ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​មាន​ជំងឺ​ប្រចាំ​កាយ​គ្រូ​ពេទ្យ​ពិនិត្យ​មិន​ឃើញ​រោគ​សញ្ញា​ វិល​ទៅ​រក​​​ព្រះ​សង្ឃស្រោច​ទឹក​​បាន​1​យប់​​ដាច់​ខ្យល់​ស្លា.ប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​កាន់​ មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ​-សូវៀត ​ដើម្បី​ព្យា​បាល​​។ ​​ពេល​​ទៅ​ដល់​ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើការ​​​ត្រួត​ពិនិត្យ​មិន​ឃើញ​មាន​ រោគ​សញ្ញា​អ្វី​ទាល់​តែ​សោះ​​ ទើ​ប​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ឱ្យ​ព្រះ​ចៅ​អធ​ិការ​​វត្ត​ស្លែង​​ព្យា​បាល​ វិញ​ម្តង ព្រោះ​ឮ​ល្បីថា ព្រះ​សង្ឃ​អង្គ​នោះ​

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ​-សូវៀត ​ដើម្បី​ព្យា​បាល​​។ ​​ពេល​​ទៅ​ដល់​ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើការ​​​ត្រួត​ពិនិត្យ​មិន​ឃើញ​មាន​រោគ​សញ្ញា​អ្វី​ទាល់​តែ​សោះ​​ ទើ​ប​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ឱ្យ​ព្រះ​ចៅ​អធ​ិការ​​វត្ត​ស្លែង​​ព្យា​បាល​វិញ​ម្តង ព្រោះ​ឮ​ល្បីថា ព្រះ​សង្ឃ​អង្គ​នោះ​មាន​មន្ត​អាគម​​ខ្លាំងពូ​កែ ប៉ុន្តែ​​ក្រោយ​ពេល​​​ចៅអធិការ​វត្ត​ព្យាបាល​ដោយ​ការ​ស្រោច​ទឹក​មន្ត​រួច​ស្នាក់​នៅ​ក្នុង​វត្ត​​បាន​១​យប់​ បុរស​នោះ​ក៏បាន​ដាច់​ខ្យល់​ស្លាប់​​នៅ​វេលា​ទៀប​ភ្លឺ​​តែ​ម្តង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​​កាលពី​វេលា​​​ទៀប​​ភ្លឺ​​​​ថ្ងៃទី​២៦ សីហា ឆ្នាំ​​២០១១ នៅ​ក្នុង​វត្ត​​ស្លែង​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ សង្កាត់​ពង​ទឹក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ។ បុរស​ដែល​ស្លាប់​បាត់​បង់​ជីវិត​នោះ​ឈ្មោះ​សំ ផន អាយុ​៣៨​ឆ្នាំ ជាកសិ​ករ រស់​នៅ​ក្នុង​ភូមិ​ត្រពាំង​​​ផុស ឃុំ​ស្នាយ​អញ្ជិត​ ​ស្រុក​ជុំ​គីរី​ ខេត្ត​កំពត ហើយ​ក្រោយ​ពេល​សមត្ថ​កិច្ច​ប៉ូលិស​មូល​ដ្ឋាន​ពិនិត្យ​​រួច​ស្ត្រី​ជា​ប្រពន្ធ​​បាន​​ដឹក​សព​ទៅធ្វើ​បុណ្យ​​តាម​ប្រពៃណី​​​នៅឯ​ស្រុក​កំណើត ។

