ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​​ប្រជាជន​​កម្ពុជា​​​ទទួល​​បាន​សមាជិក​​​​ថ្មី​​13នាក់​​​នៅស្រុក​ព្រៃនប់

13 ឆ្នាំ មុន

​ខេត្ត​ព្រះសីហនុ ​៖ ​កាលពី​​ថ្ងៃទី​​២៦​ សីហា​​ កន្លងមក​​នេះ​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​​ឃុំ​ទឹក​ថ្លា​ ស្រុក​ព្រៃនប់​ មាន​រៀបចំ​ពិធី​​​ប្រកាស​​បញ្ចូល​​សមាជិក​ថ្មីរបស់​​គណបក្ស​​ ក្រោម​​ការ​​អញ្ជើញ​​​ចូលរួម​ពីលោក​សុខ ​សារឿន អនុប្រធាន​​ក្រុម​ការងារ​​​មន្ទីរ​​​សាធារណការ​​ខេត្ត​ សម្ព័ន្ធ​​​ភាព​ឃុំ​ទឹក​ថ្លា ​លោក​​​នុយ​ សឿន ​ប្រធាន​​​

ខេត្ត​ព្រះសីហនុ ​៖ ​កាលពី​​ថ្ងៃទី​​២៦​ សីហា​​ កន្លងមក​​នេះ​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​​ឃុំ​ទឹក​ថ្លា​ ស្រុក​ព្រៃនប់​ មាន​រៀបចំ​ពិធី​​​ប្រកាស​​បញ្ចូល​​សមាជិក​ថ្មីរបស់​​គណបក្ស​​ ក្រោម​​ការ​​អញ្ជើញ​​​ចូលរួម​ពីលោក​សុខ ​សារឿន អនុប្រធាន​​ក្រុម​ការងារ​​​មន្ទីរ​​​សាធារណការ​​ខេត្ត​ សម្ព័ន្ធ​​​ភាព​ឃុំ​ទឹក​ថ្លា ​លោក​​​នុយ​ សឿន ​ប្រធាន​​​សាធារណការ​​ស្រុក​ព្រៃ​នប់ ​លោក​មេឃុំ ​មេភូមិ​ ​និង​សមាជិក​​ចូលរួម​​ជាច្រើន​​នាក់ ។

