ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​តូនី ​តាន់​ ​ជាប់​ឆ្នោត​​​ជា​ប្រធានាធិបតី​​សិង្ហ​បុរី

13 ឆ្នាំ មុន

​អ្នកទទួលខុសត្រូវ​​ម្នាក់​ខាង​ការរៀបចំ​បោះ​ឆ្នោត​​សិង្ហបុរី រាយការណ៍​កាលពីថ្ងៃទី​​២៨ សីហា ថា អតីត​ឧបនាយករដ្ឋមន្ត្រី​​​សិង្ហបុរី ​​លោក​តូ​នី​តាន់ ​​ដណ្តើមបាន​​ជោគជ័យ​ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​​សិង្ហ​បុរី​ កាលពីថ្ងៃទី​​​២៧ សីហា កន្លង​មកនេះ​។​ លោកតូនី តាន់ អាយុ​​៧១​ឆ្នាំ ​​ដណ្តើម​បាន​​សំឡេង​​​៣៥,១៩% ក្នុងចំណោម​​​បេក្ខ​ជន​​​​​៤​រូប

​អ្នកទទួលខុសត្រូវ​​ម្នាក់​ខាង​ការរៀបចំ​បោះ​ឆ្នោត​​សិង្ហបុរី រាយការណ៍​កាលពីថ្ងៃទី​​២៨ សីហា ថា អតីត​ឧបនាយករដ្ឋមន្ត្រី​​​សិង្ហបុរី ​​លោក​តូ​នី​តាន់ ​​ដណ្តើមបាន​​ជោគជ័យ​ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​​សិង្ហ​បុរី​ កាលពីថ្ងៃទី​​​២៧ សីហា កន្លង​មកនេះ​។​

លោកតូនី តាន់ អាយុ​​៧១​ឆ្នាំ ​​ដណ្តើម​បាន​​សំឡេង​​​៣៥,១៩% ក្នុងចំណោម​​​បេក្ខ​ជន​​​​​៤​រូប ដែល​​ចូលរួមប្រកួត​​ដោយ​​មាន​សំឡេង​​​ លើស​​អតីត​​​សមាជិកសភាគណបក្ស​​​កាន់អំណាច​ លោក​តាន់ចេង បុក មិន​ដល់​​​២%​ផង​។ ​លទ្ធ​ផល​​នៃការ​បោះឆ្នោត​​​នេះត្រូវបានប្រកាស​​ក្រោយ​ការ​រាប់សន្លឹក​ឆ្នោត​​​ឡើងវិញ ​កាលពី​យប់ថ្ងៃទី​​​២៧ សីហា និង​ព្រឹក​ថ្ងៃទី​​២៨ សីហា ក្រោយពី​​លទ្ធ​ផល​​ដំបូង​បង្ហាញ​ថា បេក្ខជន​​ទាំង​​២រូប ​នេះ​មាន​​សំឡេង​​​ប្រដំប្រសង​​​​គ្នា​មក​។

លោក​តូនី តាន់ ជា​សាស្ត្រាចារ្យ​​សាកល​វិទ្យា​ល័យ​​​ជាតិសិង្ហ​បុរី ​​មុន​ពេល​ចូលបម្រើការងារ​​​ក្នុង​ធនាគារ​​​ OCBC ដែល​​លោក​​ក្លាយ​ជា​​អគ្គ​នាយក​​​​ធនាគារនេះ ​​។ លោក​បាន​​ចាក​​ចេញពី​ធនាគារ​​​​កាលពីឆ្នាំ​​​១៩៧៩ ហើយ​ចូលបម្រើ​ក្នុង​​នយោ​បាយ​​។ លោកធ្លាប់​ដឹកនាំ​ក្រសួងជាច្រើន ​ក្នុង​នោះ​​មាន​​ក្រសួង​អប់រំ ​ពាណិជ្ជកម្ម ​ឧស្សាហ​​កម្ម និង​ហិរញ្ញវត្ថុ​។ ​លោកបានចាកចេញ​ពីរដ្ឋា​ភិ​បាល​​កាលពី​​ឆ្នាំ​១៩៩១ ​​ដើម្បី​​​វិលចូល​ធ្វើការ​ក្នុង​​ធនាគារ OCBC វិញ ។ ​លោកត្រូវ​​បានតែង​តាំងជា​ឧប​នាយករដ្ឋមន្ត្រី​​​កាល​ឆ្នាំ​​១៩៩៥ មុន​ពេល​ចូលនិវត្តន៍ ៕​