តាម​ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​​បុរស​រូប​នោះ​ត្រូវ​បាន​​​ក្រុម​គ្រួសារ​​នាំ​ចាក​ចេញ​​ពី​ស្រុក​កំណើត​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ​ដើម្ប​ី​ឱ្យ​គ្រូ​ពេទ្យ​​ព្យា​បាល​​ជំងឺ​ប្រចាំ​​កាយ​រ​បស់​គាត់ ។ ពេល​​នោះ​ក្រុម​​គ្រូពេទ្យ​ពិនិត្យ​​រោគ​សញ្ញា​មិន​ឃើញ​មាន​អ្វីទាំង​អស់ ​ទើប​ពុំ​ដឹង​ថា ត្រូវព្យា​បាល​​តាម​របៀប​ណា​ដែរ ព្រោះ​​តែ​បុរស​នោះ​មាន​ជំងឺ​ចម្លែក​បែប​នេះ។ ប្រភព​ដដែល​បាន​បន្តទៀតថា ​បន្ទាប់​មក​​ក្រុម​គ្រួសារក៏បាន​នាំចេញ​​ពី​មន្ទីរ​ពេទ្យ​ទៅរក​ព្រះ​សង្ឃ​​នាម ថឹក ចុន្ទ ​ចៅ​អធិការ​វត្ត​ស្លែង​ ដើម្បី​ឱ្យ​ជួយ​ព្យាបាល​ ព្រោះ​ល្បីថា ព្រះអង្គ​មាន​មន្តអាគម​​ខ្លាំងពូកែ ។ ​ពេល​ទៅ​ដល់​​​ព្រះអង្គ​​ថឹក ចុន្ទ ​បាន​ទទួល​ព្យា​បាល​​តាម​វិធី​ស្រោច​ទឹក​មន្ត​ទៅតាម​ជំនាញ​​ដែល​ព្រះ​អង្គ​ចេះ និងធ្លាប់​ព្យាបាល​អ្នក​ជំងឺ​ទូទៅ​កន្លង​មក។ លុះ​ពេល​ចៅអធិការ​​វត្ត​​ស្រោច​ទឹក​​មន្ត​​រួច​រាល់​ហើយ ​បុរស​នោះ​ក៏​បាន​ស្នាក់​នៅក្នុង​វត្ត​នោះ​១​យប់​​រហូត​ដល់​វេលា​ម៉ោង​ជាង​៣​ជិត​ភ្លឺ​​ថ្ងៃទី​២៦ សីហា ​ក៏ស្រាប់​តែ​ដាច់​ខ្យល់​ស្លាប់​នៅក្នុង​វត្ត​នោះ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្តទៀតថា ​បន្ទាប់​ពី​ឃើញ​​ប្តីរបស់​ខ្លួនស្លាប់​ក្រោយ​ពេល​ស្រោច​ទឹក​​មន្ត​រួច​បែប​នេះ ​ស្ត្រីជា​ប្រពន្ធ​​បាន​ស្នើ​សុំ​ឱ្យ​ប៉ូលិស​​មូលដ្ឋាន​ចុះត្រួត​​ពិនិត្យ​​ក្រែង​មាន​ការ​ពាក់​ព័ន្ធ​​ទៅ​នឹង​ចៅ​អធិការ​​វត្ត​​​​ព្យា​បាល​ប្តីរបស់​ខ្លួន​ខុស​បច្ចេក​ទេស​បណ្តាល​​ឱ្យ​ស្លាប់ ។ ​ពេល​នោះ​ប៉ូលិស​​បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​​មិន​ឃើញ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ព្យាបាល​​រ​បស់​ចៅ​អធិការ​​​​វត្ត​អង្គ​នោះ​ឡើយ ទើប​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​នាំ​យក​​សាក​សព​ទៅ​កាន់​ស្រុក​កំណើត​ដើម្បីធ្វើ​បុណ្យ​តាម​ប្រពៃណី​​ជាតិ ។

ទាក់ទិន​ទៅ​នឹង​ហេតុ​ការណ៍​នោះ​ប្រជា​ពល​រដ្ឋ​​និយាយថា ​ក្រុម​គ្រួសារ​​របស់​បុរស​រូប​នោះ​ឆោត​​​ល្ងង់​​ខ្លាំងណាស់​​ សម័យ​នេះ​​ទៅហើយ​នៅតែ​ជឿ​​ជាក់​លើ​មន​្តអាគម​​អូម​អាម​​ទៀត។  ដឹងថាប្តីរបស់​ខ្លួន​សូម្បី​តែ​គ្រូ​ពេទ្យ​​​ជំនាញ ​មាន​ម៉ាស៊ីន​​ថត និង​​ស្គែន​​ទំនើបៗ​​មើល​រោគ​សញ្ញា​មិន​ឃើញ​ផង បែរជា​​យក​​អប្បិយ​​ជំនឿ​ដាក់​ខ្លួន​រហូត​ប្តី​ស្លាប់​​បែប​នេះ ។ ​ដោយ​ឡែក​ព្រះ​ចៅអធិការ​​​​វត្ត​ស្លែង​ព្រះ​នាម​​​ថឹក ចុន្ទ ​បាន​មាន​ថេរ​ដីកាទៅ​​កាន់​​មន្ត្រី​អាជ្ញា​ធរ​ថា ការសា្លប់​របស់​បុរស​នោះ​មិន​មាន​ពាក់​ព័ន្ធ​ទៅនឹង​ការ​ព្យាបាល​របស់​ព្រះ​អង្គ​នោះ​ទេ។ តាម​ពិត​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ​រក​​ព្រះ​អង្គ​ឱ្យ​ជួយ​​ព្យា​បាល​​ ព្រះ​អង្គ​​បាន​ស្រោច​ទឹក​​មន្ត​ឱ្យ​​ឃើញថា បុរស​នោះ​មាន​អាការ​ធូរ​ស្រាលខ្លះហើយ​ និង​បាន​សុំ​ស្នាក់​នៅ​ក្នុង​វត្ត​១​យប់ លុះ​ជិត​ភ្លឺ​​ក៏ស្រាប់​តែ​ស្លាប់​បែប​នេះ​ទៅ​វិញ៕