គណៈកម្មាធិការអូឡាំពិកពិភពលោកហៅកាត់ថាIOCបានបដិសេធលុបចោលលទ្ធភាពនៃការដាក់បញ្ចូលវិញ្ញាសាកីឡាប្រដាល់សាកលអាជីពទៅក្នុងអូឡាំពិកឆ្នាំ២០១៦នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូប្រទេសប្រេស៊ីល។
សមាគមកីឡាប្រដាល់អាជីពអន្តរជាតិ(AIBA)គ្រោងនឹងបង្កើតកម្មវិធីប្រកួតកីឡាប្រដាល់សាកលអាជីពមួយនៅឆ្នាំ២០១៣ ហើយអះអាងថា បណ្តាកីឡាករប្រដាល់សាកលអាជីពទាំងឡាយណាដែលបានចូលរួមក្នុងកម្មវិធីនោះនឹងត្រូវបានជ្រើសរើសឲ្យចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០១៦នៅប្រទេសប្រេស៊ីល។ អ្នកនាំពាក្យរបស់IOCបាននិយាយថា៖«បច្ចុប្បន្ននេះយើងកំពុងតែពិភាក្សាគ្នាជាមួយAIBAលើគម្រោងនេះ។ IOCបានលើកទឹកចិត្តឲ្យបណ្តាអត្តពលិកឆ្នើមៗទាំងអស់ចូលរួមក្នុងអូឡាំពិក»។ កាលពីឆ្នាំទៅមិញសមាគមកីឡាប្រដាល់អាជីពអន្តរជាតិ(AIBA)បានបង្កើតឲ្យមានកម្មវិធីប្រកួតកម្រិតពិភពលោកមួយរួចជាស្រេចទៅហើយឈ្មោះWSB។
កម្មវិធីប្រកួតWSBគឺជាស្ពានមួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកីឡាអូឡាំពិកនិងកីឡាប្រដាល់សាកលដែលល្បីឈ្មោះជាយូរមកហើយ។
លោកWu Ching-Kuoប្រធានAIBAបានចាត់ទុកវិស័យកីឡាប្រដាល់សាកលអាជីពក្នុងជំហានបន្ទាប់មួយ។ ថ្លែងកាលពីសប្តាហ៍កន្លងទៅលោកWuបានបញ្ជាក់ថា «ខ្ញុំគិតថាការបោះជំហានសម្រាប់កីឡាប្រដាល់សាកលអាជីពវាសំខាន់ខ្លាំងសម្រាប់សមាគមកីឡាប្រដាល់អាជីពអន្តរជាតិ(AIBA)។ បណ្តាកីឡាករទាំងអស់ពីមុនមក ហើយនៅតែមានរហូតមកដល់ពេលនេះតែងតែគិតថា ពួកគេត្រូវតែប្តូរទៅជាសាកលអាជីពវិញបន្ទាប់ពីទទួលបានភាពល្បីល្បាញក្នុងការប្រកួតអូឡាំពិក។ យើងចង់ផ្លាស់ប្តូរវប្បធម៌នោះចេញ ហើយឥឡូវនេះច្រកចេញសម្រាប់ការធ្វើបែបនោះបានបោះមួយជំហានហើយ » ៕
ចែករំលែកព័តមាននេះ