ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងសារ៉ាប៉ូវ៉ា​ឆ្លងផុតជុំទី១​ប្រកួតតឺន្នីស​ក្របខណ្ឌធំ ​US Open នៅ​អាមេរិក

13 ឆ្នាំ មុន

កីឡាការិនី​រុស្ស៊ី​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​ប្រឹង​ប្រែង​​រហូត​ឆ្លង​ផុតជុំ​ទី​១​ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​ US Openបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១០២​របស់​អង់​គ្លេស​ហេឌ័រ វ៉ត​សុន​ទាំង​លំ​បាក​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៩​សី​ហា​នៅទី​លាន​ប្រកួត​ USTA Billie Jean King National Tennis Center ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​​អាមេ​រិក។ សារ៉ា​ប៉ូ​វ៉ា​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣លើក​បាន​យក​ឈ្នះ​នាង​វ៉ត​សុន​ក្នុង​លទ្ធផល​៣-៦,៧-៥​និង​៦-៣ឈាន​ចូល​ទៅ​ជុំ​បន្ត​។

កីឡាការិនី​រុស្ស៊ី​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​ប្រឹង​ប្រែង​​រហូត​ឆ្លង​ផុតជុំ​ទី​១​ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​ US Openបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១០២​របស់​អង់​គ្លេស​ហេឌ័រ វ៉ត​សុន​ទាំង​លំ​បាក​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៩​សី​ហា​នៅទី​លាន​ប្រកួត​ USTA Billie Jean King National Tennis Center ទី​ក្រុង​ញូវ​យ៉ក សហរដ្ឋ​​អាមេ​រិក។

សារ៉ា​ប៉ូ​វ៉ា​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣លើក​បាន​យក​ឈ្នះ​នាង​វ៉ត​សុន​ក្នុង​លទ្ធផល​៣-៦,៧-៥​និង​៦-៣ឈាន​ចូល​ទៅ​ជុំ​បន្ត​។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ដ៏​ព្រលឹង​ចុង​សក់​មួយ​នេះ​ សារ៉ា​ប៉ូ​វ៉ា​បាន​បញ្ជាក់​ថា ៖ «នាង​វ៉ត​សុន​ពិត​ជា​ខ្លាំង​មែន​។ ការ​ប្រកួត​របស់​នាង​ក្នុង​សិតទី​១ពិត​ជា​ល្អ​ខ្លាំង​ណាស់​។ ចំណែ​ក​ខ្ញុំ​វិញ​ធ្វើ​ឲ្យ​មាន​កំ​ហុស​ជាច្រើន​»។​​កីឡាការិនី​លំ​ដាប់​ទី​៤ពិភពលោក​រូបនេះ​បន្ត​ថា​៖ «ការ​ព្យាយាម​ប្រកួត​​យ៉ាង​អត់​ធ្មត់​ទី​បញ្ចប់​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ប្រកួត​បាន​»។

នាង​វ៉ត​សុន​វិញ​និយាយ​ថា​៖ «ការ​ប្រកួត​ក្នុង​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​រីក​រាយ​។ ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​ពី​អ្នក​ទស្ស​នា​។ ខ្ញុំ​ឮគេ​ស្រែក​ហៅ​ខ្ញុំ​ថា ស៊ីន​ដេរី​ឡា។ ​ខ្ញុំ​ពិត​ជា​ ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​ពួក​គេ​បាន​ប្តូរ​ឈ្មោះ​ខ្ញុំ​ដូច្នេះ​។ ផ្ទុយ​ពី​ការ​គិត​របស់​ខ្ញុំ​នៅ​មុន​ការ​ប្រកួត​ដែល​ថា​ នឹង​មាន​ការ​គាំ​ទ្រ​លើ​នាង​សារ៉ា​ប៉ូ​វ៉ា​ច្រើន​ជាមិន​ខាន​»។ នៅ​ជុំ​បន្ទាប់​សា​រ៉ា​ប៉ូ​វ៉ា​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​បេឡា​រូស​អា​ណា​ស្តា​ស៊ី​យ៉ា យ៉ា​គី​ម៉ូ​វ៉ា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ណុប​ប៉ា​វ៉ាន់ ឡឺត​ឈី​វ៉ាកន​ក្នុង​លទ្ធផល​៦-០,៤-៦​និង​៦-៣ ។

នាង​វេរ៉ា ហ្សូ​ណា​រេវ៉ា​ដែល​ដណ្តើម​បាន​លេខ​២ក្រប​ខណ្ឌនេះ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​បារាំង​ស្ទេហ្វា​នី ហ្វូ​រេតហ្គា​កុង​ក្នុង​លទ្ធផល​៦-៣និង​៦-០ ។ ឯកីឡាការិនី​ដែល​បាន​ឆ្លង​ផុតជុំ​ទី​១ដទៃ​ទៀត​មាន​ដូច​ជា​ កីឡាការិនី​ចិន​ប៉េង ស៊ូ​អាយ កីឡាការិនី​អាល្លឺម៉ង់​ជូលៀ​ ចចនិង​កីឡាការិនី​ឆែក​លូស៊ី សា​ហ្វា​រ៉ូ​វ៉ា​ ។

ចំណែកលទ្ធផល​នៃការ​ប្រកួត​ផ្នែក​បុរស​វិញ​ កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឌី ហ្វ៊ីស​បាន​យក​ឈ្នះ​កីឡាករ​អាល្លឺម៉ង់​តូ​ប៊ី​អាស កាំ​កេ​ក្នុង​លទ្ធផល​៦-២,៦-២និង​៦-១ ។ ឆ្លង​ផុតជុំ​ទី​១​ជា​មួយ​ហ្វ៊ីសផងដែរ​មាន​កីឡាករ​ក្រូ​អា​ស៊ី​ម៉ារីន ស៊ីលិច​យក​ឈ្នះ​កីឡាករ​អាមេរិក​រី​យ៉ាន ហារី​សុន​ក្នុង​លទ្ធផល​៦-២,៧-៥និង​៧-៦​។ ឯកីឡាករតូ​ម៉ាស់ បឺឌី ហ្សង់​កូ ទីប​សារេវិច​ ម៉ាសែល ហ្គ្រា​ណូ​លឡេ​  អាឡិច​សាន់​ឌ័រ ដូល​ហ្គោ​ប៉ូ​ឡូវ​និង​កីឡាករ​រី​ឆាដ ហ្គាស​ហ្គេត​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​ផុត​ជុំ​ទី១កាល​ពី​ថ្ងៃ​ចន្ទ​ផងដែរ​៕ ​