ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអាល្លឺម៉ង់​តូនី ​ម៉ាទីន​​ឈ្នះ​ដំណាក់ទី10​​ប្រណាំងកង់ ​Tour of Spain​

13 ឆ្នាំ មុន

កីឡាករ​អាល្លឺម៉ង់​តូនី​ ម៉ាទីន​​​​​​​បាន​​យក​ឈ្នះ​ណាក់​ទី១០​ប្រណាំង​កង់​​កម្ម​វិធី​ Tour of Spain​​​​ កាល​ពី​ថ្ងៃ​ចន្ទ​​​​​​​​ទី​២៩​​​ខែ​សី​ហា​​​​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​នៅ​ជុំ​វិញ​​​ទី​ក្រុង​Salamanca​ ប្រ​​ទេស​អេស្ប៉ាញ ។ ម៉ាទីន​​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម ​HTC-Highroad​​​​ បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ៤០​​​​​​​​គីឡូ​ម៉ែត្រ​នៅធ្វើ​ជុំ​វិញ​​​ទី​ក្រុង ​Salamanca ​ប្រ​​ទេស​អេស្ប៉ាញ។

កីឡាករ​អាល្លឺម៉ង់​តូនី​ ម៉ាទីន​​​​​​​បាន​​យក​ឈ្នះ​ណាក់​ទី១០​ប្រណាំង​កង់​​កម្ម​វិធី​ Tour of Spain​​​​ កាល​ពី​ថ្ងៃ​ចន្ទ​​​​​​​​ទី​២៩​​​ខែ​សី​ហា​​​​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​នៅ​ជុំ​វិញ​​​ទី​ក្រុង​Salamanca​ ប្រ​​ទេស​អេស្ប៉ាញ ។

ម៉ាទីន​​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម ​HTC-Highroad​​​​ បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ៤០​​​​​​​​គីឡូ​ម៉ែត្រ​នៅធ្វើ​ជុំ​វិញ​​​ទី​ក្រុង ​Salamanca ​ប្រ​​ទេស​អេស្ប៉ាញ។ ​​​ម៉ាទីន​បញ្ចប់​ដំណាក់​នេះ​ដោយ​ប្រើ​អស់​ថិរវេ​លា​៥៥​នាទី​និង​៥​៤​វិនាទី​​យក​ឈ្នះ​កីឡាករអង់​គ្លេស​គ្រីស្តូ​ហ្វ៊័រ ហ្វ្រ៊ូម​​​​ជិះ​ឲ្យ​ក្រុម ​Sky Procycling​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​៥៩​វិនាទី​និង​​​​បានយក​ឈ្នះ​កីឡាករអង់​គ្លេស​ម្នាក់​ទៀត​ឈ្មោះ​ប្រ៊ែតលី វីកជីន​​​​ជិះ​ឲ្យ​ក្រុម​ Sky Procycling​​​​​​​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១នាទី​និង​២២វិនាទី​​។​

កីឡាករ​ម៉ាទីន​បញ្ជាក់​ថា​៖ «ពីដំបូង​ខ្ញុំ​មិន​​សង្ឃឹម​ថា​យក​ឈ្នះ​ដំណាក់​នេះ​បាន​​ទេ។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​ធាក់​កង់​ទៅ​មុខ​តាម​ធម្មតា​ជា​មួយ​កីឡាករ​វីកជីន​ដែល​ជា​ប្រធាន​ក្រុម​ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ថ្ងៃ​មួយ​ដ៏​អស្ចារ្យ​។ ជ័យ​ជម្នះ​លើក​នេះ​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ជា​ខ្លាំង​ចំពោះ​រូប​ខ្ញុំ។ ដំណា​ក់​នេះ​វា​ប្រហាក់​ប្រហែល​គ្នា​នឹង​ការ​ប្រណាំង​នៅ​កូ​ប៉េនហាក​។ ដូច្នេះ​សម្រាប់​ខ្ញុំ​យក​ឈ្នះ​មួយ​ដំណាក់​នៅទី​នេះ​គឺ​ពិត​ជា​អស្ចារ្យ​សម្បើម​ណាស់»។

ទោះ​យ៉ាង​ណា​ក្តីជ័យ​ជម្នះ​លើក​​​នេះ​សម្រាប់​​​កីឡាករ​ម៉ាទីន​​​​​មិន​អាច​ជួយ​ឲ្យ​គេ​​នាំ​មុខ​នៅ​លើ​តារាង​ពេល​វេលា​សរុប​បាន​​ឡើយ​ ដ្បិត​កីឡាករ​អង់​​គ្លេស​គ្រីស្តូ​ហ្វ៊័រ ហ្វ្រ៊ូម​​ដែល​បាន​បញ្ចប់​ដំណាក់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ២នោះ​សន្សំ​ពេល​វេលា​បាន​ល្អ​ប្រសើរ​ជាង​​​​​​។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​១០ដំណាក់​មក​នេះ​ ហ្វ្រ៊ូម​បាន​ប្រើ​អស់​​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៣៨ម៉ោង៩​នា​ទី​និង១៣​​​​​វិនាទី​នាំ​មុខ​កីឡាករ​ដាណឺម៉ាក ​Jakob Fuglsang ដែល​ប្រើ​ថិ​រវេលា​ច្រើន​ជាង​១២​​វិ​នាទី​។​​​​ ឯ​​កីឡាករ​អង់​គ្លេស​វីកជីន​​​ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​​បាន​ប្រើ​ថិរ​វេ​លា​ច្រើន​ជាង​២០​វិ​នាទី​​ ។

ការ​ប្រណាំងកម្ម​វិធី​ Tour of Spain ​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣.៣០០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក់​ទី​១១ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៧១​​​​​​​​​គីឡូ​ម៉ែត្រ​​​​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ចេញ​ដំណើរ​ពី​​​ទី​ក្រុង ​Verín ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Estación de Montaña Manzaneda​ ប្រទេស​​អេស្ប៉ាញ​​៕​