ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉េអឹម​​​ចាប់ឈើ​​​ឈ្មួញ​យក​ធ្វើ​ជា​​របស់ខ្លួន​ប្រុង​នាំ​​ទៅ​លក់ត្រូវ​រឹបអូស​

13 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់​​​ ៖ ​​សមត្ថកិច្ច​​​ចម្រុះ​មាន​ប៉ូលិស​ ប៉េអឹម ​មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​ និង​មន្ត្រី​​​តុលាការ​​​​បានឡោមព័ទ្ធ​​​​ផ្ទះមន្ត្រីប៉េអឹម​ម្នាក់​​​ ដើម្បី​ចាប់​រឹបអូស​​​ឈើគ្រញូង​​​​​មួយ​គំនរ​​ធំ ដែល​លាក់ទុកក្នុងលំនៅឋានជា​យូរ​ថ្ងៃ​មក​ហើយ ​​កាល​ពីវេលាម៉ោង​​​​​៤​និង​​៣០នាទី​រសៀលថ្ងៃទី​​២៨ សីហា ​២០១១ ​ស្ថិតក្នុង​​ភូមិ​ឈើ​​​ទាល​ខ្ពស់ ​ឃុំ​​ក្បាល​ត្រាច

ខេត្តពោធិ៍សាត់​​​ ៖ ​​សមត្ថកិច្ច​​​ចម្រុះ​មាន​ប៉ូលិស​ ប៉េអឹម ​មន្ត្រីរដ្ឋបាល​​​ព្រៃឈើ​ និង​មន្ត្រី​​​តុលាការ​​​​បានឡោមព័ទ្ធ​​​​ផ្ទះមន្ត្រីប៉េអឹម​ម្នាក់​​​ ដើម្បី​ចាប់​រឹបអូស​​​ឈើគ្រញូង​​​​​មួយ​គំនរ​​ធំ ដែល​លាក់ទុកក្នុងលំនៅឋានជា​យូរ​ថ្ងៃ​មក​ហើយ ​​កាល​ពីវេលាម៉ោង​​​​​៤​និង​​៣០នាទី​រសៀលថ្ងៃទី​​២៨ សីហា ​២០១១ ​ស្ថិតក្នុង​​ភូមិ​ឈើ​​​ទាល​ខ្ពស់ ​ឃុំ​​ក្បាល​ត្រាច ​ស្រុកក្រគរ ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​​ដោយសារ​តែ​ផ្ទះ​​នេះ​ជា​ផ្ទះ​មន្ត្រី​​ប៉េអឹម​​​បង្ក្រាប​​​បទល្មើស​​​ បែរ​ជាខ្លួន​ឯង​ប្រព្រឹត្ត​​​​បទល្មើស​​គួរ​ឱ្យ​​​អាម៉ាស់​ទៅវិញ ។

ម្ចាស់​ឈើ​នេះ មានឈ្មោះ​​​ស៊ីវ ​ប៊ុនគួយ ​​ជា​មន្ត្រី​ប៉េ​អឹម​​ស្រុកក្រគរ ហើយឈើ​ដែល​​លាក់ទុក​​នេះ​មានចំនួន​​២.២៦៨​ដុំ ​ស្មើ​នឹង​​៩.៧១០​គីឡូ​ក្រាម គិតជាម៉ែត្រគូប​​ជាង​​​៨ម៉ែត្រគូប ​​ត្រូវ​បាន​​សមត្ថកិច្ច​​រឹបអូស​​យកទៅរក្សាទុក​នៅស្នាក់​ការ​​ផ្នែករដ្ឋបាល​​​​ព្រៃឈើ​​ក្រគរ ខណៈ​លោក​ប៉េអឹម ​​ម្ចាស់​​ឈើប្រណីត​នេះ ​រត់​គេច​​ខ្លួនបាត់​​ទៅ​​ហើយ។ ​​តាមសាក្សី​​​នៅជុំវិញ​​​ផ្ទះកើតហេតុ ​បាន​ឱ្យ​ដឹង​ថា ​​​លោកស៊ីវ ​​ប៊ុនគួន នេះ​តែង​តែ​​​ចាប់​ឈើ​​ពីឈ្មួញ​​យកមក​ដាក់​​​ផ្ទះខ្លួន​ឯង ​​លុះ​បន្តិច​
ម្តងៗ​​​​ឈើកើនឡើង​​ច្រើន​​អញ្ចឹង​ទៅ​​ គាត់​បំភ្លៃ​​​​ឈើ​នេះ​ធ្វើ​​​​ជា​របស់ខ្លួន​​​តែម្តងទៅ ។ ព័ត៌​មាន​លម្អិតនឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើ​ទំព័រកាសែត​កោះសន្តិភាព ៕