ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ក្រុង​​សេអ៊ូល​សុំ​​លា​លែង​ចេញ​ពី​​តំណែង​

13 ឆ្នាំ មុន

ក្រោយ​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ប្រជា​មតិ​មួយស្តី​ពី​អាហារ​ដ្ឋាន​សិក្សា​មិន​យក​លុយ​មក​ អភិបាល​ក្រុង​សេអ៊ូល​ លោក​ OH SE-HOON សុំ​លា​លែង​ចេញ​ពី​តំណែង​នា​ថ្ងៃ​ទី​២៦ សីហា ដែលប្រការ​នេះ​នឹង​នាំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សម្រាប់​ការ​ជ្រើស​រើស​អភិ​បាល​​ក្រុង​ថ្មី​ដែល​នឹង​រៀប​ចំ​ធ្វើ​នា​ថ្ងៃ​ទី​២៦ តុលា ខាង​មុខ​នេះ​។

លោក OH ត្រូវ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ពី​រឿង​នេះ​នា​វេលា​ម៉ោង​១១​ក្រោយ​ជួប​ប្រជុំ​ជាមួយ​បណ្តា​មេ​ដឹក​នាំ​របស់​គណ​បក្ស​កំពុង​កាន់ អំណាច​ ហើយ​នឹង​ប្រកាស​ពី​ការ​សុំ​លា​លែង​របស់​លោក​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បរា​ជ័យ​ក្នុង​ការ​បោះ​ប្រជា​មតិ​ដែល​អភិ​បាល​ក្រុង​រូប​នេះ​ចង់​ឱ្យ​មាន​ការ​លុប​ចោល​វិញ​នូវ​អាហារ​ដ្ឋាន​សិក្សា​ដែល​មិន​យក​លុយ​ទាំង​ស្រុង​។​ ក្រោយ​ការ​លា​លែង​របស់​អភិ​បាល​ក្រុង​រូប​នេះ​ប្រជា​ជន​ក្រុង​សេ​អ៊ូល​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​អភិ​បាល​ក្រុង​ថ្មី​នា​ថ្ងៃ​ទី​២៦ តុលា ខាង​មុខ​នេះ ៕