ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​​ខ្វិន​​​​ដើរ​មិន​រួច​​​រស់​នៅ​​ជាមួយ​​​ចៅកំព្រា​​​ពីរ​​នាក់​​ក្នុង​ខ្ទម​

12 ឆ្នាំ មុន

ខេត្តកំពត​​ ៖ នៅក្នុង​​​ចាល​វដ្ត​សង្សារ​​​ដ៏ធំ​​​ធេង​​​នេះ ​មនុស្ស​យើង​​ដែល​​ធម្មជាតិ​​​បាន​បង្កើត​​​មក​ហើយ ​តែមាន​វាសនា​​​​មិន​ដូចគ្នា​ ។ បញ្ហា​ទាំង​​នេះ​​មនុស្ស​ភាគ​ច្រើន​​គេតែង​​តែ​​ទម្លាក់​​កំហុស​​​ទៅ​​លើ​​ ព្រហ្ម​​លិខិត​​​ជាអ្នក​កំណត់​ ។ ​តួយ៉ាង​ណា​​ ដូចជា​​ស្តរី​​ចំណាស់​​​ដែល​​ព្រហ្ម​លិខិត​​​​កំណត់​​​ឱ្យ​គាត់​​​​តាំងពី​​ មិន​ទាន់​​ពេញ​​វ័យ​ កើត​មាន​​ក្នុង​ត្រកូល​​​​

ខេត្តកំពត​​ ៖ នៅក្នុង​​​ចាល​វដ្ត​សង្សារ​​​ដ៏ធំ​​​ធេង​​​នេះ ​មនុស្ស​យើង​​ដែល​​ធម្មជាតិ​​​បាន​បង្កើត​​​មក​ហើយ ​តែមាន​វាសនា​​​​មិន​ដូចគ្នា​ ។ បញ្ហា​ទាំង​​នេះ​​មនុស្ស​ភាគ​ច្រើន​​គេតែង​​តែ​​ទម្លាក់​​កំហុស​​​ទៅ​​លើ​​ព្រហ្ម​​លិខិត​​​ជាអ្នក​កំណត់​ ។ ​តួយ៉ាង​ណា​​ ដូចជា​​ស្តរី​​ចំណាស់​​​ដែល​​ព្រហ្ម​លិខិត​​​​កំណត់​​​ឱ្យ​គាត់​​​​តាំងពី​​មិន​ទាន់​​ពេញ​​វ័យ​ កើត​មាន​​ក្នុង​ត្រកូល​​​​ក្រីក្រ​​គ្មាន​ដី​ស្រែ​ធ្វើ និង​គេ រស់​នៅ​​​ជាមួយ​​ឪពុក​​ កំព្រា​​​​ម្តាយ​​តាំងពីសម័យ​​​​ប៉ុល​ពត​មក​​ម៉្លេះ​ ។ ​​ស្ត្រី​​ចំណាស់​​​​​ខ្វិន​​​ដើរ​មិន​​រួច​រស់​នៅ​​ក្នុង​ខ្ទម​​​​មួយ​តូច​​ក្បែរ​​ស្រែ​អំំពិល​​​ស្ថិត​ក្នុង​ភូមិ​ជាំក្រៀល ឃុំ​ជុំ​គគ្រៀល ស្រុក​ទឹក​ឈូ ​ជាមួយ​​ចៅ​​កំព្រា​​​ពីឬ​​នាក់ ​រស់​នៅ​ដោយ​អ្នក​ស្រុក​ជួយ​ផ្តល់​ស្បៀង​​មួយ​ថ្ងៃ​​​រស់​​មួយ​ថ្ងៃ យ៉ាង​​វេទនា​បំផុត ។

