គ្រោះអាក្រក់នៃព្យុះ IRENE ហាក់ដូចជារំលងផុតសហរដ្ឋអាមេរិកហើយ ។ ព្យុះនេះកាលពីថ្ងៃទី២៩ សីហា បានបោកបក់ចូលដល់ប្រទេសកាដាណា ក៏ប៉ុន្តែបានចុះខ្សោយក្រោយ ពីរាតត្បាតភាគឦសានសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២៩នាក់ និងបង្កការខូចខាតគិតជាប្រាក់ប្រមាណជា៧ពាន់លានដុល្លារមក ។
ក្រុងញូវយ៉កបានគេចផុតពីការវាយប្រហារដោយផ្ទាល់របស់ព្យុះនេះក្រោយការជម្លៀសមនុស្សចេញពីទីក្រុងនោះយ៉ាងច្រើនមក ។ កាលពីថ្ងៃទី២៩ សីហា ព្យុះនេះបានបោកបក់លើភាគខាងកើតកាណាដាដែលនៅទីនោះវាគ្រាន់តែបង្កឱ្យមានការដាច់ភ្លើងអគ្គិសនីញ៉ាំងឱ្យមនុស្សជិត៣០០.០០០គ្រួសារគ្មានភ្លើងប្រើប្រាស់ប៉ុណ្ណោះ ។
ក្រុងញូវយ៉កដែលមនុស្ស៣៧០.០០០នាក់ត្រូវបានជម្លៀសចេញបានគេចផុតពីគ្រោះអាក្រក់បំផុតនៃព្យុះនេះ ដោយការខូចខាតតាមការវាយតម្លៃដំបូងថា អាចមានជាច្រើនសិបពាន់លានដុល្លារនោះត្រូវថយមកត្រឹមរវាងពី៥ ទៅ៧ពាន់លានដុល្លារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