ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​ង​យក​ទូរស័ព្ទ​ទៅបញ្ចាំ​មិន​​ទទួល​ចាក់​​​៤កន្ត្រៃ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យុវជន​ជា​សន្តិសុខម្នាក់​ ត្រូវ​អ្នកស្គាល់គ្នា​​​ចាក់​ចំនួន​​៤កន្ត្រៃ​​បណ្តាល​ឱ្យ​​រង​របួស​ ដេកពេទ្យ ​​កាលពីវេលាម៉ោង​​៩​យប់​ថ្ងៃទី​​២៦ សីហា ​២០១១ ​នៅបន្ទប់​ជួលជិត​​​ផ្សារ​ដី​ហុយ ស្ថិតនៅ​​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែនសុខ​។ ប្រភព​​​ព័ត៌មានពីក្រុម​គ្រួសារ​​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​​​ឈ្មោះប៉ឹម ​ទិត្យ ​

រាជធានីភ្នំពេញ​​ ៖ ​យុវជន​ជា​សន្តិសុខម្នាក់​ ត្រូវ​អ្នកស្គាល់គ្នា​​​ចាក់​ចំនួន​​៤កន្ត្រៃ​​បណ្តាល​ឱ្យ​​រង​របួស​ដេកពេទ្យ ​​កាលពីវេលាម៉ោង​​៩​យប់​ថ្ងៃទី​​២៦ សីហា ​២០១១ ​នៅបន្ទប់​ជួលជិត​​​ផ្សារ​ដី​ហុយ ស្ថិតនៅ​​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែនសុខ​។ ប្រភព​​​ព័ត៌មានពីក្រុម​គ្រួសារ​​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​​​ឈ្មោះប៉ឹម ​ទិត្យ ​ភេទប្រុស អាយុ​​២១​ឆ្នាំ ​​ជាសន្តិសុខ​​នៅក្រុមហ៊ុន​​​​អេស​ស៊ី​វាយ មានស្រុក​កំណើត​នៅ​ភូមិ​​រលួស ឃុំ​ប្រធាតុ ស្រុកបឹង​ត្របែក ​​ខេត្តព្រៃវែង ​មកស្នាក់​នៅ​​កន្លែងកើតហេតុ​​​ខាងលើ​។

ប្រភពព័ត៌មាន​​​​បន្ត​ថា ​នៅថ្ងៃកើតហេតុ​ខាង​លើ ឈ្មោះ​​​ណាង​ ភេទប្រុស ​អាយុ​​​២១​ឆ្នាំ ​​នៅ​បន្ទប់ជួល​​​​ជិតគ្នា ​​បាន​យក​ទូរស័ព្ទ​​ស៊ីម​​ពីរ​របស់​ចិន មក​បញ្ចាំ​​​នឹង​ជន​រងគ្រោះ​​​ក្នុង​តម្លៃ​​​​១០​ដុល្លារ អាមេរិក ​ប៉ុន្តែជន​រងគ្រោះ​មិន​​ព្រមទទួល​យក ​ទូរស័ព្ទ​​នោះទេ ​ហើយ​​​បែរ​ជា​​ទៅប្រាប់​ម្តាយ​របស់​ឈ្មោះ​​​ណាង ពីរឿង​យកទូរស័ព្ទ​​មក​បញ្ចាំ​។ ​
បន្ទាប់ពី​​ដឹង​រឿង​ថា​​ ជន​រងគ្រោះ​ទៅប្រាប់​ម្តាយ​​របស់គេ ​ក៏កើតរឿង​​​​ខឹង​​​នឹង​ជន​រងគ្រោះ​ ហើយ​​​ទៅរករឿង​​​ឈ្លោះ​ប្រកែក ​និង​វាយ​គ្នា​ជាមួយ​ជន​​​រងគ្រោះ រួចឈ្មោះ​ណាង ទៅរក​កូនកាំបិត​​​ក្នុង​បន្ទប់​​​ជួលបម្រុង​​​​យក​មក​​ចាក់ ប៉ុន្តែ​​រកមិនឃើញ​​​ក៏​យក​កន្ត្រៃ​​​សម្រាប់កាត់​​​​ព្រុយ​ខោ​អាវ​​ចាក់​លើ​​ជន​រងគ្រោះ​​ចំនួន​​​​​៤កន្ត្រៃ​ ចំស្មា​​២ ​កន្ត្រៃ និង​ឆ្អឹង​ជំនីរ​​​២កន្ត្រៃ​។ ​បន្ទាប់ពីត្រូវ​​​​របួស ​ជន​រងគ្រោះ​ ​ត្រូវក្រុម​គ្រួសារ​​បញ្ជូន​​​​​ទៅព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យព្រះ​កុសុមៈ​។

ប្រភពព័ត៌មាន​​​បន្តទៀត​ថា ​​ជនដៃ​ដល់​​ជា​មនុស្សញៀនថ្នាំ​​​​ តែង​តែ​​​​ធ្វើបាប​​​ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​ឪពុកម្តាយ​​​គេជារឿយៗ ​​​ហើយ​ករណីនេះ​​​ឪពុក​-ម្តាយ​​​របស់​​ជន​ដៃ​ដល់ ​បាន​និយាយ​​​​​​ចរចា​ជា​មួយ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​​​ដោយ​សុំធានា​សង​ថ្លៃព្យាបាល​​​ទាំងអស់​​ ហើយ​សុំ​​ឱ្យ​ភាគី​ជន​រងគ្រោះ​កុំ​ប្តឹង​។
ករណីនេះ សមត្ថកិច្ច​​​​គួរតែ​​ចាត់វិធាន​ការ​​ទៅ​តាម​​ផ្លូវ​ច្បាប់ កុំ​ឱ្យជន​​​ដៃ​ដល់​​​​រួច​ខ្លួន និង​អាង​​​មាន​លុយ​​​ប៉ះប៉ូវ​​​ដើរ​បង្ក​រឿង​​បែបនេះទៀត៕