំរាប់មួយខែ…អ្ហា៎ពិតជាថ្លៃមែន។
កាដូរបស់កូនប្រុសហ្គាដាហ្វីផ្តល់ឱ្យនាងគឺ កាបូបមានតម្លៃល្បីឈ្មោះម៉ាក Louis Vuitton និងនាឡិកាថ្លៃ។ ពេលនេះនាងបានទៅដល់ប្រទេសម៉ាល់តាតាមនាវាមនុស្សធម៌កាលពីថ្ងៃសុក្រ ទី២៦ សីហា ២០១១៕
ចែករំលែកព័តមាននេះ