លោក​ភឿន ណាំ មេឃុំ​​ទឹក​ថ្លា​​​បាន​ឡើង​​អាន​​របាយការណ៍​​សង្ខេប​ស្តីពី​សន្តិសុខសណ្តាប់​ធ្នាប់​​ ជីវភាព​រស់​នៅ​​ប្រចាំថ្ងៃ​​របស់​បងប្អូន​ប្រជាពល​រដ្ឋ និង​រាយការណ៍​​​ពីកំណើន​​​សមាជិក​​គណបក្ស​​ ដែល​​មាន​ការ​​កើន​ឡើង​​​ពីមួយ​ខែទៅ​មួយខែ​។ នៅ​​ក្នុង​ឱកាស​​នោះ​ដែរ ​លោក​​សុខ សារឿន អនុប្រធាន​​​ក្រុម​ការងារ​​​ និង​ជា​​អនុ​ប្រធាន​​​មន្ទីរ​​​សាធារណការ​ខេត្ត​ ​បាន​ឡើង​​​មាន​​​​មតិ​​សំណេះ​សំណាល​​​​​សួរសុខទុក្ខ​និង​​ផ្តល់​​និយម​​ន័យ​ល្អៗ​ជាច្រើន​​ដល់​​សមាជិក​​​ថ្មី​​ទាំងអស់​​ដើម្បី​​ឱ្យ​ពួក​គាត់​​ស្គាល់​​សិទ្ធិ​​​ពីការ​រក​ទទួល​ទាន​ និង​ការ​រស់​នៅ​​​ប្រចាំថ្ងៃ ប្រកប​ដោយ​​​សេចក្តី​​ថ្លៃ​ថ្នូរ​​ គ្មាន​​អំពើ​​ហិង្សា គ្មាន​អំពើ​​ លួច ឆក់ ប្លន់ គ្មាន​គ្រឿង​ញៀន ​គ្មានការ​ជួញដូរ​​​ល្មើស​​ច្បាប់​​ និង​គ្មានការ​​​​ប្រព្រឹត្ត​​ល្បែង​ស៊ីសង​​ពាលា​អាវ៉ា​សែ​​ គ្រប់​ប្រភេទ​ ដែល​​ច្បាប់​​ហាម​ឃាត់​ ព្រោះ​​អំពើ​ខាង​​លើ​ទាំង​ប៉ុន្មាន​​​នេះ​គឺ​​វាផ្ទុយ​​​នឹង​ទិស​​ដៅ​មាគ៌ា​ដឹកនាំរបស់​ប្រមុខ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​​ពីមួយ​ថ្ងៃទៅ​មួយ​​ថ្ងៃ​​ ប្រទេស​​បាន​​និង​កំពុង​​បោះ​ជំហាន​​​ទៅ​មុខ​​យ៉ាង​​ខ្លាំង​មាន​ការ​​​អភិវឌ្ឍ​​ឈាន​ឡើង​លើ​គ្រប់​វិស័យ លុប​បំបាត់​​​ភាព​​​ក្រីក្រ​​ជូន​ប្រជា​ពល​រដ្ឋ រួមគ្នា​​​ជួយ​កសាង​អភិវឌ្ឍ​ន៍​គ្រួសារ និង​​ប្រទេស​ជាតិ​គឺជា​​​ទិសដៅ​​​ក៏ដូចជា​ផែន​ការ​​របស់​ថ្នាក់​​​​ដឹកនាំ​​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​អនុប្រធាន​​​បាន​​បន្ត​ទៀត​ថា  កន្លង​មក​ថ្នាក់​​ដឹកនាំ​​មន្ទីរនិង​ការិយាល័យ​​​ដែល​​សម្ព័ន្ធ​  ភាព​ជា​មួយឃុំ​​ទឹក​ថ្លា​​ ធ្លាប់​បាន​​​ជួយ​​ឧបត្ថម្ភ​ជា  រឿយៗ​​​ដល់​​​បងប្អូន​​ប្រជាពល​រដ្ឋ​​មួយ​ចំនួន​ដែល​​ពួកគាត់​​ជួប​នឹង​គ្រោះ​​អកុសល​​​ផ្សេងៗ ពិត​ណាស់​​ថា​ ការ​​ជួយ​ឧបត្ថម្ភ​​កន្លង​មក​​​មិន​ជា​ច្រើន​​​តែ​​ទាំងនោះ​​គឺជាសិល្បៈ​ចែក​​​រំលែក​​ ត្រូវតែ​​ចេះជួយ​គិតគូរ​​​ទុក្ខធុរៈ​​ដល់​​បងប្អូន​​​ប្រជា​ពលរដ្ឋ​​​។ នៅ​ក្នុង​ពេល​​នោះ​​ លោក​អនុប្រធាន​​​ក៏​បាន​ថ្លែង​​អំណរ​គុណ​​ផងដែរ​ដល់​សមាជិក​​​ថ្មី​របស់​គណបក្ស​​ទាំង១៣១​នាក់ ​ក្នុងនោះ​ស្រី៦៩​នាក់ ​ ​មកពី​​​៤​ភូមិ​ ក្នុងឃុំ​​ទឹក​ថ្លា​ ដែល​បាន​ចូលរួម​ក្នុង​អង្គ​   ពិធី​ ។ ​លោក​ក៏​បាន​​នាំ​យក​អំណោយ​​ចែក​ជូន​​​ទាំង១៣១​​នាក់​​ ម្នាក់​ៗ​​ទទួល​បាន​​​​ប៊ីចេង​​​កន្លះ​​​គីឡូក្រាម​​ និង​​អាវ​យឺត​​១ ៕