ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ការងារ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​កំពង់​​​ព្រះ​​បូកស​រុប​ការងារ

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​​​កាលពី​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១១ ​​នៅទី​ស្នាក់ការ​គណបក្ស​​​ប្រជាជន​​កម្ពុជា​​ឃុំ​កំពង់ព្រះ ​ស្រុកសង្កែ ​​ខេត្តបាត់ដំបង ​បាន​ប្រារព្ធ​​​​បើក​​​អង្គប្រជុំ​​បូកសរុប​ការង​ារ​ប្រចាំ​ខែ​​ កក្កដា-សីហា ឆ្នាំ​២០១១ ​ក្រោម​អធិបតី​ភាព​​លោកចៅ សុធី ​អនុ​ប្រធាន​ក្រុម​ការងារ​​​ចុះជួយ​ស្រុក​សង្កែ​ទទួលបន្ទុក​​ឃុំកំពង់​ព្រះ ​និង​លោក​

ខេត្ត​បាត់ដំបង ៖ ​​​កាលពី​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១១ ​​នៅទី​ស្នាក់ការ​គណបក្ស​​​ប្រជាជន​​កម្ពុជា​​ឃុំ​កំពង់ព្រះ ​ស្រុកសង្កែ ​​ខេត្តបាត់ដំបង ​បាន​ប្រារព្ធ​​​​បើក​​​អង្គប្រជុំ​​បូកសរុប​ការង​ារ​ប្រចាំ​ខែ​​កក្កដា-សីហា ឆ្នាំ​២០១១ ​ក្រោម​អធិបតី​ភាព​​លោកចៅ សុធី ​អនុ​ប្រធាន​ក្រុម​ការងារ​​​ចុះជួយ​ស្រុក​សង្កែ​ទទួលបន្ទុក​​ឃុំកំពង់​ព្រះ ​និង​លោក​ម៉ោញ កំសាន្ត ​ប្រធានក្រុមកា​រ​ងារ​ចុះ​ជួយ​ឃុំ​កំពង់ព្រះ​ ព្រម​ទាំង​​សមាជិក​ក្រុម​ការងារគណ​បក្សឃុំ ​សាខា​បក្ស ​ភូមិ​ទាំង​៦ ​​សាខា​បក្ស​គ្រូ​បង្រៀន និងក្រុម​សម្ព័ន្ធ​យុវជន​​ឃុំ សរុប​​ចំនួន​៧០​នាក់ ។

កិច្ចប្រជុំ​​​បាន​វាយតម្លៃ​​ខ្ពស់​ទៅ​​លើ​លទ្ធផល​ការងារ​ទទួលបានជោគជ័យ​​​លើការ​ធ្វើបច្ចុប្ប​ន្ន​​​​ភាពសមាជិកបក្ស ការអនវុត្ត​​​​គោលនយោ​បាយ​​របស់​រាជរដ្ឋាបាល​​​​លើចលនា ​ប្រជា​ការពារភូមិ-ឃុំ មានសុវត្ថិភាព​​ទទួល​បាន​សន្តិ​​​​​សុខ ​និងស្ថិរ​ភាព​​ទាំងស្រុង ​ ។  ក្រៅពី​​​នេះ​ប្រជាពលរដ្ឋ​​នៅ​ទូទាំង​ឃុំ​កំពង់ព្រះ​បាន​សម្តែងទឹកចិត្ត​​អប​អរ​សាទរ​​ និងគាំទ្រ​​​​ទាំង​ស្រុង​ចំពោះ​សេចក្តី​ប្រកា​ស​​​លេខ​០១ ​របស់​រាជ​រដ្ឋាភិ​បាល​​​ក្នុង​ការ​​ទប់​ស្កាត់​​​បទល្មើស​​​នេសាទ​ដែល​​​កន្លង​មក​នេះ​ប្រជាពលរដ្ឋ​​​បានជួប​ការ​លំបាក​ក្នុង​​ការ​​នេសាទ​​​ជា​​លក្ខណៈ​​​គ្រួសារ​ដែល​​ត្រូវ​បាន​ក្រុមឈ្មួញ​ឡូត៍​នេសាទ​​​​​រាំង​ខ្ទប់​​ពង្រាយ​ធ្នស់​ និង​ដាក់​​​ណរ៉ាវ​ជា​ដើម ។

លោក​ចៅ សុធី ​បានស្ងើច​សរសើរ​​​​ និងថ្លែង​អំណរគុណ​​ចំពោះការ​ខិត​ខំ​​​ប្រឹងប្រែង​​របស់​សមាជិក​ក្រុម​ការងារ ​និង​សាខា​បក្ស​​ភូមិ-ឃុំទាំង​អស់ ដែលសម្រេច​​បាន​ស្នាដៃ​​យ៉ាងធំធេង​នេះ ហើយ​ត្រូវ​បន្តជំរុញ​ដល់​សមាជិក​បក្ស​ទៅ​ពិនិត្យ​បញ្ជី​​បោះឆ្នោត ​និង​ចុះ​ឈ្មោះ​​​បោះឆ្នោត​​​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដែល​នឹង​ចាប់​​ផ្តើម​​​​ពីថ្ងៃទី១ ​កញ្ញា ឆ្នាំ​២០១១ ​តទៅ ​​។ ជាមួយ​​​គ្នានេះ​ដែរ ក្រុម​ការ​ងារ​បាន​​ជួយរំលែក​​​ដល់ការ​​ខ្វះខាត​​របស់សាខា​បក្ស​ភូមិ-ឃុំ និង​សមា​ជិក​​ចូលរួម​​ដោយបានផ្តល់​នូវថវិកា​​សរុប ​១.៥០០.០០០​រៀល ​លោក​ម៉ោញ ​កំសាន្ត ​បាន​​ផ្តល់​សម្លៀកបំពាក់​​កីឡា​ដល់​សម្ព័ន្ធ​​យុវជន​ឃុំ ចំនួន​១២សម្រាប់ផង​ដែរ  ៕