ស្ត្រី​ចំណាស់់​​រូបនេះ​​ឈ្មោះ​​យ័ន ស្តើង អាយុ​៥៦​ឆ្នាំ ​​បាន​​ឱ្យ​ដឹងថា ក្រោយ​​​ថ្ងៃ៧​មករា ឆ្នាំ១៩៧៩​ ​កាលនោះ​​សុខភាព​​​របស់​​គាត់​​​នៅ​មាំមួន​​​ទេ ​គាត់​បាន​ធ្វើ​​កម្មករ​​ស្រែអំបិល​​ដោយ​​លោះអំបិល​​ដាក់​រថយន្ត​ទាំង​បាវៗ​ដែល​មាន​ចំណុះ​១​បាវ​៥០គីឡក្រាម​ ។ កាល​នោះ​គាត់​​មេម៉ាយ​មាន​កកូន​ពីរ​នាក់់​ទៅ​ហើយ ​រស់​នៅ​​ក្នុង​ផ្ទះតែមួយ​​​ជាមួយឪពុក​​ចាស់​ជរា​ ម្តាយ​ស្លាប់​​របប​​ប៉ុលពត​។ គាត់​​​​បន្តទៀត​ថា គាត់​ខំធ្វើ​ការ​​ធ្ងន់​ដូច​​មនុស្ស​ប្រុស​ ដើម្បី​ផ្គត់​ផ្គង់​​ចិញ្ចឹម​​​កូន​ពីរ​នាក់​​​ដែល​នៅតូច​​និង​ឪពុក​ចាស់​ជរា​ផង ។​ គាត់​បន្ត​ទៀត​ថា ​ក្រោយ​មក​​គាត់​បាន​​រៀបការ​កូន​ស្រី​​របស់​គាត់​​នៅក្នុង​អំឡុង​ឆ្នាំ១៩៧៩​ ។ ក្រោយ​​មក​​ទៀត​ទើប​​ដណ្តឹងប្រពន្ធ​​​ការ​ឱ្យ​កូន​ប្រុស​​​ តែកូន​​ប្រុស​​របស់​គាត់​​ពេល​​ការ​ហើយ​​​គេក៏​​​ចេញ​​​ទៅរក​​ស៊ី​ជាមួយ​ប្រពន្ធ​​គេ​បាត់​​ទៅ​ពុំ​ដែល​​មក​​​សួរ​នាំ​​ឬ​ផ្តល់​​អ្វី​ដល់​​​រូប​គាត់​​ទេ ។  ​រូបគាត់​​​រស់​នៅ​​ជា​មួយ​​​ឪពុក​ចាស់​ជរា​​ ពេល​ឪពុក​ធ្លាក់​ខ្លួន​ឈឺ​​​គ្មាន​​​​ប្រាក់​ព្យាបាល​​​​ឪពុក​ក៏​យក​ដីភូមិ​​​ផ្ទះ​​ដាក់​បញ្ចាំ​​​ដើម្បី​​យក​​ប្រាក់​មក​​ព្យាបាល​​​ និង​ផ្គត់​ផ្គង់​​ស្បៀង​​ប្រចាំ​​ថ្ងៃក្នុង​គ្រួសារ​​​ផង ។

