ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អាល្លឺម៉ង់ ​សេបាស្ទៀន វេតទែល​ ឈ្នះនាំមុខ​បណ្តោះអាសន្ន​ប្រណាំងរថយន្ត​ហ្វមមូឡាវ័ននៅ​បែល​ហ្ស៊ិក​

13 ឆ្នាំ មុន

កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជាថ្មី​ទៀត​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​Belgian Formula One Grand Prix នៅទី លាន​ប្រណាំងក្រុង​​​Spa-Francorchamps​​ប្រទេសបែល​ហ្ស៊ិក​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៧​ ​​ខែ សីហា​កន្លង​ម​ក​ ។​

កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជាថ្មី​ទៀត​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​Belgian Formula One Grand Prix នៅទី លាន​ប្រណាំងក្រុង​​​Spa-Francorchamps​​ប្រទេសបែល​ហ្ស៊ិក​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៧​ ​​ខែ សីហា​កន្លង​ម​ក​ ។​

វេតទែល​វ័យ​២៤ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១នាទី​និង៤៨.២៩៨​​​វិនាទី​ដណ្តើម​បាន​ការ​នាំ​មុខ​គេ ។ កីឡាករ​ដែល​បើក​លឿន​លំដាប់​ទី​២បាន​ទៅលើកីឡាករអង់​គ្លេសឡេវីស​ ហាមមីលតុន​។ ​កីឡាករហាមមីលតុន​​​​ដែល​បើក​បរ​ឲ្យ​ក្រុម​ម៉ាក់ឡារ៉ឹន​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​១នាទី​និង៤៨.៧៣០​​វិនាទី​​យឺត​ជាង​វេតទែល​០.៤៣២​​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​៣បាន​ទៅលើ​ម៉ាក វេបប៊័រ​​​។ វេបប៊័រ​​​​សញ្ជាតអង់​គ្លេស​​បាន​បញ្ចប់​ការ​ប្រណាំងក្នុង​ថិរវេលា​១នាទី​និង​៤៩.៣៧៦​​វិនាទី​ពោលគឺ​​​ ​១.០៧៨​​វិនាទី​យឺត​ជាង​វេតទែល​​។​ សម្រាប់​វេតទែល​នេះ​គឺជា​ការ​នាំ​មុខ​បណ្តោះ​អាសន្ន​លើក​ទី​៩​​ហើយ​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​នេះ​ ។ កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅប្រទេស​អូស្ត្រាលី​​ វេតទែល​ក៏​ធ្លាប់​បាន​ នាំ​មុខ​បណ្តោះ​អាសន្នម្តង​រួច​មក​ហើយ​ដែរ​ ប៉ុន្តែ​ទី​បំផុត​គេ​នៅ​តែ​មិន​អាច​ដណ្តើម​បាន​ជើង​ឯក​។ កីឡាករ​បាតថុន​ក៏​ដណ្តើម​ពាន​ជើង​ឯក​យក​ទៅ​បាត់ ។

ថ្លែង​បន្ទាប់​ដណ្តើម​បាន​ការ​នាំ​មុខ​គេ វេត ទែល​បានបញ្ជាក់​ថា​៖ «នេះ​ជា​ការ​បញ្ជាក់​ពី​​ជ័យ​ជម្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ពិត​ប្រាកដ​ណាស់​យើង​នឹង​ឈ្នះ​ការ​ប្រណាំង​។ នេះ​ជា​លទ្ធផល​ដែល​យើង​ចង់​បាន ​ហើយ​ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ក្រុម ។ ជ័យជម្នះ​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ។ យើង​ធ្វើ​បាន​ល្អ​ចាប់​តាំងពី​​ព្រឹក​មក​ម្ល៉េះ ។ ខ្ញុំ​ពេញ​ចិត្ត​ទី​លាន​ប្រណាំ​ង​នៅ​ទី​នេះ​ជា​ខ្លាំង​​​។ ដូច្នេះ​យើង​នឹង​ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​ស្អែក »។

ចំ​ណែក​កីឡាករ​អាល្លឺម៉ង់​​នី​កូ រ៉ូ​បឺក​​បាន​បាន​បញ្ចប់​ការ​​ប្រណំាំងក្នុង​ចំ​ណាត់​ថ្នាក់​លេខ៥​​​​។​ កីឡាករវ័យ​ក្មេង​​​រូបនេះ​បានសម្តែង​​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​លទ្ធផល​​របស់​ខ្លួន ​ហើយ​ថា​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​អស់ពី​​សមត្ថភាព​របស់​គេ​មិនគួរ​ណា​បាន​ត្រឹម​តែ​លេខ៥​នោះទេ។ បញ្ចប់​ការ​ប្រណាំង​លើក​នេះ​រ៉ូ​បឺក​ប្រើ​ពេល​ច្រើន​ជាង​វេតទែល​២.២៥៤​​​វិនាទី​ តែទោះ​ដូច្នេះ​ក្តី​ប្រើ​ប្រៀប​ធៀប​ទៅ​នឹង​លទ្ធផល​កាល​ពី​ខែមុន​ លើក​នេះ​គឺពិត​ជា​ល្អ​ប្រ​សើរ​ជាង​​ ៕