ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កើត​អេដស៍​លោត​ទឹក​សម្លា.ប់​​ខ្លួន​ចោល​ប្រ​ពន្ធ​-​កូន

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ បុរសកើតអេដស៍​ម្នាក់​បាន​លោត​ទឹក​​ក្នុង​រ​ណ្តៅ​ដីមួយ​​​កន្លែង​មាន​ជម្រៅ​​ ៣​ម៉ែត្រ​សម្លា.ប់​ខ្លួន​​ កាល​ពី​​វេ​លា​ម៉ោង​១១ព្រឹក​ ​ថ្ងៃ​ទី​២៩ ​សី​ហា​។ បុរស​​​​ដែល​​​​​ធ្វើ​អត្ត​ឃាត​នេះ​​ឈ្មោះ​ស៊ុំ ​ស៊ិន អាយុ៤២​ឆ្នាំ ប្រ​ពន្ធ​​ឈ្មោះ​​ម៉ៅ គន្ធ​ អាយុ​៤៥​ឆ្នាំ​ មាន​​កូន​៣​នាក់​រស់​នៅ​ភូមិ​កំពង់​ត្រាច​ទី​១ ​ឃុំ​​កំ​ពង់​ត្រាច​ខាង​កើត​ ស្រុក​កំពង់​​​ត្រាច​។

ខេត្ត​កំពត ៖ បុរសកើតអេដស៍​ម្នាក់​បាន​លោត​ទឹក​​ក្នុង​រ​ណ្តៅ​ដីមួយ​​​កន្លែង​មាន​ជម្រៅ​​៣​ម៉ែត្រ​សម្លាប់​ខ្លួន​​ កាល​ពី​​វេ​លា​ម៉ោង​១១ព្រឹក​ ​ថ្ងៃ​ទី​២៩ ​សី​ហា​។ បុរស​​​​ដែល​​​​​ធ្វើ​អត្ត​ឃាត​នេះ​​ឈ្មោះ​ស៊ុំ ​ស៊ិន អាយុ៤២​ឆ្នាំ ប្រ​ពន្ធ​​ឈ្មោះ​​ម៉ៅ គន្ធ​ អាយុ​៤៥​ឆ្នាំ​ មាន​​កូន​៣​នាក់​រស់​នៅ​ភូមិ​កំពង់​ត្រាច​ទី​១ ​ឃុំ​​កំ​ពង់​ត្រាច​ខាង​កើត​ ស្រុក​កំពង់​​​ត្រាច​។

តាម​ប្រ​ភព​ព័ត៌​មាន​​ពី​មន្ត្រី​សម​ត្ថ​កិច្ចប៉ូ​លិស​បាន​និយាយ​ថា ​បុរស​ដែល​បាន​ធ្វើ​អត្ត​ឃាត​ដោយ​​លោ​ត​ទឹក​សម្លាប់​ខ្លួន​​នោះ​​ជា​អ្នក​កើត​ជំងឺ​អេដស៍​មាន​​មុខរបរ​ជួយ​ហៅ​អ្នក​ដំណើរ​ដាក់​​រថយន្ត​តាក់​ស៊ី​នៅ​ផ្សារ​កំពង់​ត្រាច​។ ​ប្តី​ប្រ​ពន្ធ​នេះ​បាន​ទាស់​ទែង​គ្នា​ជា​ញឹក​ញាប់​ព្រោះ​តែ​ផឹក​ស្រា​ស្រ​វឹង​​រាល់​ថ្ងៃ​​​​។ នៅ​មុន​ពេលធ្វើអត្ត​ឃាត​​ទាំង​២​នាក់​ប្តី​ប្រ​ពន្ធ​បាន​បណ្តើ​រ​គ្នា​មកពី​ផ្សារ​កំពង់​ត្រាច​ លុះ​ដើរមក​ជិត​ដល់​ផ្ទះ​បុរស​នោះ​បាន​​អង្គុយ​អោប​​បង្គោល​ភ្លើង​អគ្គិ​សនី​ហើយប្រ​ពន្ធ​បាន​មក​ទាញ​ដៃ​ប្តី​ឱ្យ​ក្រោក​តែ​បុរស​ជា​ប្តី​មិន​ព្រមងើប​ដើរ​ទេ​ ​ទើប​​ប្រ​ពន្ធ​ដើរ​ទៅ​​ផ្ទះ​ចោល​។ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​អ្នក​​​ភូមិបាន​ស្រែក​ថា ​បុរ​ស​ជា​ប្តី​លង់​ទឹក​ស្លាប់​ហើយ​។

លោក​​ហ៊ូវ ដារ៉ា ​អ​ធិ​ការ​រង​ប៉ូ​លិស​ស្រុក​បាន​និយាយ​ថា ​បុរស​ដែលលោ​ត​ទឹក​សម្លាប់​ខ្លួន​នោះ គឺ​ជា​អ្នក​កើត​ជំ​ងឺ​អេដស៍​​ តែ​អ្វី​​ដែល​ពិ​បាក​ភ្នែក​មើលនោះ​គឺពួក​កូនៗ​ដែល​នៅ​តូច​ហើយ​គ្មាន​ប្រាក់សម្រាប់​ធ្វើបុណ្យ​សព​នោះ​​ទេ​ សូម្បី​តែ​​ធ្វើ​រោង​បុណ្យ​ក៏​គ្មាន​ដែរ។

លោក​ស៊ីម សា​ខន ​មន្ត្រី​ប៉ូ​លិស​ចរាចរ​​​​ស្រុក​បាន​​ជួយ​ថ​វិ​កា​ធ្វើ​បុណ្យ​សព​ខ្លះ​ហើយ​លោក​លឹម ហុក​សេង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​កំពង់​ត្រាច​ ​ក៏​បាន​ជួយ​ឧ​បត្ថម្ភ​​ដល់​គ្រួ​សារ​​​នេះ នូវអង្ករ​២០​គី​ឡូ​ក្រាម និងថវិកា​១០​​ម៉ឺន​រៀល ។ លោក​​មេ​បញ្ជា​ការ​និយាយ​ថា សម្រាប់​ថវិកា​ប្រ​មាណ​ប៉ុណ្ណេះ ​​គឺ​វា​តិច​តួច​ណាស់ ប៉ុន្តែ​ជា​សន្តាន​ចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​ក្រ​លំ​បាក​៕