ក្រោយ​មក​ឪពុក​​​ក៏​ស្លាប់​​ រីឯ​ប្រាក់​​​ក៏គ្មាន​​​សម្រាប់​​ធ្វើ​បុណ្យ​ឱ្យ​ឪពុក​​​ក៏​​យក​​ប្រាក់​​បញ្ចាំ​​​ដី​​ភូមិ​​ដើម្បី​ធ្វើ​បុណ្យ​ឱ្យ​ឪពុក​​ទៅ  ។  ក្រោយ​ពី​ធ្វើ​​បុណ្យ​​ឱ្យ​ឪពុក​​ហើយ​​កូន​ស្រី​​របស់​​គាត់​ត្រូវ​​​បែក​បាក់​​គ្នា​​រវាង​ប្តីប្រពន្ធ​​​គេ​។ ពេល​នោះ​គ្រួសារ​​​គាត់​ត្រូវ​ចុះ​ចេញ​ពីដី​​ភូមិ​ចាស់​​ដែល​​ធ្លាប់​​រស់​នៅ​​ជាមួយ​ខ្មោច​​ឪពុក​​​នោះ​​ហើយ​​មក​សុំ​ដី​​​ភ្លឺស្រែ​​​​អំបិល​​របស់​អ្នក​​ជិតខាង​​ធ្វើ​​ខ្ទម​តូច​​មួយ​រស់​នៅ​ជាមួយ​កូន​ស្រីមេម៉ាយ​មានកូន​២នាក់​។ កូនស្រី​មេម៉ាយ​ឈ្មោះ​​​យ័ន ផាន់ អាយុ​៣២ឆ្នាំ មាន​​កូនពីរ​​នាក់​​ ស្រីម្នាក់​ ប្រុស​ម្នាក់ ​​កូន​ស្រី​អាយុ​៩​ឆ្នាំ កូន​ប្រុសអាយុ​​១១ឆ្នាំ ​កុមារ​ទាំង​២​សព្វ​ថ្ងៃ​​ពុំ​បាន​រៀន​សូត្រ​ទេ ។ មុខរបរ​​ម្តាយ​គេគឺ​ដើរ​ស៊ីឈ្នួល​​​បោក​គក់​ខោអាវ​​​ឱ្យគេ​​នៅតាម​ផ្ទះ​គ្រាន់​​​​បាន​ប្រាក់​​ចិញ្ចឹម​​​គាត់​ជា​ម្តាយ​ខ្វិន​ និងកូន​កំព្រា​២នាក់​។​​ អ្នក​​មីន​យ័ន ស្តើង​ បាន​ឱ្យ​ដឹង​ទៀតថា  រូប​គាត់​​​​ទើប​ពិការ​៣ឆ្នាំជាង​ប៉ុណ្ណោះ​ទេ មូល​ហេតុ​​រូប​គាត់​ធ្វើ​ការ​ធ្ងន់​​រួច​ស្លាក់​ខ្យល់​​​ដោយ​​សារ​​រូប​គាត់​ចុះមុជទឹក​ពេល​​ចប់ពីការ​ងារ​។ មីង​​យ័ន ស្តើង បន្ត​ទៀត​ថា  អំឡុង​២ឆ្នាំ​មុន ​អាជ្ញាធរ​​​ឃុំ​​ជុំ​គ្រៀល បាន​ផ្តល់​​អង្ករចំនួន​​៥០​​គីឡូក្រាម​ម្តង​ដែរ​ ​ហើយ​​កន្លងមក​ ​ព្រះគ្រូ​ចៅអធិការ​​​វត្ត​​ជុំ​គ្រៀល​​ ក៏ធ្លាប់​​ផ្តល់​​អង្ករ​​មួយ​ចំនួន​​ដល់​ក្រុម​គ្រួសារ​គាត់​​​​ផងដែរ។ ​​ស្ត្រី​ចំណាស់​​​និង​​ចៅកំព្រា​​​​បាន​​​លើក​​ម្រាម​​​ដៃ​ដប់​​សុំ​​សប្បុរសជន​​និង​សម្តេចអគ្គ​មហា​​សេនាបតីតេជោ​ហ៊ុន សែន ​​និង​លោក​កិត្តិព្រឹទ្ធ​បណ្ឌិត​​​​​ប៊ុន រ៉ានី ហ៊ុន សែន ​សូម​​មេត្តា​ជួយ​ផ្តល់​​​​ស្បៀង​​​និង​​ទីជម្រក​​ដល់​​​គាត់​និង​​ចៅ​កំព្រា​​​ឱ្យ​បាន​​​​​រស់​នៅ​​និង​រៀន​សូត្រ​​​និង​គេផង​ ។ ពីព្រោះ​​​​ដី​​ដែល​សង់​​ខ្ទម​​ស្នាក់​នៅ​​នេះ នៅលើ​​ដីកែងស្រែ​​អំបិល​​​គេ​ ហើយ​​សព្វថ្ងៃ​ម្ចាស់​​​គេ​កំពុង​ឱ្យរុះរើ​​ចេញ​ផង៕