អតីតអគ្គនាយក IMF លោក DOMI-NIQUE STRAUSS KAHN ក្រោយពីរួចការចោទប្រកាន់ពីបទឧក្រិដ្ឋចាប់រំលោភដែលប្តឹងដោយនារី បំរើតាមបន្ទប់សណ្ឋាគារមួយនៅក្រុង ញូវយ៉កបាននាំភរិយាលោកទៅកាន់ទីស្នាក់ការស្ថាប័ននោះកាលពីថ្ងៃទី២៩ សីហា ហើយជួបជាមួយប្រមុខថ្មី IMF និងបណ្តាបុគ្គលិក។
ក្នុងសេចក្តីប្រកាសខ្លីមួយ IMF បញ្ជាក់ថា លោក STRAUSS KAHN បានទៅកាន់ទីស្នាក់ការ IMF នៅក្រុងវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃទី២៩ សីហា ដោយនៅទីនោះលោកបានជួបជាមួយអគ្គនាយក IMF បច្ចុប្បន្នលោកស្រីគ្រីស្ទីន ឡាហ្គាដ មុនពេលជួបប្រជុំជាមួយសមាជិក IMF ដទៃៗទៀត។ នេះជាទស្សនកិច្ចឯកជនមួយតាមសំណើរបស់លោក។
លោក STRAUSS KAHN ដោយសាររឿងអាស្រូវដែលនារីដើមកំណើតហ្គីណេម្នាក់ប្តឹងលោកពីបទចាប់រំលោភបានសុំលាលែងចេញពីតំណែងអគ្គនាយក IMF កាលពីខែឧសភាកន្លងមកនេះ។ ថ្ងៃទី២២ សីហា ចៅក្រមតុលាការកំពូលរដ្ឋញូវយ៉កបានសម្រេចលុបចោលការចោទប្រកាន់ពីបទរំលោភរួមភេទប្រឆាំងលោក STRAUSS KAHN ។ លោកបានបើករថយន្តខ្លួនឯងជិះជាមួយភរិយាមកកាន់ទីស្នាក់ការ IMF ៕
ចែករំលែកព័តមាននេះ