ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​​​​​២នាក់​ មេការ​ផ្ទះ​​​មន្ត្រី​ជាន់ខ្ពស់​​យោធា​​​ត្រូវតុលាការ​​ឃុំខ្លួនរឿង​បាត់ប្រាក់​​ជាង​​២លាន​ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប្តីប្រពន្ធ​​​​២នាក់ ជា​អ្នក​មើលការ​​ខុសត្រូវ​ឱ្យផ្ទះ​​​មន្ត្រីជាន់ខ្ពស់​​យោធា​ កាល​ពីថ្ងៃទី​​​២៦ សីហា ​​២០១១ បានត្រូវសាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​សម្រេច​ឃុំ​​​​ខ្លួន​​​ដាក់ពន្ធនា​គារ​​ជា​បណ្តោះអាសន្ន​​ក្រោម​បទ​ ចោទប្រកាន់​​សង្ស័យ​ថា ​បានលួច​​ប្រាក់​ម្ចាស់ផ្ទះ​​អស់ជាង​​​២​លាន​​​ដុល្លារ ។ ប្តីប្រពន្ធ​​​រង​នូវការចោទប្រកាន់​​​​នេះ​​

រាជធានីភ្នំពេញ​​ ៖ ​​ប្តីប្រពន្ធ​​​​២នាក់ ជា​អ្នក​មើលការ​​ខុសត្រូវ​ឱ្យផ្ទះ​​​មន្ត្រីជាន់ខ្ពស់​​យោធា​ កាល​ពីថ្ងៃទី​​​២៦ សីហា ​​២០១១ បានត្រូវសាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​សម្រេច​ឃុំ​​​​ខ្លួន​​​ដាក់ពន្ធនា​គារ​​ជា​បណ្តោះអាសន្ន​​ក្រោម​បទ​ចោទប្រកាន់​​សង្ស័យ​ថា ​បានលួច​​ប្រាក់​ម្ចាស់ផ្ទះ​​អស់ជាង​​​២​លាន​​​ដុល្លារ ។ ប្តីប្រពន្ធ​​​រង​នូវការចោទប្រកាន់​​​​នេះ​​មានឈ្មោះ​​​​ប៉ែន ​សាលី ​ភេទប្រុស អាយុ​​​​៣២​ឆ្នាំ ​និង​​ប្រពន្ធ​ឈ្មោះគ្រែល ​​ណារី អាយុ​​២៨​ឆ្នាំ ​​​ស្នាក់​នៅផ្ទះលោក​​​មន្ត្រីជាន់ខ្ពស់​​យោធា​ ក្បែរ​វិទ្យា​ល័យ​​​សន្ធរ​ម៉ុក​ ខណ្ឌទួលគោក​។

មិនមានប្រភពព័ត៌​មានណា​មួយ​​​បញ្ជាក់​​ឱ្យលម្អិត​​​ពីអង្គ​​​​ហេតុ​នៃការ​​​ឃុំខ្លួន​ប្តី​ប្រពន្ធ​​​​​២នាក់​​​ជ្រក​ក្រោម​​ផ្ទះ​លោក​មន្ត្រីជាន់ខ្ពស់​​យោធា​​នោះ​ទេ សូម្បី​សមត្ថ​កិច្ច​​កសា​ងសំណុំ​រឿង​​​បញ្ជូនខ្លួន​​​ជនសង្ស័យ​​​​ទៅសាលា​ដំបូង​ក៏មិន​ហ៊ាន​​​ហើប​មាត់​ដែរ ព្រោះគេ​​​​ខ្លាច​អស់​ស័ក្តិ​​​​រឿង​​​ធ្ងន់ធ្ងរ​​​ពេក​។​​ទោះបីជា​​​​យ៉ាងណា ​​ប្រភពព័ត៌​មាន​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​បានដឹង​​​តិច​តួច​​បំផុត​​​​ថា ឈ្មោះ​​​​ប៉ែន សាលី និង​​ប្រពន្ធឈ្មោះ​​​​គ្រែល ​ណារី ​ជាមនុស្ស​​ស្និទ្ធស្នាល​​​នឹង​លោក​​​មន្ត្រីជាន់ខ្ពស់​​យោធា​ ហើយ​ក៏ជាអ្នក​​មើល​ការ​​​ខុសត្រូវ​​ក្នុងផ្ទះ​​លោកមន្ត្រីជាន់ខ្ពស់​​យោធា​​នោះ​ដែរ​។

សូម​បញ្ជាក់​​​ថា កាល​​អំឡុង​ខែ​មិថុនា ​ម្ចាស់​ផ្ទះ​បាន​បាត់លុយ​​​​កាក់​និង​គ្រឿង​អលង្ការ​​​សរុប​ប្រមាណ​​​​ជាង​​​២លាន​ដុល្លារ ។ ក្រោយ​ពី​​​បាត់​លុយ​​​បាត់​កាក់​​ម្ចាស់​ផ្ទះ​​​បាន​​ឃាត់ខ្លួន​​ប្តីប្រពន្ធ​​​​២​នាក់ សាកសួរ ​ព្រោះ​គេ​​​​ជា​មនុស្ស​​​ជំនិត​​​ និងអាច​ចេញ​​ចូល​​បានគ្រប់​​​ប​ន្ទប់។​ ពេលសាកសួរ​​​យក​ចម្លើយ​​​​ប្តីប្រពន្ធ​​​ទាំង​​​២ បានលើក​​​ដៃប្រណម្យ​ថា គេ​មិនបាន​​ប៉ះពាល់​​​​ទ្រព្យ​សម្បត្តិ​​មាសប្រាក់​​​លុយ​កាក់របស់​ម្ចាស់​ផ្ទះ​នោះទេ ។ ​​ប្រភព​​​ព័ត៌មាន​​​​បាន​ឱ្យដឹង​​ទៀត​ថា ​​ទោះ​បីបង្ខំ​​សួរ​ចម្លើយ​យ៉ាង​ណា​ក៏​មិនមាន​លទ្ធ​ផល​​ និង​ភស្តុតាង​​​​ណាមួយ​សម្រាប់​​ចោទប្រកាន់​​ពីរនាក់​ប្តីប្រពន្ធ​​ទាំង​​២នោះដែរ​ ៕