លោក CHUNG MONG-KOO ប្រធានក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន HYUNDAI MOTOR នឹងធ្វើអំណោយជាទឹកប្រាក់៥០០ពាន់លានវ៉ុន(៣២០,២៤លានអឺរ៉ូ)ដល់បណ្តាកុមារក្រីក្រ។
ក្រុមហ៊ុន HYUNDAI MOTOR រាយការណ៍កាលពីព្រឹកថ្ងៃទី២៨ សីហា ថា ប្រធានក្រុមហ៊ុននោះ លោក CHUNG បានសម្រេចធ្វើអំណោយជាទឹកប្រាក់៥០០ពាន់លានវ៉ុនជាប្រាក់ក្នុងមូលនិធិរបស់ខ្លួនលោកផ្ទាល់សម្រាប់ជួយកុមារក្នុងបណ្តាគ្រួសារដែលមានប្រាក់ចំណូលទាប។ អំណោយនេះនឹងជាការរួមចំណែកផ្ទាល់ខ្លួនដែលមានទឹកប្រាក់យ៉ាងច្រើនបំផុតពុំធ្លាប់មាន ហើយការប្រកាសនេះគឺផ្ទុយគ្នាទៅនឹងការប្រកាសដែលទាក់ទិនដល់ការបង្កើតមូលនិធិពុំគិតកម្រៃមួយដោយបណ្តាសាខារបស់ HYUN- DAI កាលពីថ្ងៃទី១៦ សីហា កន្លងមកនេះ ៕
ចែករំលែកព័តមាននេះ